ព្រហ្មចារីគ្មានអ្វីសំខាន់ តាមរយៈអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ

ព្រហ្មចារីគ្មានអ្វីសំខាន់ តាមរយៈអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ

ព្រហ្មចារីគ្មានអ្វីសំខាន់ តាមរយៈអក្សរសិល្ប៍ និងប្រវត្តិសាស្ត្រ
Virginity was not important in the Khmer literature and history
តាមរយៈរូបភាពនៃការអប់រំស្ត្រី ឲ្យស្រឡាញ់ភាពបរិសុទ្ធ ថែព្រហ្មចារីរបស់ខ្លួនរបស់ខ្មែរសម័យបច្ចុប្បន្ននេះ ធ្វើឲ្យយើងយល់ថារឿងភាពបរិសុទ្ធព្រហ្មចារីពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមខ្មែរបច្ចុប្បន្ន ។ តើរឿងនេះពិតជាមានសារៈសំខាន់សម្រាប់សង្គមខ្មែរតាំងពីបុរាណដែរឬទេ ?

ប្រាសាទបក្សីចាំក្រុង និងប្រាសាទធំ នៅកោះកេរ

ប្រាសាទបក្សីចាំក្រុង និងប្រាសាទធំ នៅកោះកេរ

ប្រាសាទបក្សីចាំក្រុង និងប្រាសាទធំ នៅកោះកេរ
ទាល់តែគេកាត់ត.អញ្ចឹងបានដឹងថាប្រាសាទបក្សីចាំក្រុង និងប្រាសាទធំ នៅកោះកេរមានគ្រោងប្រាសាទសាងលើខឿនច្រើនជាន់ដូចគ្នា ហើយមានរូបសណ្ឋានច្រើនយ៉ាងទៀតស្រដៀងគ្នា គឺមិនដូចទៅនឹងប្រាសាទពីសម័យមុន ហើយក៏សម័យក្រោយៗទៀតដែរ ។ សូមជម្រាបផងដែរថា ប្រាសាទពីរនេះ អាចត្រូវបានសាងឡើងនៅក្នុងពេល ឬសម័យប្រហាក់ប្រហែលគ្នា តែដោយព្រះរាជាពីរអង្គផ្សេងគ្នា គឺបក្សីចាំក្រុង សាងឡើងនៅសម័យស្តេចហស៌វរ្ម័នទី ១ (បញ្ចប់ដោយស្តេចរាជេន្ទ្រវរ្ម័នទី ២) នៅក្បែរជើងភ្នំបាខែង ចំណែកប្រាសាទធំ នៅកោះកេរវិញ គឺសាងដោយស្តេចជ័យវរ្ម័នទី ៤ នៅរាជធានីកោះកេរ ។ មានការសិក្សាមួយចំនួនដាក់ថាស្តេចទាំងពីអង្គនេះសោយរាជ្យដំណាលគ្នា គឺមួយនៅក្រុងយសោធរបុរៈ គឺក្រុងអង្គរ និងមួយទៀតសោយរាជ្យនៅកោះកេរ ដែលជាក្រុងថ្មី ។

ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ

Chedey Thom Wat Phnom and Chedey Thom Wat Sithor
ចេតិយពញាយ៉ាតវត្តភ្នំ និងចេតិយពញាយ៉ាតវត្តស៊ីធរ
បើតាមសៀវភៅ Wat Phnom Guide to Art & Architecture របស់លោក Chan Vitharong លោកបានលើកឡើងថា តាមរយៈការសិក្សាបានបង្ហាញថាចេតិយព្រះបាទពញាយ៉ាតនៅវត្តភ្នំ ប្រហែលជាអាចត្រូវបានសាងឡើងនៅសតវត្សទី ១៦ ឬទី ១៧ តែបើតាមសិលាចារឹក ក៏ដូចជាឯកសារពង្សាវតារខ្មែរ បានបង្ហាញថាចេតិយនេះត្រូវបានសាងឡើងដោយព្រះបាទនរាយណ៍រាជា សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ដែលប្រសិនបើចេតិយនោះសាងនៅសម័យស្តេចនរាយណ៍រាជា ដែលត្រូវជាបុត្ររបស់ព្រះបាទពញាយ៉ាត នោះបានន័យថាចេតិយនេះគួរត្រូវបានសាងឡើងនៅពាក់កណ្តាលសតវត្សទី ១៥ មិនមែនសតវត្សទី ១៦ ឬ ១៧ នោះទេ ។

ទេវកថាកូរសមុទ្រទឹកដោះ

ទេវកថាកូរសមុទ្រទឹកដោះ

#ទេវកថាកូរសមុទ្រទឹកដោះ តំណាលកាលនោះពពួកសុរៈ ( ទេវតា ) និង ពពួកអសុរៈ ( យក្ស ) បានប្រឆាំងគ្នា និង ធ្វេីសង្រ្គាមជាមួយគ្នាដេីម្បីដណ្ដេីមអំណាចគ្រប់គ្រង ។ ភាគីទាំងសងខាងមានអានុភាពខ្លាំងដូចគ្នា ។ ដំបូងពពួកទេវៈបានសម្លាប់ពលអសុរៈអស់យ៉ាងច្រេីនដោយអាវុធផ្សេងៗ ។

ផ្លែ បំពេញរាជ្យ ឬ ផ្លែលោះ

ផ្លែ បំពេញរាជ្យ ឬ ផ្លែលោះ
- ឈ្មោះផ្លែឈេីហូបផ្លែមួយប្រភេទ សាច់មានសរសៃជាប់គ្រាប់ សំបកក្រាស់ ខ្លះមានរសជូរ ខ្លះមានរសជូរអែម ។ សំបកផ្លែប្រេីជាបន្លែស្លម្ជូរ ។ ឈ្មោះផ្លែឈេីនេះពីបុរាណលោកហៅផ្លែ លោះ តែដល់រជ្ជកាល សម្ដេចព្រះឧទ័យរាជា ( ក្សត្រិយ៍កម្ពុជរដ្ឋ ) ទ្រង់សព្វព្រះរាជហឫទ័យនឹងផ្លែឈេីនេះណាស់
ប្រភពនៃពាក្យ បឹងទន្លេសាប

ប្រភពនៃពាក្យ បឹងទន្លេសាប

បឹងទន្លេសាប
តាមវចនានុក្រមខ្មែរបោះពុម្ពក្នុងព.ស ២៥១២ គ.ស ១៩៦៨ របស់វិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យក្នុងទំព័រ ១៩៧ បានពន្យល់អំពីប្រភពនៃពាក្យ ទន្លេសាប នេះថា : សៀមហៅ សមុទ្រ ថា ''ទះលេ'' ( អានថា ថៈល៉េ ) , សាប ជាពាក្យខ្មែរប្រែថា ''មិនប្រៃ'' សៀមថា ចឺត ( អានថា ជឺត ប្រែថា ''មិនប្រៃ'' ) គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេចឺត ( អានថា ថៈល៉េជឺត ) ប្រែថា ''សមុទ្រសាប''
នំបំពួនស្ករ ឬ នំផ្លែអាយ ឬ នំកេីតក្ដី

នំបំពួនស្ករ ឬ នំផ្លែអាយ ឬ នំកេីតក្ដី

នំបំពួនស្ករ ឬ នំផ្លែអាយ ឬ នំកេីតក្ដី
- ហេតុអីបានគេហៅឈ្មោះនំនេះខុសៗគ្នា ? ហេតុអ្វីនំមួយមានឈ្មោះដល់ទៅបី ?
- តេីគួរហៅមួយណាទេីបត្រូវ ?
- នំបំពួនស្ករ : ជាពាក្យទូទៅដែលខ្មែរហៅឈ្មោះនំមួយប្រភេទ ដែលធ្វេីដោយម្សៅដំណេីបលញ់ស្រោបបំពួន ដុំស្ករត្នោតបំបាំងបាតមេីលមិនឃេីញ ។
ទសពិធរាជធម៌១០ប្រការដែលព្រះរាជាទ្រង់ប្រព្រឹត្តនិងប្រាប់សេនាបតីមន្ត្រី

ទសពិធរាជធម៌១០ប្រការដែលព្រះរាជាទ្រង់ប្រព្រឹត្តនិងប្រាប់សេនាបតីមន្ត្រី

ទសពិធរាជធម៌ ជាធម៌ ១០ ប្រការដែលព្រះរាជាទ្រង់ប្រព្រឹត្ត និង ប្រាប់សេនាបតី មន្ត្រី ទាំងឡាយឱ្យប្រព្រឹត្តតាម មាន :
១. ទានៈ ការធ្វេីអំណោយ
២. សីលៈ ការរក្សាសីល ៥ ឬ ៨ តាមកាលគួរ
៣. បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យបម្រុងជាតិ
៤. អាជ្ជវៈ ការមាននូវសេចក្ដីទៀងត្រង់
៥. មទ្ទវៈ ការមាននូវសេចក្ដីទន់ភ្លន់ រាបសា

ល្បិចចៅក្រមក្នុងការពីបុរាណ

ល្បិចចៅក្រមក្នុងការពីបុរាណ

ល្បិចចៅក្រម
ក្នុងសតវត្សរ៍ទី ១៧ ក្នុងរជ្ជកាលសម្ដេចព្រះជ័យចេស្ដា បានត្រាស់បង្គាប់ឱ្យក្រុមបណ្ឌិតរៀបរៀងក្បួនយុត្តាធិការមួយបែបឱ្យឈ្មោះថា ''ល្បិចចៅក្រម'' សន្មតជាភាសាបាលីមាន ៤ គឺ :
១. មន្ទលេន ( មន្ទ : ទន់ភ្លន់ , លេន : លឿន សន្ទុះ ) : មានន័យថាចៅក្រមត្រូវពិចារណារឿងក្ដីតាមពាក្យចោទ និង ចម្លេីយស្ទាបស្ទង់បន្តិចម្ដងៗ មិនគួរកញ្ឆក់ឡេីយ ប្រៀបដូចទឹកដែលហូររិញៗ តែអាចទម្លុះថ្មបាន បេីឃេីញការណ៍ ក៏សម្រេចតាមនេះ ។
គោរមងារអស់លោកកាន់រដ្ឋបាលខេត្តកំពត ក្នុងរជ្ជកាលសម្ដេចស៊ីសុវត្ថិ មុនីវង្ស

គោរមងារអស់លោកកាន់រដ្ឋបាលខេត្តកំពត ក្នុងរជ្ជកាលសម្ដេចស៊ីសុវត្ថិ មុនីវង្ស

គោរមងារអស់លោកកាន់រដ្ឋបាលខេត្តកំពត ក្នុងរជ្ជកាលសម្ដេចស៊ីសុវត្ថិ មុនីវង្ស ( ១៩២៧ - ១៩៤១ ) :
១. ចៅហ្វាយខេត្ត : ឧកញ៉ាសេនាអនុជិតបុរារន្តគ្រាមសងិ្ខគាមឧត្ដមក្រមពាហុ
២. ភូឈួយខេត្ត : ជំនិតឫទ្ធិរង្គ
៣. បាឡាត់ខេត្ត : ពិជ័យសាគរ
៤. ចៅហ្វាយស្រុកកំពត : សេនាវិជិត
៥. បាឡាត់ស្រុកកំពត : បំរុងសេនា

ព្រះរាជជីវប្បវត្តិសង្ខេបរបស់សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ

ព្រះរាជជីវប្បវត្តិសង្ខេបរបស់សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ

ព្រះរាជជីវប្បវត្តិសង្ខេបរបស់សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ
- ប្រសូត : ថ្ងៃទី១៨ ខែ មិថុនា គ.ស ១៩៣៦ នាទីក្រុងសាយហ្គន ( ព្រៃនគរ )
- ព្រះនាមដេីម : ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី
- ព្រះបិតានាម : ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី ជាជាតិបារាំងដេីមកំណេីតអ៊ីតាលី
- ព្រះមាតានាម : ចៅឃុន ប៉ុម ពាង
ប្រវត្តិ ស្ទឹងមានជ័យ បឹងទំពុន ទួលទំពូង ទួលគោក

ប្រវត្តិ ស្ទឹងមានជ័យ បឹងទំពុន ទួលទំពូង ទួលគោក

សម្ដេចព្រះសង្ឃរាជជួន ណាតបានមានព្រះបន្ទូលអំពីប្រវត្តិ "ស្ទឹងមានជ័យ , បឹងទំពុន , ទួលទំពូង , ទួលគោក " ថា :
" ស្ទឹងមានជ័យ" ពីដេីមមានឈ្មោះថា "ស្ទឹងទទឹងថ្ងៃ" តែប្រហែលជាក្នុងរាជ្យព្រះជ័យចេស្ដាមានសង្គ្រាមរវាងខ្មែរ-យួន កេីតឡេីង ។ កងទ័ពខ្មែរដែលមានជ័យជម្នះលេីទ័ពយួនហេីយកាប់យួនងាប់ពេញទឹកទេីបអ្នកស្រុកហៅកន្លែងនោះថា " អន្លង់ក្បាលយួន" ។

កិច្ចព្រមព្រៀង TPP អាចឲ្យកម្ពុជារលាស់ខ្លួនពីឥទ្ធិពលចិននិងវៀតណាម

កិច្ចព្រមព្រៀង TPP អាចឲ្យកម្ពុជារលាស់ខ្លួនពីឥទ្ធិពលចិននិងវៀតណាម
រូបឯកសារ៖ ផែនទីបង្ហាញប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP និងប្រទេសដទៃទៀតដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសាកល។
លោក ប៊ឺនដ៍ ឆេហ្វឺ (Bernd Schaefer) ជឿថា កម្ពុជាអាចរលាស់ខ្លួនពីចិន និងវៀតណាម បាន ប្រសិនបើកម្ពុជាពិភាក្សាល្អជាមួយស.រ.អា ក្នុងការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មTPP។

១១ ជំហាន កែម ឡី ដើម្បីស្រាយបញ្ហាព្រំដែន និងយកកោះត្រល់មកវិញ

១១ ជំហាន កែម ឡី ដើម្បីស្រាយបញ្ហាព្រំដែន និងយកកោះត្រល់មកវិញ

គោលនយោបាយ ១១ខ នឹងមិនអាចកើតមានទៅរួចទេ បើសិនណាជារចនាសម្ព័ន្ធនយោបាយមូលដ្ឋានគ្រិះថ្មីមិន
ត្រូវកើតមាននៅកម្ពុជាទេនោះ អ្នកច្បាស់ជាមើលររំលង
នូវប្រព័ន្ធនយោបាយខ្មែរអង្គរទំនើបដែលយើងបានបង្កើត។

គឺពិតជាពិបាកនឹងធ្វើដូចលោកកែម ឡីចង់បានណាស់ ល្គឹក
ណាអ្នកដឹកនាំខ្មែរនិងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មិនបានដឹង
មិនបានយល់ច្បាស់លាស់ នូវអ្វីទៅដែលហៅថា នយោបាយ
សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ហើយអ្វីទៅដែលធ្វើ
ឱ្យខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ចេះធ្វើការជាមួយគ្នា និង
ចេះសាមគ្គីគ្នាជាធ្លុងមួយនោះ...៕៚...
វៀតណាមស្នើឲ្យកម្ពុជាការពារជនជាតិខ្លួនដែលរស់នៅកម្ពុជា

វៀតណាមស្នើឲ្យកម្ពុជាការពារជនជាតិខ្លួនដែលរស់នៅកម្ពុជា

វៀតណាមស្នើឲ្យកម្ពុជាការពារជនជាតិខ្លួនដែលរស់នៅកម្ពុជា
ជាថ្មីម្តងទៀត រដ្ឋាភិបាលវៀតណាម តាមរយៈសមាជិកការិយាល័យ
នយោបាយមជ្ឈិមបក្សកុម្មុយនិស្តរបស់ខ្លួន លោក ឡេ ហុងអាញ់បាន
ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយមើលការខុសត្រូវប្រជាជនវៀតណាម
ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ផង។

ប្រវត្តិសង្ខេបនៃការបែកបាក់ទីក្រុងអង្គរ ទីក្រុងលង្វែក និង ទីក្រុងភ្នំពេញ

ប្រវត្តិសង្ខេបនៃការបែកបាក់ទីក្រុងអង្គរ ទីក្រុងលង្វែក និង ទីក្រុងភ្នំពេញ

ប្រវត្តិសង្ខេបនៃការបែកបាក់ទីក្រុងអង្គរ ទីក្រុងលង្វែក និង ទីក្រុងភ្នំពេញ តើដោយសារមូលហេតុអ្វី?
កាលពេលនោះ
កងទ័ពខ្មែរអង្គរខ្លាំងណាស់ សូម្បីតែកងទ័ពពិសេសរបស់ម៉ុងហ្គោល
ដែលជាកងទ័ពដ៏ខ្លាំងលើពិភពលោក គឺមិនអាចវាយចូលក្រុងអង្គរ
បានឡើយ ។ សូមបញ្ជាក់ថា ខ្មែរសម័យអង្គរមិនធ្លាប់បានរស់នៅ
ក្រោមអាណានិគមនិយមម៉ុងហ្គោលទេ មិនមែនដូចសៀវភៅ
ប្រវត្តិសាស្រ្តខ្មែរមួយចំនួនបានអះអាងនោះទេ ។

ស្នាមហ្លួង និងព្រែកជីកវិញតេ វិញឡុង ជាសំណល់ប្រវត្តិសាស្ត្រការទូតសៀម យួន

ស្នាមហ្លួង និងព្រែកជីកវិញតេ វិញឡុង ជាសំណល់ប្រវត្តិសាស្ត្រការទូតសៀម យួន

ស្នាមហ្លួង និងព្រែកជីកវិញតេ វិញឡុង ជាសំណល់ប្រវត្តិសាស្ត្រការទូតសៀម យួន ទាក់ទងនឹងការព្យាយាមគ្រប់គ្រងកម្ពុជា
នៅពេលស្តេចយ៉ាឡុង និងស្តេចម៉េងម៉ាង នៅក្រុងវ៉េ ប្រទេសវៀតណាមបានសាងព្រែកជីកវិញតេ (ភ្ជាប់ពីខេត្តមាត់ជ្រូក ទៅឈូងសមុទ្ទសៀម) និងវិញឡុង នៅឆ្នាំ ១៨១៩-១៨២០ ដែលជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានមួយរបស់ប្រទេសកម្ពុជា (កំពប់តែអុង) នៅក្រុងបាងកក ស្តេចរាមាទី ៣ របស់សៀម ក៏បានបញ្ជាឲ្យគេសាងស្នាមហ្លួង ឬសួនហ្លួង នៅកណ្តាលក្រុងបាងកក ។
ប្លង់ប្រាសាទកណ្តាលប្រាសាទអង្គរប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទតាកែវ ឬ ប្រាសាទប្រែរូប

ប្លង់ប្រាសាទកណ្តាលប្រាសាទអង្គរប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទតាកែវ ឬ ប្រាសាទប្រែរូប

ប្រាសាទអង្គរមានប្លង់ប្រាសាទកណ្តាលប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទតាកែវ ឬប្រាសាទប្រែរូបដែរ តែមានលក្ខណៈពិសេសផ្សេងគឺត្រង់ថាប្រាសាទនេះមិនមែនមានជណ្តើរមកពីទិសធំទាំងបួនដូចប្រាសាទពីរខាងលើនោះទេ តែមានជណ្តើររហូតដល់ទៅ ១២ ។ តាមការសិក្សាបានបង្ហាញថាគេសាងបែបនេះដើម្បីធ្វើជាឃឿនទប់ការពារគ្រោងសាងប្លង់កណ្តាលដែលមានលក្ខណៈតំណាងឲ្យភ្នំព្រះសុមេរុនោះ ។ ការសាងជណ្តើរចោតរហូតដល់ទៅ ១២ នេះ គឺមានចំនួន ៨ លើសពីប្រាសាទភិមានអាកាស ប្រាសាទតាកែវ និងប្រាសាទប្រែរូបនេះ មិនមែនជារឿងចៃដន្យនោះទេ តែជារឿងមួយដែលកើតឡើងនៅលើប្រាសាទបាពួន (បាភួន) ដែរ ដោយនៅប្រាសាទបាពួន
រទេះសេះខ្មែរ និងរទេះសេះនៅក្នុងរឿងមហាភារតៈ

រទេះសេះខ្មែរ និងរទេះសេះនៅក្នុងរឿងមហាភារតៈ

រទេះសេះខ្មែរ និងរទេះសេះនៅក្នុងរឿងមហាភារតៈ
ខណៈពេលដែលចម្លាក់ប្រវត្តិសាស្ត្រខ្មែរនៅសម័យអង្គរ បង្ហាញពីរូបមេទ័ព ឬព្រះរាជាប្រថាប់ ឬជិះលើដំរី ចម្លាក់មេទ័ពធំៗស្ទើរទាំងអស់នៅក្នុងរឿងមហាភារតៈ ដែលមានឆ្លាក់នៅលើចម្លាក់តាំងពីសម័យរចនាប័ទ្មបន្ទាយស្រី បាពួន (បាភួន) និងអង្គរវត្ត ជិះរទេះសេះធ្វើសង្គ្រាម ។ សំនួរសួរថា តើរទះសេះរបស់ខ្មែរ អាចយកមកជិះ ហើយឈរបាញ់ព្រួញដាក់គ្នាបានដែរឬទេ ?
ការប្រើរបាំងមុខលើសាកសពនៅកម្ពុជា

ការប្រើរបាំងមុខលើសាកសពនៅកម្ពុជា

ការប្រើរបាំងមុខលើសាកសពនៅកម្ពុជា
ការប្រើប្រាស់របាំងមុខនៅលើសាកសព ឃើញមាននៅក្នុងវប្បធម៌អេស៊ីបបូរាណ ដែលមានជាឧទាហរណ៍ដូចជាផ្នូរសពរបស់ទូតង់ខាម៉ុន ដែលរក្សាទុកបានល្អជាងគេ គឺមិនត្រូវបានចោរគាស់កកាយនោះទេ ។ នៅក្នុងផ្នូរនោះគេឃើញមានរបស់របរប្រើប្រាស់ជាច្រើន មានរហូតដល់រទេះសេះ ដែលកប់ទៅជាមួយសពព្រះរាជា ។ ក្នុងចំណោមសម្ភារៈទាំងនោះ ក៏មានក្បាំងមុខដែលគេពាក់នៅលើម៉ាំមី របស់ស្តេចទូតង់ខាម៉ុន ដែលជារបាំងមុខដ៏ប្រណីតមួយ ។
កោដ្ឋ និងការបូជាសព

កោដ្ឋ និងការបូជាសព

កោដ្ឋ និងការបូជាសព
ប្រសិនបើយើងមើលទៅលើប្រពៃណីយ៍បូជាសពរបស់ជនជាតិភាគតិច យើងឃើញថាគេយកសាកសពទៅកប់ ដោយកប់ជាមួយនិងវត្ថុប្រើប្រាស់មួយចំនួន ហើយប្រពៃណីយ៍នៃការកប់សពនេះ គឺជារឿងមួយដែលមានលក្ខណៈទូទៅសម្រាប់វប្បធម៌មនុស្សជាតិនៅជុំវិញពិភពលោក ដោយឡែកតែប្រទេសដែលបានទទួលអារ្យធម៌ឥណ្ឌា ដែលនិយមការបូជាសព ដោយការដុត ។
មនុស្សបុរាណលោកតែងអប់រំក្មេងតាមរយៈការប្រឌិតរឿង ឬបង្កើតជាបម្រាមដើម្បីអោយក្មេងខ្លាច

មនុស្សបុរាណលោកតែងអប់រំក្មេងតាមរយៈការប្រឌិតរឿង ឬបង្កើតជាបម្រាមដើម្បីអោយក្មេងខ្លាច

មនុស្សបុរាណលោកតែងអប់រំក្មេងតាមរយៈការប្រឌិតរឿង ឬបង្កើតជាបម្រាមដើម្បីអោយក្មេងខ្លាច ដូចជាគាត់និយាយថាកុំអង្គុយលើថ្មសំលាងកាំបិតវាកើតបូសគូថ ឬថាកុំអូសក្តិតឆ្នាំងកូនកើតមកមានដៅគូថ (ស្នាមខ្មៅៗនៅគូថក្មេង) កុំមើលឆ្កែពាក់គ្នាវាកើតពពែឆ្កែ កុំទៅក្បែរសត្វតុកកែប្រយត្ន័វាលោតតោងក។
មហិច្ឆតាយួនមកលើខ្មែរ

មហិច្ឆតាយួនមកលើខ្មែរ

មហិច្ឆតា ៖
បើយើងមើលតាមប្រវត្តិសាស្រ្តជាតិយើង យួនមានឥទ្ឋិពលមកលើខ្មែរចាប់តាំងពីសម័យឧត្តុងមកម្លេះ គឺក្រោយពីព្រះបាទស្រីសុរិយោពណ៌ផ្សំផ្គុំព្រះបាទជ័យជេដ្ឋាទី២ជាមួយបុត្រីស្តេចអាណាម (យួន)ក្នុងគោលបំណងចង់អោយយួនជួយទប់ទល់ជាមួយសៀមដែលតែងតែឈ្លានពានខ្មែរជាញឹកញាប់។  គឺនៅក្នុងរាជព្រះបាទជ័យជេដ្ឋាទី២នេះហើយដែលស្តេចយួនបានបញ្ជូនបេសកកម្មទូតមកសុំបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរក្នុងខេត្តព្រៃនគរ និងកំពង់ក្របីនិងសុំយកពន្ឋគយនៅក្នុងតំបន់នេះដើម្បីចិញ្ជឹមទព័ ។

កងកម្លាំងអាកាសរបស់អគ្គិសនីកម្ពុជា



កងកម្លាំងអាកាសរបស់អគ្គិសនីកម្ពុជា ជីវិតអាចនឹងបាត់បង់ត្រឹមតែមួយវិនាទី!

កងកម្លាំងអាកាសរបស់អគ្គិសនីកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការរក្សាស្ថេរភាពនៃការបញ្ជូនប្រភពអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ដល់បណ្តាខេត្តនានាដែលភ្ជាប់ជាមួយប្រភពបណ្តាញជាតិបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្រុមថែទាំនិងជួសជុលបណ្តាញបញ្ជូនតង់ស្យុងខ្ពស់។
បណ្តាញអគ្គិសនីជាតិនៅកម្ពុជា ឆ្នាំ២០១៦

បណ្តាញអគ្គិសនីជាតិនៅកម្ពុជា ឆ្នាំ២០១៦

បច្ចុប្បន្ននៅកម្ពុជា បណ្តាញអគ្គិសនីជាតិមានខ្សែបណ្តាញបញ្ជូន ១៤០៥គីឡូម៉ែត្រ និងមានអនុស្ថានីយធំៗចំនួន២២កន្លែង ហើយកំពុងសាងសង់ចំនួន៦កន្លែងទៀត!
....
សំណុំនៃបណ្តាញបញ្ជូនអគ្គិសនីធំៗ ដែលជាផ្លូវហាយវ៉េរបស់ចរន្តអគ្គិសនី រួមជាមួយអនុស្ថានីយតភ្ជាប់នានា បង្កើតបានជាប្រព័ន្ធមួយហៅខ្លីថា បណ្តាញជាតិ ។
តំបន់ភ្នំវល្លិ៍

តំបន់ភ្នំវល្លិ៍

តំបន់ភ្នំវល្លិ៍: អតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហម នៅភាគនិរតីប្រទេស បច្ចុប្បន្នក្លាយជាតំបន់កសិកម្ម តំបន់កសិដ្ឋានចិញ្ចឹមសត្វ និងជាតំបន់ទេសចរដ៏គួរអោយទាក់ទាញ!
...
ក្រោយពីថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ តំបន់ភ្នំវល្លិ៍ ជាទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំរបស់ក្រុមខ្មែរក្រហមក្នុងចំណោមទីតាំងកាន់កាប់ដទៃទៀតនៅភាគនិរតីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងចន្លោះភូមិសាស្រ្តរវាង ខេត្តកែប និងខេត្តកំពត ជាពិសេសភ្នំវល្លិ៍ ជាមូលដ្ឋានប្រយុទ្ធដ៏រឹងមួយរបស់ខ្មែរក្រហម ដែលមានភូមិសាស្រ្តស្ថិតនៅជិតបំផុតនឹងព្រំដែននៃប្រទេសវៀតណាម។

សមាគមយុវជនបដិវត្តន៏កម្ពុជា ក្នុងទសវត្សរ៏៨០


ថ្ងៃនេះរើឯកសារចាស់ៗ រកឃើញរបស់ចាស់មួយយកមកចែកចាយក្មេងៗស្រករក្រោយអោយបានស្គាល់ ។ មាននរណានៅចាំរូបសញ្ញានេះទេ ? អ្នកដែលបានឆ្លងកាត់ជំនាន់រូបសញ្ញានេះ មកទល់ឥឡូវប្រហែលអ្នកខ្លះក្លាយជាតាយាយគេរួចទៅហើយក៏មិនដឺង ហិហិ ។
គ្រោះរាំងស្ងួតនៅស្រុកខ្មែរ

គ្រោះរាំងស្ងួតនៅស្រុកខ្មែរ

គ្រោះរាំងស្ងួតនៅស្រុកខ្មែរ៖
តាំងពីចាប់កាន់សៀវភៅ ‪#‎ភូមិវិទ្យា‬ ពីថ្នាក់បឋមសិក្សា និង ចេះមើលផែនទីស្រុកខ្មែរកាលណាមក ខ្ញុំមិនដែលគិតថាស្រុកខ្មែរនឹងជួបគ្រោះរាំងស្ងួតសោះ ឯផលស្រូវផលដំណាំគួរតែដាំបានខួបប្រាំងខួបវស្សាឥតល្ហែ ដោយសារមានបឹងទន្លេសាបមួយធំណាស់នៅចំកណ្តាលស្រុកខ្មែរ ។
បើអ្នកមិនចង់ឲ្យកម្ពុជាស្ថិតក្នុងការគ្រប់គ្រងពីវៀតណាម

បើអ្នកមិនចង់ឲ្យកម្ពុជាស្ថិតក្នុងការគ្រប់គ្រងពីវៀតណាម

បើអ្នកមិនចង់ឲ្យកម្ពុជាស្ថិតក្នុងការគ្រប់គ្រងពីវៀតណាម អ្នកត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរល្អដូចតទៅ ៖
+ បើអ្នកជាសិស្ស ឬនិស្សិត សូមជាសិស្ស ឬនិស្សិតដែលរៀនពូកែ និងមានសីលធម៌ល្អ
+ បើអ្នកជាកសិករ សូមជាកសិករដែលឧស្សាហ៍ព្យាយាម និងយល់ដឹងពីបច្ចេកទេសកសិកម្ម
+ បើអ្នកជាមន្រ្តីរាជការ សូមជារាជការដែលមានស្មារតីបម្រើពលរដ្ឋ និងមានវិន័យ

ពិម្ពាពិលាប និពន្ធដោយអ្នកស្រីសិទ្ធ (១៨៨១ ដល់ ១៩៦៣)

ពិម្ពាពិលាប និពន្ធដោយអ្នកស្រីសិទ្ធ (១៨៨១ ដល់ ១៩៦៣)

ពិម្ពាពិលាប និពន្ធដោយអ្នកស្រីសិទ្ធ (១៨៨១ ដល់ ១៩៦៣)
សាច់កំណាព្យនៅក្នុងរឿងពិម្ពាពិលាប របស់អ្នកស្រីសិទ្ធមានដូចខាងក្រោម៖
«
ថ្វីបើនាងខឹងប្រឹងស្រែកជេរ
មិនទេមិនទើងខឹងសោះឡើយ
ប្ដីនាងត្រូវសរស្លាប់ទៅហើយ
នាងអើយគឺកម្មនាំសរទៅ ។
សុភមង្គលគ្រួសារ

សុភមង្គលគ្រួសារ

គ្រួសារមួយ អាចមានសុភមង្គលបាន គឺដោយសារតែការ ចេះយល់ ចេះដឹង ចេះថ្លឹង ចេះថ្លែ បែងចែករបស់ដៃគូ ... គ្រួសារ អាចមានសុភមង្គលបាន មិនមែនប្រាស្រ័យលើទ្រព្យសម្បត្តិនោះទេ តែគ្រួសារ ក៏ត្រូវការលុយកាក់ មាសប្រាក់ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពដែរ ... ប្រសិនបើគូជីវិតអ្នក ចេះស្រលាញ់គ្នា ចេះយោគយល់ ចេះអធ្យាស្រ័យ ដឹងទុក្ខធុរៈគ្នាទៅវិញទៅមកហើយនោះ លុយកាក់មាសប្រាក់ អ្នកក៏អាចរកបានមកដោយងាយ និងត្រជាក់ត្រជុំ ថ្កុំថ្កើងបានយ៉ាងឆាប់រហ័ស ... គូជីវិត មិនមែនជាគូសង្សារ ស្រលាញ់គ្នាមួយថ្ងៃ ចង់បែកពេលណាក៏បាននោះទេ គូជីវិត គឺត្រូវប្រើពេលរួមគ្នាពេញមួយជីវិតតែម្ដង ... មិនថាឈ្លោះគ្នា ខឹងគ្នា តែជីវិតគូ ក៏នៅមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា

ចម្លាក់មួយនៅប្រាសាទបាយ័ន្ត និង ប្រាសាទអនន្តនៅក្រុងបាកាណ ក្នុងប្រទេសភូមា



ចម្លាក់មួយនៅប្រាសាទបាយ័ន្ត និង ប្រាសាទអនន្តនៅក្រុងបាកាណ ក្នុងប្រទេសភូមា

ចម្លាក់ដែលបង្ហាញទីនេះ ស្ថិតនៅលើជញ្ជាំងជ្រុងខាងលិច ចំហៀងខាងជើង នៃប្រាសាទបាយ័ន្ត។ សូមបញ្ជាក់ថា នៅជ្រុងនេះ ចម្លាក់បង្ហាញអំពីការប្រយុទ្ធគ្នារវាងខ្មែរពីរក្រុម បែបក្រុមមួយជាទ័ពរបស់រាជការ ឯម្ខាងទៀតជាក្រុមបះបោះ។
ត្រង់ចម្លាក់បង្ហាញនេះ ឃើញថាទ័ពមួយក្រុមកំពុងដេញសង្គ្រប់វាយទៅលើក្រុមមួយទៀត ដែលកំពុងចាញ់ដៃ រត់យកព្រះអាយុ។ ទេសកាលនោះ កើតឡើងនៅលើស្ពានមួយ ដោយនៅខាងក្រោមនោះ អ្នកឆ្លាក់រំលេចឲ្យឃើញត្រីជាច្រើន រួមមានកំពិសមួយផង។
សិល្បៈលម្អលើប្រាសាទបន្ទាយស្រី

សិល្បៈលម្អលើប្រាសាទបន្ទាយស្រី

សិល្បៈលម្អលើប្រាសាទបន្ទាយស្រី បានទទួលឥទ្ធិពលមួយចំនួនពីប្រាសាទសម័យមុនអង្គរ
ប្រាសាទបន្ទាយស្រី បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិ ដោយសារតែសម្រស់ដ៏ល្អឯងរបស់ប្រាសាទនេះ បើទោះបីជាមានទំហំតូច តែភាពល្អិតល្អន់នៃចម្លាក់ អាចទាក់ភ្នែកអ្នកទស្សនាដែលស្រឡាញ់ និងផ្តល់តម្លៃទៅលើសិល្បៈឲ្យចំណាយពេលពេញមួយថ្ងៃ ដើម្បីទស្សនាប្រាសាទដ៏ប្រណីតមួយនេះ ។ ប្រាសាទបន្ទាយស្រី មិនមែនជាប្រាសាទសម្រាប់រាជ្យនោះទេ តែគឺជាប្រាសាទមួយរបស់រាជគ្រូរបស់ស្តេចរាជេន្ទ្រវរ្ម័ន ដែលទ្រង់បានសាងប្រាសាទមេបុណ្យខាងកើត និងប្រាសាទប្រែរូប ។

ក្រុងសិរីសោភ័ណ្ឌដែលកំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំង ខែមេសា ២០១៦

 


ទឹក៥លានម៉ែត្រគូបពីអាងកំពីងពួយ កំពុងតែបូមទាំងយប់បូមទាំងថ្ងៃ ហើយកំពុងតែហូរតាមផ្លូវឆ្ពោះទៅសង្រ្គោះអ្នកក្រុងសិរីសោភណ្ឌ័!
ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍

ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍

ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍៖
១. កូនប្រុស, ប្រសិនបើកូននៅតែចំណាយលុយលើមនុស្សស្រី ហើយនាងមិនដែលសួរកូនអំពីរឿងសន្សំ ឬរកសីុអ្វីនោះ, ហើយនាងគិតតែពីរឿងចំណាប់អារម្មណ៍លើនាងក៏អត់ កូនកុំរៀបការនឹងនាងឲ្យសោះ។
២. កូនប្រុស, ស្ត្រីអាចក្លាយជាប្រពន្ធល្អបាន ខ្លះអាចធ្វើជាម្តាយដ៏ល្អសម្រាប់កូនរបស់កូនបាន ប៉ុន្តែប្រសិនបើកូនរកបានស្ត្រីណាម្នាក់ដែលប្រៀបបាននឹងម្តាយ នឹងកូនរបស់កូន ហើយនិងក្រុមគ្រួសាររបស់កូន សូមកូនកុំបោះបង់នាង។
ការច្នៃប្រឌិត និង ភាពឆ្លាតវៃ

ការច្នៃប្រឌិត និង ភាពឆ្លាតវៃ

បន្ទាប់ពីធ្វើការច្រើនឆ្នាំ ប្រធានក្រុមហ៊ុនបានដំឡើងតំណែងបុរសឈ្មោះ Jing ជាប្រធានផ្នែកលក់។ ចំណែកបុរសឈ្មោះ Chuan នៅត្រឹមជាអ្នកតំណាងដដែល ធ្វើឲ្យរូបគេអន់ចិត្តយ៉ាងខ្លាំងព្រោះចូលធ្វើការដំណាលគ្នា។ ថ្ងៃមួយ Chuan មិនអាចទ្រាំជាមួយស្ថានភាពនេះបាន ក៏សម្រេចចិត្តសុំលាលែងពីការងារ និងរិះគន់ប្រធានក្រុមហ៊ុនថាមិនផ្ដល់តម្លៃដល់បុគ្គលិកខំធ្វើការ តែបែរជាដំឡើងបុគ្គលិកណាដែលចូលចិត្តអែបអប។

ចម្លាក់បង្ហាញអំពីការកូរទឹកដោះ បង្កើតជាប៊ឺ នៅប្រាសាទបាពួន

 
ចម្លាក់បង្ហាញអំពីការកូរទឹកដោះ បង្កើតជាប៊ឺ នៅប្រាសាទបាពួន

នៅតាមចម្លាក់ប្រាសាទបាពួន ឬបាភួន មានរូបមួយបង្ហាញពីបុរសម្នាក់កំពុងអង្គុយកូរអ្វីម្យ៉ាងដែលស្ថិតនៅក្នុងក្រឡមួយ ហើយមានបុរសចំណាស់ម្នាក់ ដែលអាចជាព្រាហ្មបានយកដៃទៅប៉ះដងបញ្ឈរមួយដែលប្រើជាគោលសម្រាប់កូរទឹកដោះ ។ រូបនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងការកូរទឹកដោះ បង្កើតទៅជាប៊ឺរបស់ជនជាតិឥណ្ឌា ដែលនៅតែអនុវត្តន៍រហូតដល់សព្វថ្ងៃ ។

អនុស្សាវរីយ៍ឆ្លងស្ពានជ្រោយចង្វារដែលត្រូវបានកាត់ផ្តាច់

 
អនុស្សាវរីយ៍ឆ្លងស្ពានជ្រោយចង្វារ
...
ស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជបុ៉ន) បានសាងសង់នៅឆ្នាំ១៩៦៦ បុ៉ន្តែត្រូវបានកាត់ផ្តាច់ដោយគ្រាប់បែកបំផ្ទុះនៅក្នុងឆ្នាំ១៩៧២ នាសម័យលោក សេនាប្រមុខ លន់ នល់។

ផ្លូវថ្មីរណបព្រំដែនកម្ពុជា-ថៃ ពុះកាត់ព្រៃភ្នំជ្រលងដងអូរ

 
ផ្លូវថ្មីរណបព្រំដែនកម្ពុជា-ថៃ ពុះកាត់ព្រៃភ្នំជ្រលងដងអូរ ចាប់ពីចំណុចផ្សារព្រំ នៃខេត្តប៉ៃលិន ឆ្ពោះទៅចំណុចច្រកថ្មដានៃខេត្តពោធិ៍សាត់ និងបន្តទៅខេត្តកោះកុង!


សិល្បៈករដើម សម័យអយុធ្យា

 
សិល្បៈករដើម សម័យអយុធ្យា មិនមានសមត្ថភាពឆ្លាក់ព្រះពុទ្ធរូបធំ ដោយប្រើថ្មតែមួយដុំដូចសិល្បៈករខ្មែរ
ប្រសិនបើគេចូលទៅទស្សនាវត្តព្រះស្រីមហាធាតុ នៅលើកោះអយុធ្យា ដែលជាអតីតរាជធានីរបស់ថៃ អស់រយៈពេលជិត ៥០០ឆ្នាំ តាំងតែពីចុងសតវត្សទី ១៣ រហូតដល់ ពាក់កណ្តាលទី ២ នៃសតវត្សទី ១៨ នោះគេនឹងឃើញមានព្រះពុទ្ធរូបដែលដាក់តាំងនៅតាមរបៀងកំពែងវត្ត ដាក់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់ ព្រះពុទ្ធរូបទាំងនោះត្រូវបានសាងឡើងនៅដើមសម័យអយុធ្យា ។

ការដាំម្រេច នៅកម្ពុជា ២០១៦

អ្វីដែលគេធ្វើមិនបាន ហើយយើងអាចធ្វើបាន នោះជាលក្ខណ:ឈានមុខគេក្នុងមុខជំនួញ។ អោយតែអ្នកឈានមុខគេក្នុងមុខជំនួញហើយ នោះជោគជ័យក្នុងមុខជំនួញ គឺជារឿងដែលអ្នកឈានមុខគេនោះត្រូវតែទទួលបាន។

នពគ្រោះ និងការសិក្សាពីតារាសាស្ត្ររបស់ខ្មែរបុរាណ


នពគ្រោះ និងការសិក្សាពីតារាសាស្ត្ររបស់ខ្មែរបុរាណ


ប្រសិនបើយើងចូលទៅសារមន្ទីរជាតិភ្នំពេញ យើងនឹងឃើញមានរូបចម្លាក់ទេពមួយជួរមាន ៩ អង្គ ចំនួនពីរទៅបីផ្ទាំង ហើយទម្រង់សិល្បៈនៃរូបនពគ្រោះនេះ ឃើញមាននៅក្នុងទម្រង់សិល្បៈខ្មែរតាំងតែពីសម័យមុនអង្គរ ។ រូបនពគ្រោះនេះ គឺជាតំណាងឲ្យ គ្រោហ ទាំង ៩ ដែលក្នុងនោះមាន ព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ រាហូ និងកេតុ (ផ្កាយដុះកន្ទុយ) តែនៅក្នុងចម្លាក់នោះមិនមែនដាក់រាងគ្នាជាលំដាប់បែបនេះនោះទេ ។
ទឹកដូង និង​ស្ត្រី​មាន​ផ្ទៃពោះ​

ទឹកដូង និង​ស្ត្រី​មាន​ផ្ទៃពោះ​

ទឹកដូង និង​ស្ត្រី​មាន​ផ្ទៃពោះ​
ចាស់ៗ ​តែង​និយាយ​ថា ផឹក​ទឹកដូង ដើម្បី​កូន​កើត​មក​ស្រួល​។ ផឹក​ទឹកដូង ដើម្បី​កូន​មាន​សាច់​ស្អាត​។ តើ​វា​ពិត​ដែរឬទេ​? តើ​វា​មាន​សុវត្ថិភាព​ដែរឬទេ​? ​ជា​ការពិត​ណាស់ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប តែងតែ​ព្យាយាម​ទទួលទាន ចំណីអាហារ​ឲ្យបាន​ច្រើន ដើម្បី​បង្គ្រប់​សារធាតុចិញ្ចឹម ដែល​កូន និង​រាងកាយ​ពួកគេ​ត្រូវការ​។​
ក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ

ក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ

វត្តមានក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ ធ្វើតាំងពីឆ្នាំ ១៨៩៣

នៅរមណីយដ្ឋានវត្តភ្នំ ក្រៅតែពីសំណល់រូបសំណាកតោ និងទ្វារបាលមួយចំនួននៅវត្តភ្នំ ដែលអាចចាត់ទុកជារូបសំណាកដែលត្រូវាបានយកមកពីតំប់អង្គរដោយស្តេចពញាយ៉ាត (ញាតិ) តាំងពីពាក់កណ្តាលសតវត្សទី ១៥ ហើយ នៅក្នុងបរិវេណរមណីយដ្ឋាននេះ
ព្រះបាទសូរ្យវរ្ម័នទី២ Suryavarman II

ព្រះបាទសូរ្យវរ្ម័នទី២ Suryavarman II

ព្រះបាទសូរ្យវរ្ម័នទី២ (Suryavarman II) : ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងក្លាមួយព្រះអង្គនាសម័យអង្គរដែលជាអ្នកផ្ដួចផ្ដើមសាងសង់សំណង់ស្ថាបត្យកម្មដែលមានភាពល្បីល្បាញបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទបុរាណនានានៅក្នុងលោក

ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។
ស្វាពាក់ម្កុដ

ស្វាពាក់ម្កុដ

ស្វាពាក់ម្កុដ ៖
កាលណានរណាម្នាក់ឡើងបុណ្យស័ក្តិដោយមិនមែនតាមសមត្ថភាពខ្លួនឯង ប្ញដណ្តើមបុណ្យស័ក្តិគេដោយការឈ្នានិិស លុះបានតំណែងមកធ្វើការអ្វីមិនកើត ចាស់ៗលោកតែងប្រដូចមនុស្សរបៀបនេះថាដូចស្វាពាក់ម្កុដ ។ ពាក្យថាស្វាពាក់ម្កុដនេះ វាចេញពីឈុតមួយនៃរឿងរាមកេរ្តីខ្មែរ ត្រង់ឈុតហនុមាន  ខឺងនិងព្រះរាមហើយរត់ទៅសំងំក្នុងព្រៃហេមពាន្ត លុះព្រះរាមលើកទ័ពទៅច្បាំងដណ្តើមនាងសិដាពីក្រុងលង្កា
សត្វកែះ

សត្វកែះ

សត្វកែះ ៖
កែះជាសត្វចតុបាទព្រៃដែលស្ថិតក្នុងអំបូរពពែភ្នំ ។ វាមានសម្បុរខ្មៅប្រផេះ រោមនៅលើដងខ្លួនវាខ្លី ប៉ុន្តែរោមចាប់ពីក្បាលតាមបណ្តោយឆ្អឹងខ្នងវាវែងហើយរឺងដូចរោមប្រែង ។បបូរមាត់វាពណ៌ស ជើងវែងៗ មានស្នែងដុះខ្លីកោងទៅក្រោយ កន្ទុយខ្លី។ កែះចូលចិត្តរស់នៅតាមតំបន់ព្រៃភ្នំ ជ្រលង និងពូកែឡើងតាមផ្ទាំងថ្ម
វល្លិ ក្តួច

វល្លិ ក្តួច

ក្តួចជាវល្លិដំឡូងម្យ៉ាងដែលដុុះនៅក្នុងព្រៃ វាចូលចិត្តតោងតាមដើមឈើដែលនៅក្បែរវា ហើយការលូតលាស់របស់វាអាស្រយ័ជីជាតិដីដែលវាដុះ ។ ដើមរបស់វាមានបន្លា ដែលបន្លានោះក្រាស់នៅពីដើមគល់ ហើយរង្វើលបន្តិចម្តងៗរហូតដល់ចុង ។ រីឯស្លឺកវាមានធំមានតូចដែលក្នុងមួយធាងវាចែកចេញជាបីសន្លឺក
រឿង មហាវេស្សន្តរជាតក

រឿង មហាវេស្សន្តរជាតក

រឿង មហាវេស្សន្តរជាតក
I ទិដ្ឋភាពប្រវត្តិ
១. អត្ថបទ ៖
ក. ប្រភព ៖ រឿងវេស្សន្តរ មានប្រភព ២ យ៉ាងគឺ ៖
- រឿងមហាវេស្សន្តរ សរសេរជាភាសាបាលី
- រឿងមហាវេស្សន្តសរសេរជាភាសាខ្មែរ
ប្រវត្តិលោក ឧកញ៉ាសុត្តន្តប្រីជាឥន្ទ

ប្រវត្តិលោក ឧកញ៉ាសុត្តន្តប្រីជាឥន្ទ

ប្រវត្តិលោក ឧកញ៉ាសុត្តន្តប្រីជាឥន្ទ
---------
មានអ្នកព្រៃចង្រៃឥតគំនិត
ទៅសំលៀងកាំបិតគ្រឿងប្រហារ
ឲ្យខូងខូចខាតសាច់បង់អសារ
មិនស្តាយការស្នាដៃបុរាណសោះ ។
សែនក្បាលទឹក ឬ ភ្ជុំចិន

សែនក្បាលទឹក ឬ ភ្ជុំចិន

សែនក្បាលទឹក ឬ ភ្ជុំចិន
---------------
សែនក្បាលទឹក ឬភាសាចិនហើយថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថាបុណ្យខ្មោច ត្រូវបានប្រជាជនចិនយួន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ (春节)។
ប្រវត្តិលោក សុន សេន

ប្រវត្តិលោក សុន សេន

ប្រវត្តិលោក សុន សេន
--------
លោកសុន សេន បានកើតនៅថ្ងៃទី12 ខែមិថុនា ឆ្នាំ1930 ដល់ ថ្ងៃទី15 ខែ មិថុនា ឆ្នាំ1997 គឺជាអ្នកនយោបាយកុម្មុយនីកម្ពុជានិងទាហាន ។ សមាជិក នៃគណៈ
កម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តកម្ពុជា (A member of the Central Committee) / បក្សនៃរបបកម្ពុជា ប្រជាធិបតេយ្យដែលជារបបខ្មែរ ក្រហមពីឆ្នាំ1974 ដល់ ឆ្នាំ1992 គាត់បានឃ្លាំមើល បរិធានសន្តិសុខ(Party's security apparatus)របស់បក្សរួម
ទាំងប៉ូលីសសម្ងាត់ សន្តិបាល និងពន្ធនា គារសន្តិសុខដ៏ល្បីល្បាញ មន្ទីរស 21 នៅគុកទួលស្លែង ។
ប្រវត្តិលោក ខៀវ សំផន

ប្រវត្តិលោក ខៀវ សំផន

ប្រវត្តិលោក ខៀវ សំផន
-----------
លោក ខៀវ សំផន កើតនៅខែកក្កដា 27 , 1931 គឺជាអតីត អ្នកនយោបាយកុម្មុយនិស្តកម្ពុជាដែលជាប្រធាន គណៈប្រធានរដ្ឋ នៃ របបកម្ពុជា ប្រជាធិបតេ (កម្ពុជា ) ពី ឆ្នាំ 1976 រហូតដល់ ឆ្នាំ1979។ដូច្នេះគាត់បានបម្រើជាប្រធានរដ្ឋរបស់ប្រទេសកម្ពុជា
និងជាផ្នែកមួយនៃមន្រ្តីដ៏មានឥទ្ធិពលបំផុតនៅក្នុងចលនាខ្មែរក្រហម បើទោះបីជា ប៉ុលពត នៅតែជាផ្លូវការ ខ្ពស់បំផុត នៅក្នុងបក្ស។
ប្រវត្តិ ព្រះបាទអង្គឌួង

ប្រវត្តិ ព្រះបាទអង្គឌួង


រជ្ជកាលព្រះអង្គឌួង (១៨៤០ - ១៨៥៩)

ព្រះបាទអង្គឌួងទ្រង់ប្រសូតនៅថ្ងៃទី៩

ខែអាសាធ ឆ្នាំរោង អដ្ឋស័កព.ស ២៣៤០ ត្រូវនឹងគ.ស១៧៩១ នៅក្រុងឩដុង្គ ។ជាបុត្រពៅរបស់ព្រះអង្គអេង និងមាតានាម អ្នកម្នាងរស់

មានព្រះរាម៤អង្គគឺៈ អង្គចន្ទ អង្គភឹម

អង្គស្ងួន អង្គអ៊ឹម ។
ប្រវត្តិ ព្រះបាទនរោត្តមសុរាម្រឺត

ប្រវត្តិ ព្រះបាទនរោត្តមសុរាម្រឺត

ព្រះបាទនរោត្តមសុរាម្រឺត ប្រសូត្រនៅថ្ងៃទី៦ មិនា ឆ្នាំ១៨៩៦ ហើយបានចូលទីវង្គតនៅថ្ងៃទី៣ មេសាឆ្នាំ១៩៦០ ។ ព្រះអង្គជាក្មួយរបស់ព្រះបាទស៊ីសុត្តិមុនីវង្ស ហើយទ្រង់បានរៀបអភិសេកជាមួយបុត្រីព្រះបាទស៊ីសុវត្តិមុនីវង្ស គឺព្រះអង្គម្ចាស់ព្រះស៊ីសុវត្តិ កុសុមៈនារីរត្ត ។ ព្រះអង្គមានព្រះរាជបុត្រមួយអង្គ គឺព្រះនរោត្តម ស៊ីហនុ ។
ប្រវត្តិ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស

ប្រវត្តិ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស

ប្រវត្តិ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស គឺជាព្រះរាជបុត្រទី៦ និងជាព្រះរាជបុត្រាទី២នៃព្រះបាទស៊ីសុវត្ថិ។ ព្រះមាតាគឺអ្នកម្នាង វ៉ាន់ ដែលក្រោយមកមានព្រះគោរម្យងារជា សម្តេចព្រះវររាជនី។ ព្រះអង្គទ្រង់ប្រសូតនៅរាជាធានីភ្នំពេញ ក្នុងគ.ស. ១៨៧៥។ នៅពេលនោះ ព្រះបិតុលាព្រះអង្គគឺព្រះបាទនរោត្តមកំពុង គ្រងរាជ្យនៅឯក្រុងឧត្តុង្គដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ បារាំង។ ក្នុងគ.ស. ១៨៨៤ បន្ទាប់ពីបារាំងបានគ្រប់គ្រងប្រទេសឡាវ និងកាន់កាប់ប្រទេសវៀតណាម ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលស្ថិតក្រោមនឹមអាណានិគមនិយមបារាំង។
ប្រវត្តិ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ

ប្រវត្តិ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ

ប្រវត្តិ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ
ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ស្តេចប្រសូតនៅថ្ងទី ០៧ កញ្ញា ១៨៤០- ហើយសោយទីវង្គត់នៅថ្ងៃទី០៩ សីហា ១៩២៧។
ព្រះអង្គឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពីគ.ស. ១៩០៤
រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧។
ប្រវត្តិសាស្រ្តខ្មែរ សមយ័ឧដុង្គ

ប្រវត្តិសាស្រ្តខ្មែរ សមយ័ឧដុង្គ

ប្រវត្តិសាស្រ្តខ្មែរ សមយ័ឧដុង្គ (ភាគ១)
«រាជព្រះស្រីសុរិយោពណ៌»( មុនឈានទៅដល់សមយ័ឧដុង្គ)
នៅឆ្នាំ ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទី ក្រុងអយុធ្យា ចូលមកតាម ច្រកកំពត មកគង់ នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់ កើតមាននៅតាម កន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀត មានកើតចលនាបះបោរធ្វើឲ្យប្រជារាស្ត្រ ភិតភ័យនៅឡើយ។
យួនឈ្លានពានខ្មែរ ដំបូងនៅពេលណា

យួនឈ្លានពានខ្មែរ ដំបូងនៅពេលណា

យួនឈ្លានពានខ្មែរ ដំបូងនៅពេលណា ?

**** មុនឈ្លានពានខ្មែរ យួនមានទំនាក់ទំនងមិត្តភាពជាមួយខ្មែរសិន
នៅឆ្នាំ ១៦២២ ជនជាតិយួនបាន ចូលមករស់នៅលើដីខ្មែរដំបូងបង្អស់
តាមរយះ ស្តេចជ័យជេដ្ឋាទី២ ដែលបានមហេសី ជាបុត្រីយួន ។ យួនមក
ដំបូង ជាមន្ត្រីទារពន្ធ ( ភូ - Phu ) ពិសេស នៅ វាលដូននៃ និងព្រៃនគរ។ នេះ
ជាហេតុ នាំអោយ មន្ត្រីយួនទាំងនោះ បាន លេស នាំប្រពន្ធកូនសាច់ញាតិ មករស់
នៅលើទឹកដីខ្មែរ បន្ថែមទៀតហើយ ជាការផ្សារភ្ជាប់ដីខ្មែរ ទៅនិងដីយួនដំបូង
ផងដែរ ។

រៀបចំហុងស៊ុយផ្ទះដើម្បីបង្កើនសំណាងប្រាក់កាស

រៀបចំហុងស៊ុយផ្ទះដើម្បីបង្កើនសំណាងប្រាក់កាស



កុំទុកទឹកឲ្យលេចធ្លាយ, រក្សាផ្ទះបាយឲ្យស្អាតបាត ឬ ជ្រើសរើសពណ៌ដែលខ្លួន ចូលចិត្ត … គឺជាគន្លឹះជួយឲ្យអ្នកទាក់ទាញប្រាក់កាស និង សេចក្តីសប្បាយរីករាយចូល ក្នុងផ្ទះ។
១. រក្សាផ្ទះបាយឲ្យស្អាតបាត
ផ្ទះបាយមិនត្រឹមតែមានឥទ្ធិពលសំខាន់ទៅដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងនៅ ពាក់ព័ន្ធដោយផ្ទាល់ទៅដល់សមត្ថភាពទាក់ទាញហិរញ្ញវត្ថុរបស់ម្ចាស់ផ្ទះទៀតផង។
វិធីសាស្រ្តចិញ្ចឹមកង្កែបសម្រាប់ធ្វើជាមុខរបរ

វិធីសាស្រ្តចិញ្ចឹមកង្កែបសម្រាប់ធ្វើជាមុខរបរ

វិធីសាស្រ្តចិញ្ចឹមកង្កែបសម្រាប់ធ្វើជាមុខរបរ

គេអាចចិញ្ចឹមកង្កែបតាមវិធីសាស្ត្រច្រើនយ៉ាង អាស្រ័យដោយប្រាក់កាស និងគោលដៅរបស់អ្នកចិញ្ចឹម។ ប៉ុន្តេជាទូទៅការចិញ្ចឹមនៅក្នុងអាងស៊ីម៉ង់ មានប្រសិទ្ធិភាពជាង ព្រមទាំងអាចប្រើការបានយូរអង្វែងទៅមុខទៀតផង។

កង្កែបអាចចិញ្ចឹមនៅទីណាក៏បាន

ប្រយោជន៍ដ៏អស្ចារ្យពី ពោតបារាំង Amazing Benefit of Lady’s Finger

ពោតបារាំង

OKRA , Lady’s Finger , Gombo....
ឈ្មោះវិទ្យាសាស្ត្រ Abelmoschus esculentus ( Linn. ) Moenh
មានដើមកំណើតពីប្រទេសអាហ្វ្រិកខាងលិច។ ដើមពោតបារាំងមានកម្ពស់ពី ០.៥-១មែ៉ត្រអាចដាំដុះបានស្ទើរគ្រប់តំបន់នៃប្រទេសខ្មែរ។

ប្រវត្តិ និង ស្នាដៃនិពន្ធ លោក ​គ​ង្គ ប៊ុ​ន​ឈឿ​ន History and Written of Kong Bunchhoeun

ប្រវត្តិ លោក​ គ​ង្គ ប៊ុ​ន​ឈឿ​ន


លោក គង្គ ប៊ុនឈឿន បានទទួលមរណះភាពនៅម៉ោង ៧និង២០នាទី ថ្ងៃអាទិត្យទី ១៧មេសាឆ្នាំ២០១៦ នៅមន្ទីរពេទ្យ ប្រទេស Norway ។

រូបភាពពី៖ គង្គ ប៊ុនឈឿន Kong Bunchhoeun

បទ​ចម្រៀង « អារ​សាច់​ជូន​ម្តាយ » « ម្លប់​ដូង​ទី​១០ » « ស្ពានឈើ​អភ័ព្វ » «​សែនស្តាយ​ថ្ពាល់​ស្តាំ » « រំដួល​ដងស្ទឹង​សង្កែ » « រាហូ​ចាប់​ចន្ទ » « ភ្លេង​មច្ចុរាជ »...

ក្រុង ឡារ៉ូឆែល្ល La Rochelle

ក្រុងឡារ៉ូឆែល្ល តាំងនៅជាប់មហាសមុទ្ទអាត្លង់ទិច ស្ថិតនៅភាគកណ្តាលរបស់បារាំង នៅខាងលើពាមទន្លេការ៉ូនបន្តិច (ទន្លេដែលហូរកាត់ក្រុងទូលូ និងបកដូរ) ទីក្រុងនេះ ប្រើប្រៀបធៀបទៅ មានទំហំប្រហែលក្រុងកំពង់ចាម មិនធំប៉ុន្មានទេ មានប្រជាជនមិនដល់មួយសែននាក់ផង តែជាទីប្រជុំជនមួយដែលកើតមានតាំងពីឆ្នាំ ១០០០ នៃគ.ស ។ នៅអឺរ៉ុប នៅជាប់នឹងឆ្នេរមហាសមុទ្ទអាត្លង់ទិច តាំងពីបុរាណមិនសូវមានទីក្រុងធំៗប៉ុន្មានទេ នៅអង់គ្លេសក៏អញ្ចឹង នៅបារាំងក៏អញ្ចឹង នៅអេស្ប៉ាញក៏អញ្ចឹង ប៊ែលហ្សិក លើកលែងតែព័រទុយហ្កាល់ សួរថាមកពីមូលហេតុអ្វី?
ប្រវត្តិរបស់ បាភ្នំ និង ប្រាសាទច័ន្ទ នៅជើងភ្នំបាភ្នំ

ប្រវត្តិរបស់ បាភ្នំ និង ប្រាសាទច័ន្ទ នៅជើងភ្នំបាភ្នំ

ប្រវត្តិរបស់ បាភ្នំ និងប្រាសាទច័ន្ទ នៅជើងភ្នំបាភ្នំ៖
...................................................................
តាមខ្លឹមសារសាស្ត្រាស្លឹករឹត នឹងតាមការដំណាល
របស់ចាស់ទុំ បានឲ្យដឹងថា កាលមុនគ្រឹស្តសករាជ
ជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំកើតឡើង
មានឈ្មោះ ថា អង្គរភ្នំ។ អង្គរភ្នំ មានព្រះមហាក្សត្រ
ដឹកនាំ និងមានមេទ័ព ប្រុស-ស្រី គ្រប់ប្រភេទទ័ព
និងកម្លាំងពលករតាមតំបន់អាណាខេត្ត។

កោះគត់

កោះគត់
យើងតែងតែខ្វាយខ្វល់ចំពោះបញ្ហាកោះត្រល់ រវាង ខ្មែរ យួន ប៉ុន្តែយើងពុំសូវបានចាប់អារម្មណ៏ទេ អំពីកោះមួយដ៏ល្អ ដែលបច្ចុប្បន្នក្លាយជាស្រុកកោះគត់ ប្រទេសសៀម ទៅហើយ ។
កោះគត់ត្រូវបានបារាំងពុះចែកជាចំណែក១/៣ រវាងខ្មែរ សៀម យោងទៅតាមសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៧ បានបែងចែកព្រំដែនសមុទ្ររវាងប្រទេសទាំងពីដោយយកចំណុចលើដីគោកលើកោះគត់ ដើរឆ្ពោះទៅកាន់កំពូលភ្នំខ្ពស់ជាងគេលើកោះគត់ មានកំពស់ ៣៥៦ ម៉ែត្រ។

នាងទេពអប្សរតិលោត្តមា គឺជាងផេនដូរ៉ា នៅក្នុងទេវកថាក្រិច

នាងទេពអប្សរតិលោត្តមា គឺជាងផេនដូរ៉ា នៅក្នុងទេវកថាក្រិច
នៅក្នុងទេវកថាព្រហ្មញ្ញសាសា ដើម្បីកំចាត់អសុរាពីរនាក់បងប្អូន គឺសុន្ទៈ និងឧបសុន្ទៈ ដែលមិនអាចមានអ្នកណាកម្ចាត់បាន គឺមានតែគេទាំងពីរនាក់ប៉ុណ្ណោះទើបអាចសម្លាប់គ្នាបានទៅវិញទៅមក ព្រះព្រហ្មក៏បង្គាប់បញ្ជាឲ្យព្រះវិស្វកម្មទេវបុត្រ សាងនាងទេពអប្សរតិលោត្តមា ឡើង ដើម្បីធ្វើជាអំណោយដល់សុន្ទៈ និងឧបសុន្ទៈ ធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នា វាយគ្នារហូតដល់ស្លាប់ទាំងសងខាង ។
របបស្តេចត្រាញ់ បានបញ្ចប់នៅពេលណា?

របបស្តេចត្រាញ់ បានបញ្ចប់នៅពេលណា?

របបស្តេចត្រាញ់ បានបញ្ចប់នៅពេលណា? របបស្តេចត្រាញ់ គឺជារបបមួយដែលកើតមានមកតាំងតែពីសម័យបុរាណ ប្រហែលជាមុនសម័យអង្គរទៅទៀត ដោយនៅក្នុងប្រទេសមួយគេបែងចែកជាតំបន់ធំ ឬខ្មែរយើងហៅថាខេត្ត ដែលអាចមានអាណាបរិវេណធំជាងខេត្តសព្វថ្ងៃទៅទៀត ។ ហើយស្តេចត្រាញ់នោះ មានតួនាទីគ្រប់គ្រងជាធំនៅក្នុងតំបន់នោះ មានសិទ្ធិអាកាត់សម្រេចរឿងក្តីក្តាំផ្សេងៗ

ព្រះកាមទេព

ព្រះកាមទេព
តារកាសូរ ជាអាសូរាដែលបានដើរយាយីពពួកទេវៈ និងព្រះឥន្ទ្រ បណ្តាលឲ្យពពួកទេវៈទាំងនោះកើតក្តៅក្រហាយ ទៅសូមជំនួយពីព្រះព្រហ្ម ។ តារកាសូរបានទទួលពរថា មានតែបុត្ររបស់ព្រះសិវៈប៉ុណ្ណោះទើបអាចកម្ចាត់វាបាន ដោយសារតែពេលនោះព្រះសិវៈទើបតែបាត់បង់មហេសីទីមួយរបស់ព្រះអង្គគឺព្រះនាងសាតិ ជាបុត្រីរបស់ព្រះទ័ក្ស មកពីព្រះនាងទទួលមរណៈភាព ទើបព្រះសិវៈតាំងសមាធិមិនចាប់អារម្មណ៍ទៅលើអ្វីៗនៅជុំវិញព្រះអង្គទាំងអស់ ។

ស្រូវសារ

ស្រូវសារ
ស្រូវដែលគេទើបច្រូតទៅហើយ នៅសល់តែគល់ជញ្ជ្រាំង ប្រសិនបើមានភ្លៀងធ្លាក់មួយមេពីរទៀត នោះគល់ជញ្ជ្រាំងនោះនឹងដុះចេញជាទងស្រូវ មានផ្លែផ្កាមកភ្លៀម ហើយស្រូវដែលដុះឡើងមកវិញនេះគេហៅវាថាស្រូវសារ ដោយសារតែវាចេញផ្លែសារឡើងវិញ ។ ស្រូវសារនេះ មានគ្រាប់តូចជាងស្រូវធម្មតា ប្រសិនបើយកទៅបុកជាអង្ករដាំបាយ មានឱជារសឆ្ងាញ់ជាងអង្ករស្រូវធម្មតា

ការចេញសាងផ្នួសរបស់ ព្រះសិទ្ធត្ថ

ការចេញសាងផ្នួសរបស់ ព្រះសិទ្ធត្ថ

ក្រោយពីបានឃើញទេពនិម្មិតទាំង ៤ ព្រះសិទ្ធត្ថក៏ចាប់ផ្តើមគិតខ្វល់ខ្វាយ នឿយណាយនឹងជីវិត រហូតដល់សម្រេចចិត្តចេញសាងផ្នួស ។ នៅកណ្តាលរាត្រីមួយ ព្រះអង្គក៏បានតើនឡើងហើយបានចូលទៅបបោសអង្អែត រាហុលកុមារ ជាបុត្រា និងនាងពិម្ពាជាមហេសី ដែលកំពុងផ្ទំលក់ ។ បន្ទាប់មកព្រះអង្គក៏បានបង្គាប់ឲ្យឆន្នាមាត្យ ជានាយសារថីរបស់ព្រះអង្គទៅយកសេះកណ្ឋកៈមកថ្វាយព្រះអង្គ

បងប្អូនបណ្ឌវៈដុត ព្រៃខណ្ឌវៈ

បងប្អូនបណ្ឌវៈដុត ព្រៃខណ្ឌវៈ

បន្ទាប់ពីស្តេចធ្ឬតរាស្ត្រ ជាបិតារបស់ទុរយោធន៍ និងពួកកុរវៈ ដឹងថាបងប្អូនបណ្ឌវៈទាំងប្រាំនាក់មិនបានស្លាប់ នៅក្នុងកលល្បិចរបស់ទុរយោធន៍ ដែលបានសាងដំណាក់ពីក្រមួន ដើម្បីជាអំណោយឲ្យដល់ត្រកូលបណ្ឌវៈ រួចលួចដុតដំនាក់នៅក្នុងពេលរាត្រី ស្តេចធ្ឬតរាស្ត្រក៏បានប្រជុំសភាអញ្ជើញត្រកូលបណ្ឌវៈទាំងប្រាំនាក់ ត្រឡប់មកហស្តិនបុរៈវិញ ហើយយល់ព្រមចែកកុរុរដ្ឋជាពីរ ដោយម្ខាងមានរាជធានីឈ្មោះហស្តិនបុរៈ ដែលគ្រប់គ្រងដោយពួកកុរវៈ និងរាជធានីឈ្មោះឥន្ទ្របស្ថ ឬឥន្ទ្របត្ត ដែលគ្រប់គ្រងដោយពួកបណ្ឌវៈ ។

នាងសីតាឆ្នាំ ១៩៦០ និង ឆ្នាំ ២០១៥

នាងសីតាឆ្នាំ ១៩៦០ និង ឆ្នាំ ២០១៥
ខ្ញុំមិនចាប់អារម្មណ៍ចំនុចអីទេ ខ្ញុំចាប់អារម្មណ៍ត្រង់រោមភ្នែកជាងគេ តាមរយៈការសង្កេតរបស់ខ្ញុំការតែងមុខរបស់នាងសីតា ក្នុងល្ខោនខោល ក្នុងរូបឆ្នាំ ២០១៥ មានការតុបតែងមុខតាមបែបផ្នត់គំនិតសម័យថ្មី មានការថែមរោមភ្នែកសប្បនិម្មិត ជាដើម ហើយផ្ទៃមុខមិនសូវលាបឲ្យស.ប៉ុន្មាននោះទេ ដោយឡែករូបនាងសីតាឆ្នាំ ១៩៦០ មានការតុបតែងមុខតាមផ្នត់គំនិតរបស់មនុស្សខ្មែរបុរាណ គឺតាមរយៈអក្សរសិល្បបុរាណរៀបរាប់ថា

ព្រះអគ្គី

ព្រះអគ្គី ក៏ដូចជាព្រះឥន្ទ្រ និងព្រះវារុណ ផងដែរ ព្រះអង្គគឺជាព្រះដ៏សំខាន់នៅក្នុងសម័យគម្ពីរវេទរបស់ព្រហ្មញ្ញសាសនា តែនៅសម័យក្រោយៗព្រះអគ្គី ព្រះឥន្ទ្រ និងព្រះវារុណ ត្រូវបានជំនួសដោយព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ។ ព្រះអគ្គីបានធ្លាក់មកនូវត្រឹមទេពប្រចាំទិសអាគ្នេយ៍ ដែលពុំសូវមានការផ្តល់តម្លៃនៃការគោរពសក្ការៈនោះទេ ។
នៅក្នុងសិល្បៈឥណ្ឌាគេនិយមឆ្លាក់ ឬគូររូបព្រះអគ្គីដោយមានពាហនៈជាសត្វពពែ

កព័ន្ធ

កព័ន្ធ
កព័ន្ធជាយក្សរូបអាក្រក់មួយដែលព្រះរាមសម្លាប់ ។ មានរឿងតំណាលថា វាជាបុត្ររបស់ទេពធីតាឈ្មោះស្រី ។ វាមានដងខ្លួនធំប៉ុនភ្នំ មានរោមដុះព័ទ្ធជុំវិញ ឥតមានក និងក្បាលទេ មាត់វានៅកណ្តាលពោះ ធ្មេញវាធំៗពេកណាស់ មានដៃប្រវែងមួយយោជន៍ មានភ្នែកមួយយ៉ាងធំនៅចំកណ្តាលដើមទ្រូង ។ រឿងដដែលនោះនិទានថា ដំបូងឡើយវាជាពូជគន្ធព្វ (ពួករបាំ)

ក្រឹស្ណៈ និង ហេរ៉ាក្លែស

ក្រឹស្ណៈ និង ហេរ៉ាក្លែស
បើទោះបីជាអ្នកកាន់សាសនាហិណ្ឌូមិនទទួលស្គាល់ថាព្រះក្រឹស្ណៈនៅក្នុងសាសនាហិណ្ឌូ គឺជាហេរ៉ាក្លែស នៅក្នុងរឿងទេវកថារបស់ក្រិចបុរាណយ៉ាងណាក៏ដោយ ក៏លោកខាងលិចនៅតែគាំទ្រការសន្និដ្ឋាននេះដដែល ។ មានចំណុចជាច្រើននៅក្នុងរឿងទាំងពីរនេះដែលស្រដៀងគ្នា ដូចជាការសម្លាប់ពោះមានក្បាលច្រើន

បរាជ័យ និង សុបិន្តរបស់ក្រុងមារ

បរាជ័យ និង សុបិន្តរបស់ក្រុងមារ
នៅក្នុងសុបិន្តរបស់ក្រុងមារ វាបានយល់សប្តិឃើញថា ព្រះសម្មាសម្ពុទ្ធដែលនឹងត្រាស់នៅក្នុងពេលខាងមុខ នឹងបង្រៀនមនុស្សឲ្យប្រពឹត្តដោយធម៌ ជៀសវៀងនូវអកុសលកម្មទាំងឡាយ ការប្រដៅរបស់ព្រះអង្គនឹងធ្វើឲ្យស្ថានទេវលោកទៅជាកន្លែងអ៊ូអរ ចំណែកឯស្ថាននរក នឹងក្លាយជាកន្លែងស្ងាត់ជ្រងំ ហើយក្រុងមារខ្លួនឯងនឹងបាត់បង់កូនចៅក្រោមបង្គាប់ ពីព្រោះនឹងមិនមានបុគ្គលពាល អាក្រក់យង់ឃ្នងទៀតនោះទេ ។

ព្រះបាទជ័យវរ្ម័នទី ៤

ព្រះបាទជ័យវរ្ម័នទី ៤
ព្រះបាទជ័យវរ្ម័នទី ៤ ត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័ន នៅពេលដែលបុត្ររបស់ព្រះបាទយសោវរ្ម័នឡើងសាយរាជ្យ ព្រះអង្គបានភៀសព្រះកាយទៅសាងទីក្រុងមួយនៅកោះកេរ នៅឆ្នាំ ៩២១ រហូតដល់បុត្រាពីរអង្គរបស់ព្រះបាទយសោវរ្ម័ន សោយរាជ្យនៅយសោធរបុរៈសោយទីវង្គត

ព្រះក្រឹស្ណៈរំដោះ នលកុវារៈ និង មនីគ្រីវៈ

ព្រះក្រឹស្ណៈរំដោះ នលកុវារៈ និង មនីគ្រីវៈ

នលកុវារៈ និងមនីគ្រីវៈ គឺជាបុត្រារបស់ព្រះកុវេរៈ ដែលជាទេពនៃទ្រព្យសម្បត្តិ និងត្រូវជាបងប្រុសរបស់ក្រុងរាពណ៌ ពួកគេទាំងពីរមានលក្ខណៈពាក់កណ្តាលទេវតា ។ នៅថ្ងៃមួយពួកគេបានចូលទៅផឹកសុរា ស្តាប់ចម្រៀងរបស់ស្ត្រីអ្នកចម្រៀង និងកំពុងមានតម្រេកកាមគុណ នៅក្នុងឧទ្យានមួយរបស់ព្រះសិវៈ ទាំងរូបកាយអាក្រាត នៅពេលនោះមានឬសីមួយឈ្មោះនារាទ

សរនាគបាស

សរនាគបាស
ឥន្ទ្រជិតត្រូវជាកូនរបស់ក្រុងរាពណ៍ និងនាងមន្ទោគិរី បានប្រើល្បិច ឲ្យសេនាយ័ក្សរបស់ខ្លួនកាឡាខ្លួនជា មេទ័ពឥន្ទ្រជិត ចេញធ្វើចម្បាំងនឹងទ័ពព្រះរាមព្រះលក្ស្មណ៍ ចំណែកឯឥន្ទ្រជិតខ្លួនឯង បានទៅពួនក្នុងស្រទាប់ពពក លបបាញ់សរនាគបាស ចេញមកជានាគរុំព័ទ្ធទ័ពស្វា និងព្រះរាមព្រះលក្ស្មណ៍ ។ ពេលនោះ ពួកយ័ក្សត្រេកអរស្រែកជ័យឃោស ពាំនាំដំណឹងទៅថ្វាយក្រុងរាពណ៍ឲ្យជ្រាប ក្រុងរាពណ៍បានប្រើឲ្យសេនាខ្លួននាំយកបុស្បុកា ដែលអាចហោះបាន

ព្រះនាងទុគ៌ាសម្លាប់ក្របី មហឹង្សាសុរា

ព្រះនាងទុគ៌ាសម្លាប់ក្របី មហឹង្សាសុរា
មហឹង្សាសុរា គឺជាបុត្ររបស់ស្តេចនៃពពួកអសុរា ជាមួយនឹងម្ចាស់ក្សត្រី មហឹង្សី ដែលព្រះនាងត្រូវបណ្តាសាឲ្យកើតទៅជាក្របី ជាហេតុធ្វើឲ្យមហឹង្សាសុរាអាចប្រែកាឡាខ្លួនបានទាំងជាអសុរា និងសត្វក្របី ។ ដោយការបូជាចំពោះព្រះព្រហ្ម មហឹង្សាសុរាបានទទួលពរពីព្រះព្រហ្ម ដោយមិនអាចឲ្យមានមនុស្សប្រុស ឬក៏អាទិទេពប្រុសណាម្នាក់អាចសម្លាប់ ឬយកឈ្នះវាបាននោះទេ ។

ស្តេចដំរី គជេន្ទ្រ

គជេន្ទ្រ គឺជាស្តេចដំរីមួយ នៅថ្ងៃមួយវាបានចុះទៅត្រាំទឹកដើម្បីធ្វើឲ្យខ្លួនវាត្រជាក់ ស្រាប់តែត្រូវក្រពើមួយខាំជើងវាជាប់ ទោះបីជាដំរីនៅក្នុងហ្វូងខំមកជួយយ៉ាងណាក៏ក្រពើនោះពុំលែងជើងវាដែរ វាត្រូវស្ថិតនៅក្នុងការឈឺចុកចាប់យ៉ាងខ្លាំង រហូតដល់មួយពាន់ឆ្នាំ ទើបវាកាច់ផ្កាឈូកមួយទងបូជាថ្វាយព្រះវិស្ណុ ទើបព្រះវិស្ណុចុះមកជួយយកអសារ រំដោះដំរីគជេន្ទ្រ ពីចង្កូមក្រពើ ។

ពាលី ប្រយុទ្ធនឹង ទូភី

ពាលី ប្រយុទ្ធនឹង ទូភី
ពាលី ត្រូវជាបងរបស់សុគ្រីព ចំណែកឯទូភី ត្រូវជាកូនរបស់មហឹង្សារាជ បើតាមរឿងរាមកេរ្តិ៍និទានដោយតាចក មហឹង្សារាជ គឺជាកូនរបស់ព្រះឥសូរ គឺនៅពេលដែលព្រះឥសូរគេចមុខពីអាគាំងមារសូរ ដែលមានម្រាមចង្អុលពេជ្រ អាចចង្អុលនរណាក៏បានឲ្យខ្ទាតចេញពីចក្រវាឡនោះ ព្រះឥសូរក៏បានកាឡាខ្លួនជាសត្វក្របីចូលទៅក្នុងហ្វូងក្របីមួយ ហើយបានដោយញីឈ្មោលជាមួយនឹងក្របីញីមួយ បានកូនក្របីឈ្មោលឈ្មោះថាមហឹង្សារាជ។

ការលម្អស្ថាបត្យកម្មដោយសេរ៉ាមិច គ្រឿងបញ្ចរង្គ

ការលម្អស្ថាបត្យកម្មដោយសេរ៉ាមិច គ្រឿងបញ្ចរង្គ
គ្រឿងសេរ៉ាមិច គឺជាគ្រឿងស្មូនធ្វើពីដីឥដ្ឋ ដោយមានលាបពណ៌ផ្សេង ហើយយកទៅដុតក្នុងឡដោយប្រើសីតុណ្ហភាពខ្ពស់ ហើយត្រូវបាន
រកឃើញពីដំបូងដោយជនជាតិចិន ។ ភាគច្រើននៃគ្រឿងសេរ៉ាមិច
ដែលយើងស្គាល់គឺជាគ្រឿង ស្មូនចានឆ្នាំងពែង ជាដើម ក៏ប៉ុន្តែ
ការប្រើប្រាស់គ្រឿងសេរ៉ាមិច មិនមែនមានត្រឹមតែប៉ុន្នេះនោះទេ គ្រឿងសេរ៉ាមិចត្រូវបានគេយកទៅប្រើប្រាស់លើសំណង់ស្ថាបត្យកម្មផ្សេងៗ

រូបសំណាកក្នុងរចនាប័ទ្មសិល្បៈ កោះកេរ

រូបសំណាកក្នុងរចនាប័ទ្មសិល្បៈ កោះកេរ
រចនាប័ទ្មកោះកេរ ជាបណ្តុំនៃសិល្បៈស្ថិតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤ (ពីឆ្នាំ ៩២៨ ដល់ ៩៤១ នៃគ.ស) និងរាជ្យរបស់បុត្ររបស់ព្រះអង្គ គឺព្រះបាទហស៌វរ្ម័ន (ពីឆ្នាំ ៩៤១ ដល់ ៩៤៤ នៃគ.ស) ។ ព្រះបាទជ័យវរ្ម័នទី ៤ បានចាកចេញពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) តាំងតែពីឆ្នាំ ៩២១ នៃគ.ស ដោយបានយកមកជាមួយព្រះអង្គនូវលិង្គទេវរាជ រហូតដល់មរណៈភាពរបស់ព្រះបាទ ឥសានវរ្ម័នទី ២ នៅឆ្នាំ ៩២៨ ទើបព្រះបាទជ័យវរ្ម័នទី ៤ បានប្រកាសព្រះអង្គជាព្រះមហាក្សត្រ

ឥន្ទ្រជិត

ឥន្ទ្រជិត (ឥន្ទ្រជិតកាឡាខ្លួនជាព្រះឥន្ទ្រ)
ឥន្ទ្រជិត(អ្នកមានជ័យជំនះលើព្រះឥន្ទ្រ) គឺជាបុត្ររបស់ក្រុងរាពណ៍ និងនាងមន្ទោគិរី នៅក្នុងចម្បាំងជាមួយទ័ពស្វា ដែលដឹកនាំទ័ពដោយព្រះរាម និងព្រះល័ក្ស្មណ៍ ឥន្ទ្រជិតបានដឹកនាំទ័ពចេញច្បាំងចំនួនបីលើក ។
លើកទីមួយ បានទៅលាក់ខ្លួនក្នុងពពក ហើយបានប្រើស.នាគបាសបាញ់ទៅលើទ័ពព្រះរាម ព្រះល័ក្ស្មណ៍ និងទ័ពស្វា រហូតដល់គ្រុឌ ដែលជាជំនិះរបស់ព្រះនារាយណ៍បានចុះមកជួយយកអាសារ ទើបពពួកនាគ ដែលកើតចេញពីស. ដែលប្រទានដោយព្រះឥសូរ មកឲ្យឥន្ទ្រជិត ។

ភីស្មៈ

ភីស្មៈ
សច្ចភាព និងការលះបង់ដ៏ធំធេង របស់ភិស្មៈ ត្រូវបានអ្នកប្រវត្តិសាស្ត្របានបញ្ចេញមតិថា មនុស្សដែលមានឈ្មោះថាភីស្មៈនេះ មិនមានពិតប្រាកដនោះទេ នៅក្នុងប្រវត្តិសាស្ត្រ ព្រោះថាមនុស្សនៅលើលោកយើងនេះ នៅមានគំនិតទុទិដ្ឋិនិយមខ្លាំងណាស់ មិនអាចមាននរណាគេមានការលះបង់យ៉ាងខ្ពស់ឲ្យដូចភីស្មៈនោះទេ ។
ភីស្មៈគឺជាបុត្ររបស់ស្តេចសាន្តនុ នៃក្រុងហស្តិនបុរៈ ដែនកុរុ និងព្រះម៉ែគង្គា

អវតារព្រះវិស្ណុ

អវតារព្រះវិស្ណុ
អាទិទេពធំទាំងបីរបស់ព្រហ្មញ្ញសាសនា មានព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម ដោយព្រះព្រហ្មមានតួនាទីបង្កើតពិភពលោក និងប្រដៅបង្រៀនមនុស្សលោក ចំណែកព្រះឥសូរ ឬព្រះសិវៈមានតួនាទីបំផ្លាញ ឬរំលាយពិភពលោកទៅវិញ នៅពេលដែលជីវិតនៅលើលោកមិនប្រព្រឹត្តទៅតាមគន្លងធម៌ ដោយឡែកព្រះវិស្ណុ មានតួនាទីមើលថែពិភពលោក និងសង្គ្រោះពិភពលោកពីហេតុភេទមិនគួរគប្បីទាំងឡាយ ។

ព្រះក្រឹស្ណៈ សម្លាប់ស្តេចកំសា

ព្រះក្រឹស្ណៈ សម្លាប់ស្តេចកំសា
រូបហោជាងនៃប្រាសាទបន្ទាយស្រីខាងក្រោម ជារូបព្រះក្រឹស្ណៈសម្លាប់ស្តេចកំសា ស្តេចកំសាត្រូវបានព្រះក្រឹស្ណៈបោចសក់ បម្រុងនឹងសម្លាប់ដោយកាំបិត នៅខាងក្រោមដំណាក់នោះមានរូបមនុស្សស្រីរន្ធត់ដួលពីរនាក់ នៅសងខាងហោជាងមានរូបបុរសពីរនាក់ជិះរទេះសេះចូលមកកាន់ដំនាក់របស់ស្តេចកំសា អាចជារូបរបស់ព្រះក្រឹស្ណៈ និងរូបពលរាម អ្នកទាំងពីរមានកាន់ធ្នូនៅនឹងដៃ ។

កុម្ភកាណ៌

កុម្ភកាណ៌
កុម្ភកាណ៌ ត្រូវជាប្អូនបង្កើតរបស់ក្រុងរាពណ៍ នៅពេលដែលកុម្ភការណ៍ដឹងថារាពណ៍លួចយកនាងសីតាមក កុម្ភកាណ៌ក៏បានណែនាំឲ្យរាពណ៍យកនាងទៅប្រគល់ឲ្យព្រះរាមវិញ តែដោយក្រុងរាពណ៌មិនព្រមស្តាប់ កុម្ភកាណ៌ជាប្អូនក៏មិនបន្តថាអ្វីទៀត គ្រាន់តែព្យាយាមជួយបងរបស់ខ្លួនឲ្យអស់ពីលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ។ គេច្រើនយកតួរបស់កុម្ភកាណ៌ទៅប្រៀបធៀបនឹងវិភេសន៍ ដែលត្រូវជាប្អូនរបស់ក្រុងរាពណ៍ដូចគ្នា តែដោយសារតែពន្យល់ក្រុងរាពណ៍មិនស្តាប់ វិភេសន៍ក៏ទៅចូលដៃជាមួយព្រះរាម ។

លំពែងមោកស័ក្តិ

លំពែងមោកស័ក្តិ
កុម្ភកាណ៌ដែលត្រូវជាប្អូនបង្កើតរបស់ក្រុងរាពណ៌ បានប្រើលំពែងមោកស័ក្តិដើម្បីគប់ទៅលើព្រះល័ក្ស្មណ៍ នៅពេលដែលព្រះល័ក្ស្មណ៍ត្រូវមួយលំពែងនេះហើយ ព្រះអង្គក៏ដួល ហើយលំពែងនោះក៏ដុះទៅជាដើមឈើធំមួយ ដោយអាណិតព្រះអនុជ ព្រះរាមក៏ព្យាយាមដកលំពែងនោះចេញ តែដកមិនរួច ព្រោះថាវាដុះចាក់ឬស ។

ចម្លាក់រូបវិរាធចាប់នាងសីតា

ចម្លាក់រូបវិរាធចាប់នាងសីតា
រូបចម្លាក់នៅលើហោជាងនេះស្ថិតនៅប្រាសាទបន្ទាយស្រី គេអាចច្រឡំថារូបនេះជារូបរបស់ក្រុងរាពណ៍ ជាការពិតវាមិនមែនជារូបក្រុងរាពណ៍នេះទេ តែជារូបវិរាធ ដែលជាអំបូរយក្ស រស់នៅក្នុងព្រៃ តែងតែដើរបៀតបៀនពួកតាបសជាដើម ។ តាមពិតទៅនាងកៃកេសី ស្នើឲ្យព្រះបាទទសរថបំបរបង់ព្រះរាមទៅព្រៃនោះ គឺដើម្បីឲ្យវិរាធនេះសម្លាប់ ។

បងប្អូនបង្កើតវាយដណ្តើម នាងអប្សរាតិលោត្តមា

បងប្អូនបង្កើតវាយដណ្តើម នាងអប្សរាតិលោត្តមា
បន្ទាប់ពីអ៌ជូន ចូលទៅប្រកួតលើកធ្នូបាញ់ចំគោលដៅ ហើយបានទទួលព្រះនាងទ្រៅបទី ជាមហេសី នៅពេលបងប្អូនបណ្ឌវៈទាំងប្រាំនាក់ត្រឡប់មកដល់វិញ គ្រាន់តែបានឮថាអ៌ជូនទទួលបានរង្វាន់ ព្រះមាតារបស់ពួកគេក៏បានប្រាប់ឲ្យអ៌ជូនចេះបែងចែករង្វាន់នោះឲ្យដល់បងប្អូនទាំងបួននាក់ទៀតឲ្យបានស្មើៗគ្នា ដោយព្រះមាតារបស់ពួកគេមិនទាំងបានងាកមើលដឹងថារង្វាន់នោះជានាងទ្រៅបទីនោះទេ ។

ក្រុងរាពណ៍ លើកអង្រួនភ្នំក្រៃលាស

ក្រុងរាពណ៍ លើកអង្រួនភ្នំក្រៃលាស
ក្រុងរាពណ៍ ឬទសកណ្ឌ ជាស្តេចនៃនគរលង្កា ទសកណ្ឌ ច្រណែននឹង កុវេរ ដែលជាបងឪពុកតែមួយ តែម្តាយទីទៃ ដោយសារតែកុវេរ ជាអាទិទេពនៃទ្រព្យសម្បត្តិ ដូច្នេះកុវេរមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងទសកណ្ឌ ជាហេតុធ្វើឲ្យទសកណ្ឌ ទៅវាយដណ្តើមទ្រព្យសម្បត្តិរបស់កុវេរ ក្រុងរាពណ៍ដណ្តើមយកបុស្បកាវិមាន ដែលកុវេរទទួលបានមកពីព្រះព្រហ្ម ។ ពេលជិះលើបុស្បកាវិមានហោះត្រឡប់ទៅក្រុងលង្កាវិញ ទសកណ្ឌបានហោះកាត់ភ្នំក្រៃលាស តែមិនអាចឆ្លងកាត់ទីនោះបាន ភ្លាមនោះគោនន្ទិ ដែលជាជំនិះរបស់ព្រះសិវៈ បានចេញមកប្រាប់ ទសកណ្ឌ ថាពពួកយក្សអសុរា

ឆាកប្រយុទ្ធរវាង ទុរយោធន៍ និង ភីម

ឆាកប្រយុទ្ធរវាង ទុរយោធន៍ និង ភីម
ភីម បានធ្វើពាក្យសម្បថឲ្យនាង ទ្រៅបទី ថា គេនឹងសម្លាប់ ទុរយោធន៍ ឲ្យខាងតែបាន ពីព្រោះថា ទុរយោធន៍ បានបញ្ជាឲ្យប្អូនរបស់ខ្លួន គឺ ទុហសាសន ចាប់សម្រាតនាង ទ្រៅបទី នៅកណ្តាលទីជំនុំមន្ត្រី ដោយសារតែបងប្រុសរបស់ ភីម គឺ យុធិស្ធិរ បានយកនាង ទ្រៅបទី ទៅភ្នាល់ក្នុងល្បែងបាស្កា ជាមួយទុរយោធន៍ ។
នៅថ្ងៃចុងក្រោយនៃមហាភារតយុទ្ធ ដោយមេទ័ពខាងកុរុវ ត្រូវបានគេចាប់ខ្លួនអស់ ទុរយោធន៍ ក៏បានលួចរត់ ទៅពួនលាក់ខ្លួននៅក្នុងបាតស្រះមួយ ពួកបណ្ឌវដឹងក៏មកអញ្ជើញ ទុរយោធន៍
ពីធីសែនក្រុងពាលី

ពីធីសែនក្រុងពាលី

ពីធីសែនក្រុងពាលី
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮហើយពិធីការសែនក្រុងពាលី ដែលតែងតែធ្វើឡើងដើម្បីសូមទឹកសូមដី មុននឹងរៀបចំពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការសាង់សង់សំណង់អគារជាដើម ។ តើក្រុងពាលីជានរណា ហេតុអ្វីក៏មានអំណាច ការគោរព និងការកោតខ្លាចម្ល៉េះ? ក្រុងពាលី ឬមហាពាលី ជាយក្សមួយ ដែលបានបំពេញតបៈ បំពេញសីលត្រចះត្រចង់ រហូតសូមពរពីព្រះបាន ក្រោយពីបានពរពីព្រះហើយ ក្រុងពាលី បានវាយដណ្តើមគ្រប់គ្រងភពផែនដី ថែមទាំងដណ្តើមគ្រប់គ្រងស្ថានសួគ៌ពីព្រះឥន្ទ្រទៀត ជាហេតុឲ្យកើតក្តីក្តៅក្រហាយដល់ពពួកមនុស្សទេវតាទាំងពួង ។
ទ្វារខ្មោច

ទ្វារខ្មោច

ទ្វារខ្មោច គឺជាទ្វារខាងកើតរបស់ក្រុងអង្គរធំ ដែលចូលចំប្រាសាទបាយ័នពីទិសខាងកើត ដោយចង់រក្សាទ្រង់ទ្រាយដើមរបស់ទ្វារក្រុង ទ្វារក្រុងខាងកើត (ទ្វារខ្មោច) និងទ្វារក្រុងខាងលិច របស់ក្រុងអង្គរធំ ត្រូវរក្សាទុកលក្ខណៈដើម មិនត្រូវបានប្រើប្រាស់ជាផ្លូវចរាចរណ៍នោះទេ ។
កន្ទ្រឹម

កន្ទ្រឹម

កន្ទ្រឹម ជាវង់តន្រ្តីបុរាណរបស់ខ្មែរនៅភាគឥសាននៃប្រទេសថៃ ។ ឈ្មោះរបស់តន្ត្រីនេះមានប្រភពមកពីការត្រាប់តាមសម្លេងរបស់ ឧបករណ៍ភ្លេងស្គរ ដែលនៅពេលគេប្រគំលឺសូរគ្រឹមៗ ។ ពីបុរាណកន្ទ្រឹមត្រូវបានគេយកទៅលេងនៅក្នុងកម្មវិធីឡើងអ្នកតា ឬពិធីបន់ស្រន់ផ្សេងៗ តែមកដល់សព្វថ្ងៃកន្រ្ទឹមបានក្លាយទៅជាវង់តន្រ្តីរួមសម័យមួយ យ៉ាងសំខាន់របស់ជនជាតិខ្មែរយើងដែលរស់នៅខេត្តសុរិន្ទ បុរីរម្យ និងស្រីស្លាកែត នៃប្រទេសថៃ
រឿង Equinox និង Vernal Equinox ដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ

រឿង Equinox និង Vernal Equinox ដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ

រឿង Equinox និង Vernal Equinox ដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ

ពាក្យថា Equinox នេះ មិនដឹងអ្នកណានាំពាក្យ «សមរាត្រី» ឬ «សមភាពរាត្រី» ហ្នឹ៎ងយកមកប្រើ ពុំឃើញមាននៅក្នុងវចនានុក្រមទេ គាត់បង្កើតពាក្យខ្លួនឯងឬយ៉ាងម៉េចក៏មិនដឹង នៅក្នុងសៀវភៅរបស់ក្រសួងអប់រំក៏ធ្លាប់ឃើញមានប្រើពាក្យអស់ហ្នឹ៎ងដែរ តែនៅក្នុងវចនានុក្រមខ្មែររបស់ ជួន ណាត ប្រើពាក្យថា «អយន» ឬ «អយនកាល» ដោយឲ្យនិយមន័យថា
សង្គ្រាមរវាងកងទ័ព កៅរវៈ និង បណ្ឌវៈ នៅក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ

សង្គ្រាមរវាងកងទ័ព កៅរវៈ និង បណ្ឌវៈ នៅក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ

សង្គ្រាមរវាងកងទ័ព កៅរវៈ និង បណ្ឌវៈ នៅក្នុងមហាកាព្យរឿងមហាភារតៈយុទ្ធ ដែលត្រូវបានឆ្លាក់នៅរោងទងជាន់ទី ២ ថែវខាងលិច ស្លាបខាងត្បូង នៃប្រាសាទអង្គរវត្ត មានសមរភូមិប្រយុទ្ធ នៅ វាលកុរុក្សេត្រ ។ ទាល់តែពេលដែលខ្ញុំត្រូវការឯកសារស្រាវជ្រាវលើអ៊ិនធើណែត បានដឹងថាខ្មែរយើងបច្ចប្បន្ន ដែលមានប្លុក មានអីជាច្រើនហ្នឹ៎ង គឺចូលចិត្តថតចម្លងគ្នាទៅវិញទៅមក រហូតដល់អ្នកស្រី កែវ ច័ន្ទបូណ៌ ដែលតាំងខ្លួនជាអ្នកនិពន្ធខ្មែរអ្វីហ្នឹ៎ង ក៏ទៅចម្លេងពីគេដែរ
កង្កែបបោប

កង្កែបបោប

កង្កែបបោប
នៅខេត្តសុរិន្ទ ក្នុងភូមិភាគឥសានប្រទេសថៃ ជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ របស់ប្រទេសកម្ពុជា ដែលសំបូរដោយប្រជាជនខ្មែរដើមរស់នៅ និងមានអំបូរជនជាតិប្រើភាសាខ្មែរមនមួយទៀត រស់នៅ គឺជនជាតិកួយ ពីមុនខ្ញុំធ្លាប់ឃើញឯកសារមួយដែលនិយាយថាខេត្តនេះមានជនជាតិដើមខ្មែររហូតដល់ទៅជាង ៦០ % ហើយក៏មានកួយ និងលាវ ដែលប្រជាជននៅសុរិន្ទភាគច្រើន ចេះនិយាយទាំងភាសាខ្មែរ កួយ និងលាវ (កួយនៅសុរិន្ទជាកួយចិញ្ចឹមដំរី កួយនៅខេត្តព្រះវិហារ និងកំពង់ធំរបស់កម្ពុជា ភាគច្រើនជាកួយស្លដែក ដោយនិយមការងារស្លដែក) ។

ពីធីបុណ្យភ្ជុំនៅថៃ

ពីធីបុណ្យភ្ជុំនៅថៃ
ជាទូទៅយើងដឹងច្បាស់ថាថៃមានបុណ្យចូលឆ្នាំ ឬមហាសង្ក្រាន្តដូចយើង តែយើងមិនសូវដឹងរឿងភ្ជុំនេះទេ នៅថៃក៏មានពីធីបុណ្យភ្ជុំស្រដៀងគ្នានឹងខ្មែរដែរ មានជំនឿរឿងប្រេតរឿងអីដូចគ្នា ថៃគេហៅបុណ្យនេះថា «วันสารท» អានថា «វ៉ាន់សាត» បើបកប្រែឲ្យត្រង់ គឺថ្ងៃសារទ ដែលពាក្យថាសារទ ហ្នឹ៎ង គឺខ្មែរយើងនិយមហៅថា សារទរដូវ គឺរដូវរំហើយ ។
បើតាមឯកសារថៃរៀបរាប់ថា បុណ្យហ្នឹងមានប្រភពពីបុណ្យរបស់ព្រហ្មញ្ញសាសនា

ចំនួនទ័ពចូលរួមប្រយុទ្ធនៅសមរភូមិកុរុក្សេត្រ ក្នុងរឿងមហាភារតយុទ្ធ

ចំនួនទ័ពចូលរួមប្រយុទ្ធនៅសមរភូមិកុរុក្សេត្រ ក្នុងរឿងមហាភារតយុទ្ធ

ខ្នាតនៃចំនួនទ័ពដែលគេប្រើនៅក្នុងសាច់រឿងមហាភារតយុទ្ធ គេហៅថា អក្សៅហិណី ឬក៏អក្ខោហិណី ដែលក្នុង ១ អក្សៅហិណី មាន៖
- រទេះសេះចំនួន 21.870 រទេះ
- ទ័ពដំរីចំនួន 21.870 ក្បាល
- ទ័ពសេះចំនួន 65.610 ក្បាល
- កងទ័ពថ្មើរជើងចំនួន 109.350 នាក់

ចំបាប់រវាងស្វាស ស្វាខ្មៅ ឬ ប្រចាប់រវាងស្វាស ស្វាខ្មៅ

ចំបាប់រវាងស្វាស ស្វាខ្មៅ ឬ ប្រចាប់រវាងស្វាស ស្វាខ្មៅ

សម្រាប់ការសម្តែងល្ខោនស្រមោលស្បែកធំ មុនពេលសម្តែង ខ្ញុំឃើញមានការសម្តែងវគ្គខ្លីមួយ ដែលប្រហាក់ប្រហែលនឹងពីធីហោមរោងដែរ គឺការសម្តែងឈុតចំបាប់ស្វាស ស្វាខ្មៅ ឬប្រចាប់ស្វាស ស្វាខ្មៅ ដែលស្វាទាំងពីរបានឈ្លោះគ្នា វាយតប់គ្នាទៅវិញទៅមក ហើយស្វាសបានចាប់ស្វាខ្មៅយកទៅថ្វាយតាឥសី តាឥសីបានណែនាំថាតាមពិតគេទាំងពីរជាបងប្អូននឹងគ្នានោះទេ មិនគួរឈ្លោះគ្នានោះទេ គួតែរាប់អានគ្នាវិញទៅ ។

ប្រៀបធៀប សត្វរ៉ុក និង គ្រុឌ

ប្រៀបធៀប សត្វរ៉ុក និង គ្រុឌ

នៅនឹងជើងសសរផ្អោបនៃប្រាសាទបាគង មានរូបចម្លាក់ទាក់ទងនឹងទេវកថា ក្នុងព្រហ្មញ្ញសាសនា មានដូចជារូបព្រះនាងទុគ៌ា សម្លាប់ក្របី ព្រះក្រឹស្ណៈសម្លាប់បិសាចសេះ បិសាចគោជាដើម តែនៅមានរូបចម្លាក់ចម្លែកមួយ ដែលឆ្លាក់ជារូបសត្វស្លាប មានលក្ខណៈប្រហាក់ប្រហែលនឹងហង្ស ហើយបានពាំដំរី ក្នុងកាយវិការកំពុងហោះនៅលើអាកាស ខ្ញុំមិនដឹងថានេះជារូបអ្វីនោះទេ ។

ការតុបតែងលម្អស្ថាបត្យកម្មដោយប្រើ សេរ៉ាមិច

ការតុបតែងលម្អស្ថាបត្យកម្មដោយប្រើ សេរ៉ាមិច
កាលពីសម័យអង្គរ ការប្រើ សេរ៉ាមិច គេច្រើនប្រើលម្អលើដំបូលអគារ ដោយប្រើក្នុងលក្ខណៈជាដំបូលក្បឿង និងក្បាច់ក្បាលដំបូល ឬក៏បាំងសាចជាដើម ។ នៅចុងសម័យឧដុង្គ យើងឃើញវត្តមាននៃការប្រើប្រាស់សេរ៉ាមិចលម្អលើចេតិយម្តងទៀត ដែលមានជាភស្តុតាងគឺចេតិយព្រះអង្គឌួង ឬដួង នៅលើភ្នំព្រះរាជ្យទ្រព្យ ។

កំណើត សត្វគ្រុឌ និងនាគ

កំណើត សត្វគ្រុឌ និងនាគ

យើងឃើញមានវត្តមានរបស់គ្រុឌ និងនាគញឹកញាប់ណាស់
នៅក្នុងសិល្បៈខ្មែរ ក៏ដូចជារឿងព្រេងខ្មែរ ជាពិសេស ខ្មែរយើងមានរឿងព្រេងដែលរៀបរាប់ថាយើង
មានជាប់ខ្សែស្រលាយនឹងនាគទៀតផង ហើយនៅក្នុងរូបិយបណ្ណរៀលខ្មែរគ្រប់សន្លឹក
ក៏មានរូបនាគដែរ ដោយឡែកប្រទេសនៅក្បែរយើងពីរ

ភាពខុសគ្នារវាង ហនុមានឥណ្ឌា និង ហនុមានខ្មែរ

ភាពខុសគ្នារវាង ហនុមានឥណ្ឌា និង ហនុមានខ្មែរ

ហនុមានឥណ្ឌា នៅក្នុងបេះដូងមានតែព្រះរាម និងនាងសីតា
ដល់ ហនុមានខ្មែរលេងពួយទាំងក្មួយក្រុងរាពណ៌ ទាំងកូនស្រី
ក្រុងរាពណ៌ ទាំងប្រពន្ធក្រុងរាពណ៌ សំណាងណាស់ដែលមិនយកទាំង
ក្រុងរាពណ៌មួយទៀត

វត្តមានទ័ពសៀម ឬ ស្យាមកុក នៅក្នុងការចាត់ទ័ពសម័យអង្គរ

វត្តមានទ័ពសៀម ឬ ស្យាមកុក នៅក្នុងការចាត់ទ័ពសម័យអង្គរ

ប្រសិនបើមើលតាមចម្លាក់នៅប្រាសាទអង្គរវត្ត យើងឃើញថាការចាត់ទ័ពមានចែកជា ទ័ពស្រួច
ទ័ពកណ្តាល (ឬទ័ពធំ) ទ័ពស្លាបឆ្វេងស្តាំ និងទ័ពជំនួយ
ឬទ័ពក្រោយ ។

សម្រាប់ទ័ពស្រួច (វាយរហ័ស ដករហ័ស) គេច្រើនប្រើទ័ពទន់ខ្សោយ

វត្តមាននៃការនិយមនាគមានជើងតាមបែបចិនក្នុងចម្លាក់ខ្មែរ

វត្តមាននៃការនិយមនាគមានជើងតាមបែបចិនក្នុងចម្លាក់ខ្មែរ
ខ្ញុំធ្លាប់អានអត្ថបទមួយរបស់លោកមីសែលត្រាណេ បានរៀបរាប់ថា នៅក្នុងរចនាប័ទ្មបាពួន ក៏នៅក្នុងរាជព្រះបាទសុរិយវរ្ម័នទី ១
និងបុត្ររបស់ព្រះអង្គ គឺ ព្រះបាទឧទយាទិត្យវរ្ម័ន ទី ២
គេឃើញមានវត្តមាននៃការនិយមដាប់ឆ្លាក់រូបនាគតាមបែបចិន
ដោយធ្វើឲ្យមានជើងបួន ហើយភាគច្រើនគឺគេឆ្លាក់រូបនាគ អនន្តៈ
សេសៈ ដែលជាអសនៈរបស់ព្រះនរាយណ៍ ពេលព្រះអង្គផ្ទំ

ទូករូបម្ករ ឥទ្ធិពលខ្មែរទៅលើទូកព្រះទីនាំងថៃ

ទូករូបម្ករ ឥទ្ធិពលខ្មែរទៅលើទូកព្រះទីនាំងថៃ
ខ្មែរយើងមានវប្បធម៌នៃការប្រើប្រាស់ទូកនេះយូរអង្វែងណាស់មកហើយ
គឺមុនពួកឥណ្ឌាចូលស្រុកមកទៀត គឺតាមរយៈទឹកដីភូមិសាស្ត្រ
ដែលសំបូរទៅដោយព្រែក ស្ទឹង បឹង ទន្លេ សមុទ្រ នេះ
ដែលតម្រូវឲ្យខ្មែរចេះប្រើប្រាស់ទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរ
រហូតមកដល់ពេលបច្ចុប្បន្នក៏ការប្រើប្រាស់ទូករបស់ខ្មែរនៅតែមាន
សារៈសំខាន់សម្រាប់ប្រើនៅក្នុងការនេសាទ និងការធ្វើដំណើររបស់
អ្នកស្រុកនៅតាមមាត់ស្ទឹងទន្លេ ឬអ្នកនៅលើភូមិបណ្តែតទឹក ។

ក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ ធ្វើតាំងពីឆ្នាំ ១៨៩៣

វត្តមានក្បាច់ចម្លាក់ចម្លងរចនាប័ទ្មអង្គរវត្ត នៅរមណីយដ្ឋានវត្តភ្នំ ធ្វើតាំងពីឆ្នាំ ១៨៩៣
នៅរមណីយដ្ឋានវត្តភ្នំ ក្រៅតែពីសំណល់រូបសំណាកតោ និងទ្វារបាល
មួយចំនួននៅវត្តភ្នំ ដែលអាចចាត់ទុកជារូបសំណាកដែលត្រូវបាន
យកមកពីតំប់អង្គរដោយស្តេចពញាយ៉ាត (ញាតិ) តាំងពី
ពាក់កណ្តាលសតវត្សទី ១៥ ហើយ នៅក្នុងបរិវេណរមណីយដ្ឋាននេះ
នៅមានចម្លាក់ចាក់ពុម្ពតាមក្បាច់រចនាប័ទ្មអង្គរយ៉ាងប្រណីត
តាំងនៅពីមុខព្រះវិហារវត្តភ្នំផងដែរ ។

ថៃប្រើអក្សរខ្មែរសម្រាប់កត់ត្រា ឯកសារសាសនារហូតដល់ដើមសតវត្សទី ២០

ថៃប្រើអក្សរខ្មែរសម្រាប់កត់ត្រា ឯកសារសាសនារហូតដល់ដើមសតវត្សទី ២០

ឃើញតែគេចែកចាយពេញហ្វេសប៊ុក
ខ្ញុំមិនដឹងថាមានអ្នកដឹងដែរទេ ថាបរិបទនៃភាសាអង់គ្លេស
និងរូបអក្សរខ្មែរនៅខាងក្រោយ វាមិនត្រូវគ្នានោះទេ
ព្រោះភាសាដែលសរសេរដោយអក្សរខ្មែរ
នៅខាងក្រោយ ឬ background ហ្នឹ៎ង
គឺជាភាសាថៃ ដែលអាចប្រើចំនួនតួអក្សរ និងសញ្ញា

ចម្លាក់ការទាក់ដំរីនៅប្រាសាទបាពួន

ចម្លាក់ការទាក់ដំរីនៅប្រាសាទបាពួន

ប្រហែលជាយើងឈ្លក់វង្វេងនឹងសត្វក្នុងទេវកថា
ព្រហ្មញ្ញសាសនាពេករហូតលែងចាប់អារម្មណ៍នឹង
សត្វដ៏មានសារៈសំខាន់ នៅក្នុងវប្បធម៌ខ្មែរ នោះ
គឺសត្វដំរី ។ ប្រសិនបើសួរពីសត្វគ្រុឌ សត្វនាគ
សត្វមករ រាជសីហ៍ជាដើម ប្រហែលជាមាន
អ្នកដឹងរឿងច្រើន តែប្រសិនបើសួររឿងសត្វដំរី

ប្រៀបធៀបទំហំប្រាសាទអង្គរវត្តទៅនឹងទំហំរាជវាំងចិន

ប្រៀបធៀបទំហំប្រាសាទអង្គរវត្តទៅនឹងទំហំរាជវាំងចិន
ប្រសិនបើយើងមើលទៅផែនទីរបស់ប្រាសាទអង្គរវត្ត
និងផែនទីនៃវាំងរបស់ចិននៅប៉េកាំង យើងឃើញថា
ផែនទីទាំងពីរមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺ មាន
គូទឹកព័ទ្ធជុំវិញ តែគូទឹកប្រាសាទអង្គរមានទំហំធំជាង ។

ដើមឈើទាល ស្តេចរុក្ខជាតិនៅក្នុងតំបន់ត្រូពិច

ដើមឈើទាល ស្តេចរុក្ខជាតិនៅក្នុងតំបន់ត្រូពិច
ដើមឈើទាលមានកំពស់ រហូតដល់ទៅ ៤០ ទៅ ៥០ ម៉ែត្រ និងអាចមានបរិមាត្រ រហូតដល់ទៅ ៧ ម៉ែត្រ វាត្រូវបានគេចាត់ទុកជាស្តេចរុក្ខជាតិ នៅក្នុងតំបន់ត្រូពិច ។

យើងឃើញមានដើមឈើទាលច្រើនណាស់នៅស្រុកខ្មែរ ជាពិសេសនៅក្រុងសៀមរាប លើសួនច្បារមុខព្រះរាជដំណាក់ និងនៅបរិវេណប្រាសាទអង្គរ ហើយនៅទីក្រុងភ្នំពេញ នៅម្តុំសួនវត្តភ្នំ ក៏មានច្រើនដែរ ។

ការបកប្រែមហាកាព្យរបស់ឥណ្ឌាទាំងពីរ មកជាភាសាខ្មែរ ដោយលោកអ៊ំ ធន់ ហ៊ិន

ការបកប្រែមហាកាព្យរបស់ឥណ្ឌាទាំងពីរ មកជាភាសាខ្មែរ ដោយលោកអ៊ំ ធន់ ហ៊ិន

សម្រាប់ការសិក្សា និងយល់ពីគុណតម្លៃដ៏ពិតប្រាកដរបស់
ស្នាដៃអក្សរសិល្ប៍ គឺយើងមិនអាចត្រឹមអានអត្ថបទសង្ខេបខ្លីៗ
មិនប៉ុន្មានទំព័ររបស់ស្នាដៃទាំងនោះ នោះទេ
យើងត្រូវការអានស្នាដៃលម្អិតបន្តិចនៃអក្សរសិល្ប៍ទាំងនោះ ។

លេខ ១០៨ និងសង្គមវប្បធម៌ខ្មែរ

លេខ ១០៨ និងសង្គមវប្បធម៌ខ្មែរ
ប្រសិនបើនិយាយលេខ ១០៨ បែបមិនសូវមានអ្នកចាប់អារម្មណ៍
នោះទេ ប៉ុន្តែប្រសិនបើនិយាយថា ៥៤ ប្រហែលជាមាន
អ្នកចាប់អារម្មណ៍ ដោយសារតែលេខ ៥៤ នេះ
គេថាជាចំនួនកំពូលរបស់ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខបួន
(ផ្នែកខ្លះក៏មានមុខតែបី ឬក៏មុខតែពីរ ដែរ) ។ មានការបកស្រាយ
មួយចំនួនថា មកពីសម័យនោះខ្មែរយើងមានខេត្តរហូតដល់ទៅ ៥៤ ខេត្ត

ព្រះក្រឹស្ណៈ ជំរុញឲ្យអរជុន ជាមេទ័ពបណ្ឌវៈ ឲ្យលើកអាវុធធ្វើសង្គ្រាម

ព្រះក្រឹស្ណៈ ជំរុញឲ្យអរជុន ជាមេទ័ពបណ្ឌវៈ ឲ្យលើកអាវុធធ្វើសង្គ្រាម

មុននឹងមានសង្គ្រាមមហាភារតៈយុទ្ធ ក៏មានការចរចារសម្រុះសម្រួល
ពីសូមគ្រប់គ្រងនគរឥន្ទ្របស្ថវិញ រហូតធ្លាក់ដល់សូមត្រឹមតែប្រាំភូមិ
ដើម្បីគ្រប់គ្រង តែទុរយោធន៍ ជាឧបយោរាជនៃនគរកុរុ
មិនព្រមឲ្យពួកបណ្ឌវៈ សូម្បីតែទឹកដីប៉ុនមួយសសៃសក់
ជាហេតុធ្វើឲ្យសង្គ្រាមត្រូវផ្ទុះឡើង ។ នៅពេលសង្គ្រាមចាប់ផ្តើម
អរជុន មេទ័ពខាងបណ្ឌវៈស្ទើរតែសុំបរាជ័យ នៅក្នុងសង្គ្រាម

រូបគំនូររឿងរាមកេរ្តិ៍សម័យថ្មី នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម

រូបគំនូររឿងរាមកេរ្តិ៍សម័យថ្មី នៅវត្តនគរបាជ័យ ខេត្តកំពង់ចាម

នៅស្រុកខ្មែរយើងមិនសូវមានគំនូរបុរាណរឿងរាមកេរ្តិ៍ច្រើនប៉ុន្មាន
នោះទេ ប្រសិនបើរាប់ទៅគឺមាននៅថែវជុំវិញវត្តព្រះកែវមរកត
នៅលើពិតានទីនាំងទេវវិនិច្ឆ័យនៅក្នុងព្រះបរមរាជវាំង និងនៅលើផ្ទាំងគំនូរនៅក្នុងសារមន្ទីជាតិ
នៅភ្នំពេញ នៅលើជញ្ជាំងវិហារវត្តរាជបូព៌ នៅខេត្តសៀមរាប
នឹងនៅព្រះវិហារវត្តបុរាណមួយនៅកំពត ដែលត្រូវបានគេវាយចោល

តើចម្លាក់ផ្នែកណានៃថែវជាន់ទី ២ របស់ប្រាសាទអង្គរវត្ត ត្រូវបានឆ្លាក់ឡើងមុនគេ?

តើចម្លាក់ផ្នែកណានៃថែវជាន់ទី ២ របស់ប្រាសាទអង្គរវត្ត ត្រូវបានឆ្លាក់ឡើងមុនគេ?

ប្រសិនបើសួរថាផ្នែកណាឆ្លាក់ក្រោយគេ ប្រហែលជាមានអ្នកដឹងច្រើន
ដោយសារមានការសិក្សាទឹកដីសិល្បៈទៅគឺថែវខាងកើត
ស្លាបខាងជើង និង ថែវខាងជើងស្លាបខាងកើត
គឺមានទឹកដៃចម្លាក់មិនសូវល្អ ហើយតាមការសិក្សាសិលាចារិក
បានបង្ហាញថាផ្នែកចុងក្រោយទាំងពីនេះ
ត្រូវបានដាប់ឆ្លាក់នៅសម័យលង្វែក គឺ ៤០០ឆ្នាំក្រោយ
ដោយឆ្លាក់តាមស្នាមគំនូរដែលគូសមកតាំងពីសម័យអង្គរ ។

វេស្សន្តរជាតក និង សង្គមបច្ចុប្បន្ន

វេស្សន្តរជាតក និង សង្គមបច្ចុប្បន្ន

មានអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាមួយចំនួន បានសន្និដ្ឋានថា
រឿងវេស្សន្តរជាតក ដែលជារឿងបែបពុទ្ធនិយម មួយក្នុងចំណោម
ទសជាតកទាំង ១០ ត្រូវបាននិពន្ធឡើងនៅកោះស្រីលង្កា ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាថេរវាទដ៏សំខាន់មួយ ដោយឡែករឿងបញ្ញាសជាតក ដែលមានទទួលទំនោរសាច់រឿង

ល្បែង អុកចត្រង្គ និងល្បែងបាស្កា

ល្បែង អុកចត្រង្គ និងល្បែងបាស្កា

ខ្មែរយើងមួយចំនួនយល់ច្រឡំរឿងបាស្កា និងអុកចត្រង្គនេះ
ទាំងគណៈកម្មការរៀបចំអុកចត្រង្គ ក៏យល់ខុសថាល្បែងបាស្កា ឬ
បាចីសី (សេះអុក) ជាមួយនឹងអុកចត្រង្គ នៅក្នុងរឿងមហាភារតៈ
ភ្នាល់គ្នាដាក់នគររវាងត្រកូលបណ្ឌវៈ និងកុរវៈ គឺគេលេងបាស្កាទេ
(សេះអុក ដោយមានទម្លាក់គ្រាប់ឡុកឡាក់ តាមរយៈសាច់រឿង

ក្នុងរាជស័ព្ទ ពាក្យថា «ព្រះជានុ» ប្រែថាក្បាលជង្គង់

ក្នុងរាជស័ព្ទ ពាក្យថា «ព្រះជានុ» ប្រែថាក្បាលជង្គង់
ភាសាបាលីសំស្ក្រឹត ដែលផ្តល់នូវពាក្យពេចន៍ជាច្រើននៅក្នុង
ភាសាខ្មែរ ក៏ដូចជារាជស័ព្ទខ្មែរ គឺជាភាសាដែលស្ថិតនៅក្នុងអំបូរ
ឥណ្ឌូអឺរ៉ុប ដែលលាតសន្ធឹងពីអឺរ៉ុប រហូតមកដល់ឧបទ្វីបឥណ្ឌា
យើងឃើញមានពាក្យនៅក្នុងភាសាបាលីសំស្ក្រឹតជាច្រើន
ដែលដូចគ្នាទៅនឹងភាសាឡាតាំង បារាំង និងអ៊ីតាលីជាដើម ។

ភីស្មៈ ជ្រើសរើសថ្ងៃស្លាប់នៅថ្ងៃឧត្តរាយាន គឺ ៥៨ ថ្ងៃ ក្រោយសង្គ្រាមមហាភារតៈបញ្ចប់

ភីស្មៈ ជ្រើសរើសថ្ងៃស្លាប់នៅថ្ងៃឧត្តរាយាន គឺ ៥៨ ថ្ងៃ ក្រោយសង្គ្រាមមហាភារតៈបញ្ចប់
កាលពីជាតិមុនភីស្មៈគឺជាទេពធំមួយក្នុងចំណោមទេពធំៗ ទាំង ៨
ដែលគេហៅថា ព្រះអដ្ឋវសុ ហើយភីស្មៈគឺជាទេពប្រភាសៈ ឬក៏មេឃ
នៅថ្ងៃមួយពួកទាំង ៨ នោះបានទៅជាមួយមហេសីរបស់ខ្លួនដើម្បីទៅ
គោរពព្រះព្រហ្មឥសី គឺ ឥសី វសេដ្ឋា ឥសីអង្គនេះ មានមេគោស័ក្តិសិទ្ធិ
មួយ ដែលអាចផ្តល់ចំណីអាហារគ្រប់បរិបូណ៌តាមការស្នើរបស់ម្ចាស់
របស់ខ្លួន ។

ស្តេចចក្រពត្តិ អាឡិចសង់ និង ស្បង់ចីពរនៅក្នុងព្រះពុទ្ធសាសនា

ស្តេចចក្រពត្តិ អាឡិចសង់ និង ស្បង់ចីពរនៅក្នុងព្រះពុទ្ធសាសនា

នៅពេលអាឡិចសង់នៅជំទង់ ព្រះអង្គបានចាប់សេះខ្មៅ
ដ៏រឹងរូសមួយរបស់បិតាទ្រង់ ឈ្មោះថា បូសេហ្វាឡាស់
សេះនោះមិនមានអ្នកណាអាចបង្ក្រាបបាននោះទេ
ដោយហេតុនេះហើយស្តេចហ្វីលីបទី ២ ជាបិតារបស់
អាឡិចសង់ បានមានបន្ទូលថា «ទឹកដីម៉េសេដូនៀនេះ
វាតូចពេកហើយសម្រាប់ឯង» ។

ការឧទ្ទិសបូជាចំពោះសាសនា

ការឧទ្ទិសបូជាចំពោះសាសនា

ឧទាហរណ៍ដ៏សំខាន់នៃការឧទ្ទិសបូជាសម្រាប់
ព្រះពុទ្ធសាសនាខ្មែរ នៅសម័យកណ្តាល គឺស្ថិតនៅ
ថែវព្រះពាន់ ឬក៏ថែវកាកបាទ នៅប្រាសាទអង្គរវត្ត ។
នៅសតវត្សទី ១៦ បន្ទាប់ពី ព្រះបាទអង្គចន្ទរាជា
ឬបរមរាជាទី ១ បានវាយឈ្នះទ័ពរបស់ស្តេច កន
ព្រះអង្គបានសាងបន្ទាយលង្វែក ពន្ទាប់ពីនោះ
ព្រះអង្គបានយាងទៅតំបន់អង្គរ ដើម្បីត្រួសត្រាយព្រៃ
Lubbana ស្គររមនា ឬ ស្គរយីកេ

Lubbana ស្គររមនា ឬ ស្គរយីកេ

Lubbana ស្គររមនា ឬ ស្គរយីកេ

ស្គរអារ៉ាប់ឈ្មោះថា Lubbana បានហូរចូលមកដល់
អាស៊ីអាគ្នេយ៍ព្រមគ្នានឹងការមកដល់នៃសាសនា
ឥស្លាម ដែលត្រូវបាននាំមកដោយពួកមូស្លីម
នៅប្រហែលជាសតវត្សទី ១៤ ឬ ១៥ ដែលក្រុមជនជាតិ
ដែលបានទទួលវប្បធម៌សិល្បៈពីអារ៉ាប់ដំបូងគេនោះ
គឺពួក ជ្វា ម៉ាឡាយូ ក្រោយមកសិល្បៈនេះក៏បានផ្សព្វផ្សាយ
ចូលមកដល់ក្រុមអ្នកកាន់សាសនាឥស្លាមផ្សេងៗទៀត
ដែលរស់នៅតាមឈូងសមុទ្រថៃ ក៏ដូចជាជនជាតិ ចាម

ពាក្យថា «អឺងអើយ» មានប្រភពមកពីណា?

ពាក្យថា «អឺងអើយ» មានប្រភពមកពីណា?

ពាក្យថា «អឺងអើយ» អាចត្រូវបានថៃភូមិភាគកណ្តាល យកពីខ្មែរ ទៅប្រើនៅក្នុងការច្រៀងចម្រៀងបែបប្រពៃណីយ៍របស់ខ្លួន
ប្រសិនបើយើងស្តាប់ចំរៀងខ្មែរ មិនថាជាចំរៀងអារក្ស
ចំរៀងភ្លេងការ ចំរៀងមហោរី ឬចំរៀងបំពេរកូន របស់ខ្មែរ
យើងតែងតែឮពាក្យថា អឺងអើយ ដែលតាមពិតទៅពាក្យនេះ
ជាធម្មតាមិនមាននៅក្នុងសាច់កំណាព្យនោះទេ តែត្រូវបាន
គេបន្ថែមនៅក្នុងពេលច្រៀង ក៏ព្រោះតែភាសាខ្មែរជាភាសា
ដែលមិនមានលើកដាក់សម្លេងដូចចិន ថៃ វៀតណាម

តើទម្រង់នៃការលេងឆៃយ៉ាំ មានប្រភពមកពីភូមា

តើទម្រង់នៃការលេងឆៃយ៉ាំ មានប្រភពមកពីភូមា

តើទម្រង់នៃការលេងឆៃយ៉ាំ មានប្រភពមកពីភូមា?

ការលេងឆៃយ៉ាំ ពិតជាទទួលបាននូវការគាំទ្រ យកទៅចាត់សម្តែងនៅក្នុងពីធីបុណ្យផ្សេងៗជាច្រើន
នៅក្នុងប្រទេសកម្ពុជាយើង ដូចជាបុណ្យកឋិនទាន
បុណ្យបំបួសនាគ ឬក៏ប្រើសម្រាប់ការដង្ហែរក្នុងកិច្ចពិធី
សាសនាអ្វីមួយ ។ បើទោះបីជាឆៃយ៉ាំ ត្រូវបានប្រើ
យ៉ាងទូលំទូលាយនៅក្នុងចំណោមប្រជាជនខ្មែរនៅ
គ្រប់តំបន់ក៏ដោយ ក៏ទម្រង់សិល្បៈមួយនេះ

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៥

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៥

នៅថ្ងៃទី ១៥ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ នៅក្នុងរឿង
មហាភារតៈយុទ្ធ ចាត់ទុកថាជាថ្ងៃដែលមានព្រឹត្តិការណ៍
ដ៏សំខាន់បំផុតមួយទៀត គឺនៅថ្ងៃទី ១៣ ក្រុមមេទ័ពកុរវៈ
៦ នាក់ បានព្រួតគ្នាសម្លាប់ អភិមន្យុ កូនប្រុសរបស់អរជុន
មេទ័ពធំខាងបណ្ឌវៈ ដើម្បីសងសឹកឲ្យកូនប្រុសខ្លួន អរជុន
បានចំណាយពេលមួយថ្ងៃពេញ នៅក្នុងសង្គ្រាមថ្ងៃទី ១៤
ដើម្បីតាមសម្លាប់ ជ័យទ្រឋ ដែលជាអ្នកការពារក្បួន

រឿងមហាភារតៈ នាងទ្រៅបទី មនុស្សស្រីដែលមានប្តីច្រើននៅក្នុងពេលតែមួយ

រឿងមហាភារតៈ នាងទ្រៅបទី មនុស្សស្រីដែលមានប្តីច្រើននៅក្នុងពេលតែមួយ

រឿង Polyandry ឬមនុស្សស្រីមានប្តីច្រើននេះ មានសង្គមជាច្រើន
មិនអាចទទួលយកបាន តែប្រពៃណីយ៍នេះធ្លាប់ត្រូវបានអនុវត្តន៍
តាំងពីបុរាណ និងបន្តអនុវត្តន៍រហូតដល់សព្វថ្ងៃនៅភូមិភាគ
ខាងជើងរបស់ឧបទ្វីបឥណ្ឌា មានការបកស្រាយខ្លះថា
ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយចំនួនកំណើត ព្រោះថានៅ
តំបន់អស់នោះហ៊ុមព័ទ្ធដោយភ្នំ ជាហេតុធ្វើឲ្យខ្វះខាតដីកសិកម្ម ។

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៧

សង្គ្រាមសមរភូមិកុរុក្សេត្រ នៅថ្ងៃទី១៧

នៅថ្ងៃទី ១៧ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ នៅក្នុងរឿង
មហាភារតៈយុទ្ធ ចាត់ទុកថាជាថ្ងៃដែលមាន ព្រឹត្តិការណ៍
ដ៏សំខាន់បំផុតមួយទៀត គឺការស្លាប់របស់កណ៌ (Karna) ដែលតាមការពិតគឺជាបងប្អូន ម្តាយតែមួយនឹងត្រកូល
បណ្ឌវៈដែរ តែត្រូវព្រះនាងកុន្តិ ម្តាយរបស់អរជុន បំបរបំបង់ចោលតាំងពីកើតមក ដោយសារតែព្រះនាង
តាំងគភ៌ដោយពិធីនិយោគជាមួយព្រះអាទិត្យ មុនពេល
ព្រះនាងរៀបអភិសេក ស្តេចបណ្ឌុ ។

សង្គ្រាមសមរភូមិកុរុក្សេត្រ ថ្ងៃចុងក្រោយ ថ្ងៃទី១៨

សង្គ្រាមសមរភូមិកុរុក្សេត្រ ថ្ងៃចុងក្រោយ ថ្ងៃទី១៨

នៅថ្ងៃទី ១៨ ឬថ្ងៃចុងក្រោយ នៃសង្គ្រាមសមរភូមិកុរុក្សេត្រ
នៅក្នុងរឿងមហាភារតៈយុទ្ធ មេទ័ពចុងក្រោយរបស់ពួកកុរវៈ
គឺ ស្តេចសល្យៈ ។ ព្រះអង្គបានទទួលពរម្យ៉ាង គឺសម្រាប់គូប្រកួត
ដែលប្រកួតនឹងព្រះអង្គទាំងឡាយណាដែលមានកំហឹង
នោះគេនឹងបាត់បង់កម្លាំងពាក់កណ្តាល ហើយកម្លាំងនោះនឹងបាន
ទៅស្តេចសល្យៈ ដោយសារតែហេតុនេះហើយ ទើបព្រះក្រឹស្ណៈ
បានទុកតួនាទីដៃគូប្រយុទ្ធទៅឲ្យយុធិស្ធិរៈ ព្រោះថាយុធិស្ធិរៈ
ជាមនុស្សចិត្តធ្ងន់ មិនងាយនឹងខឹងផ្តេសផ្តាស់នោះទេ ចុងក្រោយ
យុធិស្ធិរៈ ក៏បានសម្លាប់ស្តេចសល្យៈ ។ តាមពិតទៅស្តេចសល្យៈ
គឺជាបិតុលា (ឪពុកមា) របស់ត្រកូលបណ្ឌវៈ ព្រោះព្រះអង្គជា
បងប្រុសរបស់ព្រះនាងមាទ្រី ត្រូវជាម្តាយរបស់កូនភ្លោះ នកុល
និងសហទេព នៅមុនថ្ងៃធ្វើសង្គ្រាម ស្តេចសល្យៈបានលើកទ័ព
មួយអក្សៅហិណី មកជួយធ្វើសង្គ្រាមនឹងខាងបណ្ឌវៈដែរ តែព្រះអង្គ
ត្រូវបានចាញ់ល្បិចកលរបស់ទុរយោធន៍ អាងខ្លួនធ្វើជាយុធិស្ធិរៈ
ហើយសូមឲ្យព្រះអង្គជួយក្នុងសង្គ្រាមលើកនេះ ជាហេតុធ្វើឲ្យ
ព្រះអង្គយល់ព្រម នឹងក្លាយទៅជាផ្នែកមួយនៃកងទ័ពកុរវៈ
ធ្វើសង្គ្រាមត.ទល់នឹងក្មួយបង្កើតរបស់ខ្លួនឯង ។

ឈុតដ៏សំខាន់មួយទៀតនៅក្នុងថ្ងៃទី ១៨ នេះដែរ គឺ ការប្រយុទ្ធ
ដោយដំបងរវាង ភីម និងទុរយោធន៍ ដោយសារខ្លួនរបស់ទុរយោធន៍
ត្រូវបានគ្របដោយពេជ្រ មិនអាចវាយស្លាប់បាន ព្រះក្រឹស្ណៈ
ក៏បានធ្វើជាសញ្ញាឲ្យភីមវាយបំបាក់ភ្លៅរបស់ទុរយោធន៍
ព្រោះថាភ្លៅរបស់ទុរយោធន៍ មិនបានគ្របដោយពេជ្រនេះទេ ។
រឿងទាក់ទងនឹងខ្លួនរបស់ទុរយោធន៍ត្រូវបានគ្របដោយពេជ្រនេះ
គឺមកពីម្តាយរបស់ទុរយោធន៍ ព្រះនាងគន្ធារី ដឹងថាកូននឹងចូល
ធ្វើសង្គ្រាម ក៏បានហៅកូនមក ហើយព្រះនាងបានបើកស្រាយចំណង
ភ្នែករបស់ព្រះនាង ដែលចងតាំងតែពីមករៀបការជាមួយនឹង
ស្តេចពិការភ្នែក ធ្ឬតរាស្ត្រ ។ ព្រះនាងបានប្រាប់ឲ្យទុរយោធន៍
ស្រាតចូលមកជួបព្រះនាង តែព្រះក្រឹស្ណៈដឹងអំពីគោលបំណងនេះ
ព្រះអង្គក៏បញ្ឆោតឲ្យទុរយោធន៍យកស្លឹកចេកទៅបិតបាំងកេរ្តិ៍ខ្មាស់
រួមទាំងភ្លៅផងដែរ ទើបបានជាភ្លៅរបស់ទុរយោធន៍
មិនត្រូវបានគ្របដោយពេជ្រតាមការប៉ងប្រាថ្នារបស់ព្រះនាងគន្ធារី ។

ការវាយប្រហារដោយដំបងទៅលើភ្លៅរបស់ទុរយោធន៍នេះ
ចាត់ទុកជាការល្មើសទៅនឹងកត្តិការនៃការប្រកួត ជាហេតុធ្វើឲ្យ
ពលរាម ដែលជាកសិណសាក្សីនៅក្នុងការប្រយុទ្ធគ្នានោះ
បានលើកយកនង្គ័លដែលជាអាវុធរបស់ខ្លួន បម្រុងនឹងវាយ
ដាក់ទ័ណ្ឌកម្មទៅលើភីម តែត្រូវបានប្អូនប្រុសរបស់ព្រះអង្គ
គឺព្រះក្រឹស្ណៈឃាត់ទាន់ ហើយពន្យល់ថា ភីម បានស្បថថា
នឹងសម្លាប់បងប្អូនកុរវៈទាំង ១០០ នាក់ ហេតុដូច្នេះ
គួរតែអនុញ្ញាតឲ្យគេបំពេញនូវពាក្យសម្បថនេះ ។

ឈុតត្រង់នេះពិតជាមានសារៈសំខាន់ណាស់ ព្រោះយើងឃើញ
សិល្បករខ្មែរបានឆ្លាក់មានទាំងរូបសំណាក នៅសម័យកោះកេរផង
នៅលើហោជាងប្រាសាទបន្ទាយស្រី ដែលសព្វថ្ងៃតាំងនៅ
សារៈមន្ទីជាតិផង និងនៅលើរោងទងរបស់ប្រាសាទបាពួន (បាភួន)
ផង ។

នៅថ្ងៃទី ១៨ នេះដែរ នៅពេលយប់ មេទ័ពខាងកុរវៈដែលនៅរស់
៣ នាក់ គឺ អស្វ័ត្ថាម័ន ក្រិបាចារ្យ និងក្រឹតវរ្ម័ន បានលួចចូលទៅ
សម្លាប់មេទ័ពមួយចំនួននៅក្នុងបន្ទាយទ័ពរបស់ខាងបណ្ឌវៈ
មានដូចជា ធ្ឬស្តទ្យុម័ន ជាដើម តែមិនបានសម្លាប់បងប្អូន
បណ្ឌវៈនោះទេ ព្រោះពួកគេបានទៅដេកនៅខាងបន្ទាយរបស់ពួកកុរវៈ
ដែលនេះជាប្រពៃណីយ៍ក្នុងការឈ្នះសង្គ្រាមរបស់ឥណ្ឌាបុរាណ
គឺក្រោយពេលឈ្នះសង្គ្រាម គេត្រូវនាំគ្នាទៅសម្រាកនៅក្នុង
បន្ទាយរបស់គូបដិបក្ខ ។





អត្ថបទសាកល្បង អំពីបន្ទាយលង្វែក

អត្ថបទសាកល្បង អំពីបន្ទាយលង្វែក ដែលខ្ញុំសាកសរសេរ និងស្រាវជ្រាវតាមឯកសារ និងការចុះទៅកន្លែងផ្ទាល់ ។

អត្ថបទដែលខ្ញុំនឹងលើកឡើងនេះគឺគ្រាន់តែជាអត្ថបទសាកល្បង
ដើម្បីជាគំនិតផ្ទុញទៅនឹងទស្សនៈរបស់ជនជាតិខ្មែរមួយចំនួន
ដែលតែងតែយល់ថាបន្ទាយលង្វែកគឺជាបន្ទាយដ៏រឹងមាំ
ហើយការបែកបន្ទាយលង្វែក គឺជាការបាត់បង់ឃ្លាំងវប្បធម៌
សំខាន់បំផុតមួយរបស់ខ្មែរ ។

បន្ទាយលង្វែងតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ចំងាយប្រហែល
៥០គីឡូម៉ែត្រពីក្រុងភ្នំពេញ និងមានចំងាយមិនឆ្ងាយប៉ុន្មាន
នោះទេពីទីប្រជុំជនឧដុង្គ តាមផ្លូវជាតិលេខ ៥ សព្វថ្ងៃច្រកចូល
ទៅបន្ទាយលង្វែកពីផ្លូវជាតិលេខ ៥ គេអាចសម្គាល់តាមក្លោងទ្វារ
របស់វត្តត្រឡែងកែង ។

បន្ទាយលង្វែកត្រូវបានសាងឡើងនៅចុងទសវត្សឆ្នាំ ១៥២០
ដោយស្តេចចន្ទរាជា ឬបរមរាជាទី ១ ក្រោយពីការកម្ចាត់ស្តេច
ជ្រែករាជ្យ គឺស្តេចកន ការជ្រើសរើសទីតាំងបន្ទាយនៅក្នុង
ខេត្តកំពង់ឆ្នាំងនោះ ក៏ព្រោះតែនៅទីនោះមានបន្ទាយមួយ
នៅពីទិសពាយព្យសំរាប់ការពារទ័ពសៀម គឺបន្ទាយបរិបូរណ៍
ដែលក៏ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងដូចគ្នា ។ បន្ទាយលង្វែក
មានស្តេច ៤អង្គសោយរាជ្យបន្តបន្ទាប់គ្នា គឺបរមរាជាទី១
(ត្រូវជាចៅទួតរបស់ព្រះបាទពញាយ៉ាត) បរមរាជាទី ២
(បុត្របរមរាជាទី ១) ព្រះបាទសត្ថា (បុត្របរមរាជាទី ២)
និងព្រះបាទជ័យជេដ្ឋា (បុត្រព្រះបាទសត្ថា) ។ បន្ទាយលង្វែក
មានអាយុកាលមិនដល់ ៦០ឆ្នាំផង គឺនៅពាក់កណ្តាលទសវត្ស
ឆ្នាំ ១៥៨០ បន្ទាយនេះត្រូវវាយបែក ដោយទ័ពសៀមដឹកនាំដោយ
ស្តេចនរេសូរ ជាព្រះឧបយោរាជ និងជាបុត្ររបស់ស្តេចធម្មរាជា
ព្រះចៅក្រុងស្រីអយុធ្យា ។

បន្ទាយលង្វែកមានរាងជាក្រឡាចត្រង្គ ទំហំប្រហែល ២គីឡូ
បួនជ្រុង ដោយជ្រុងទិសខាងកើតជាប់នឹងទន្លេសាប
ឯជ្រុងបីផ្សេងទៀត មានកំពែងធម្មជាតិឬស្សីពីខាងក្រៅ
បន្ទាប់មកគឺគូទឹកដែលមានទទឹងប្រហែល ៦ ទៅ ៨ម៉ែត្រ
និងបន្ទាប់មកគឺកំពែងដី មានកំពស់ ប្រហែល ៣ ទៅ ៤ ម៉ែត្រ
និងទទឹងផ្នែកខាងក្រោមប្រហែល ៥ ទៅ ៦ ម៉ែត្រ ដោយ
កំពែងដីនោះគឺធ្វើឡើងពីដីដែលលើកចេញពីគូទឹកនៅក្បែរនោះ ។
កាលពីចាប់ផ្តើមសាងបន្ទាយភ្លាម គឺពុំមានកំពែងឬស្សីនោះទេ
តែនៅពេលសាងបន្ទាយរួច ស្តេចចន្ទរាជាបានយាងទៅអង្គរវត្ត
តាមផ្លូវបានជួបនឹងបុរសចំនាស់ម្នាក់ គាត់បានទាយថ្វាយ
ស្តេចចន្ទរាជាថា មិនយូរទ័ពសៀមនឹងលើកមកវាយលង្វែក
ជាមិនខាន តានោះត្រូវបានស្តេចប្រទានងារជាពញាដែក
គាត់បានប្រាប់ស្តេចចន្ទរាជាឲ្យពង្រឹងភាពរឹងមាំរបស់បន្ទាយលង្វែក
ដោយឮពាក្យទំនាយនោះស្តេចចន្ទរាជាក៏បញ្ជាឲ្យគេដាំឬស្សីបន្ថែមពី
ខាងក្រៅគូទឹក និងកំពែងដី ។

បើតាមយុទ្ធសាស្ត្រយើងឃើញថាកំពែងឬស្សីដែលដាំខាងក្រៅគូទឹក
នៃបន្ទាយលង្វែកនេះ វាមិនមែនជាកំពែងការពារនោះទេ
តែវាបានប្រែក្លាយបន្ទាយលង្វែកពីបន្ទាយសម្រាប់តទល់សត្រូវ
ឲ្យក្លាយទៅជាបន្ទាយដែលមិនអាចតទល់សត្រូវបាន គឺប្រើបាន
តែជាបន្ទាយសម្រាប់ការពារតែម៉្យាងគត់ ព្រោះថាកម្រាស់
និងកំពស់របស់ព្រៃឬស្សីដែលដាំជុំវិញបន្ទាយមិនអាចឲ្យទ័ព
នៅក្នុងបន្ទាយវាយតទល់ ឬក៏ប្រឈមមុខជាមួយខ្មាំងសត្រូវ
ដែលនៅព័ទ្ធពីខាងក្រៅបន្ទាយនោះទេ ។ បើទោះបីជាគ្មាន
ការបាចប្រាក់ដួងរបស់សៀម ក៏បន្ទាយនោះគង់តែត្រូវសៀម
វាយបែកនោះដែរ ព្រោះស្តេចនរេសូរ បានបញ្ជាឲ្យទាហានសៀម
យកជ័រទឹក ទៅជះលើព្រៃឬស្សីហើយដុត ជាហេតុបង្ករឲ្យមាន
ចលាចល បាក់ទ័ពរបស់ទ័ពខ្មែរនៅក្នុងបន្ទាយលង្វែក ។

ចំណុចមួយទៀត បន្ទាយលង្វែកស្ថិតនៅគៀកនឹងសៀមពេក
ហើយមានបន្ទាយតែមួយប៉ុណ្ណោះរាំងពីមុខបន្ទាយលង្វែក
គឺបន្ទាយបរិបូរណ៍ ចំណែកខេត្តជារនាំងឲ្យបន្ទាយលង្វែក
គឺមានតែខេត្តពោធិ៍សាត់មួយទេ (កាលណោះខេត្តបាត់ដំបង
គឺគ្រាន់តែជាផ្នែកមួយរបស់ខេត្តពោធិ៍សាត់ប៉ុណ្ណោះ) ព្រោះថា
បច្ចឹមបុរី (សព្វថ្ងៃបានបែងចែកជាខេត្តប្រាចីនបុរី ស្ទឹងជ្រៅ និងស្រះកែវ) ត្រូវបានធ្លាក់ទៅជាខេត្តរបស់សៀមតាំងពីមុន
សម័យលង្វែកមកម្លេះ ។ ខេត្តធំផ្សេងទៀតរបស់ខ្មែរកាលពី
សម័យនោះមានដូចជាខេត្តកំពង់ស្វាយ (គ្រប់គ្រងលើខេត្តកំពង់ធំ សព្វថ្ងៃ និងសៀមរាប) ខេត្តកំពង់ចាម (ដឹកនាំដោយឧកញ៉ាអរជូន) ខេត្តបាភ្នំ
និងខេត្តបាទី (ខេត្តតាកែវ និងខេត្តទ្រាំង) សុទ្ធសឹងជា
ខេត្តដែលនៅពីកើត និងពីត្បូង មិនអាចការពារសត្រូវ មកពីលិច
ឬពាយ័ព្យបាន សូម្បីតែលើកទ័ពមកជួយក៏មិនទាន់ ។

បន្ថែមពីលើភាពមិនរឹងមាំនៃបន្ទាយលង្វែកហើយនោះ ភាពមិនមាន
សាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនៅសម័យនោះ ក៏ជាមូលហេតុមួយ
ជំរុញឲ្យប្រទេសជាតិកាន់តែធ្លាក់ជ្រោះ ស្តេចសត្ថា ដោយសារ
ច្រណែននឹងប្រជាប្រិយភាពរបស់ព្រះអនុជរបស់ព្រះអង្គ គឺ ព្រះស្រីសុរិយោពណ៌ ដែលជាមេទ័ពនោះ បានផ្ទេររាជ្យសម្បត្តិ
ទៅឲ្យបុត្ររបស់ខ្លួន គឺព្រះបាទជ័យជេដ្ឋា ឲ្យឡើងសោយរាជ្យ
នៅអាយុ ១១ ឆ្នាំ និងលើកអង្គតន់ជាអនុជ ឲ្យធ្វើជាឧបរាជ
ក្នុងអាយុ ៦ ឆ្នាំ ព្រោះព្រះសត្ថាខ្លាចរាជ្យសម្បត្តិត្រូវធ្លាក់ទៅ
ព្រះស្រីសុរិយោពណ៌ ដោយសាររឿងនេះទើបធ្វើឲ្យមន្ត្រីរាជការ
មិនមានការពេញចិត្តនឹងចំណាត់តាំងនេះប៉ុន្មានទេ ។ គួរដឹង
ផងដែរថា ក្រោយបន្ទាយលង្វែកបែក ក្រុមមន្ត្រីអ្នកមុខអ្នកការខ្មែរ
ក៏បានយាងអញ្ជើញព្រះស្រីសុរិយោពណ៌ ដែលត្រូវចាប់ខ្លួន
ទៅក្រុងស្រីអយុធ្យា ឲ្យមកឡើងសោយរាជ្យនៅស្រុកខ្មែរវិញ
ហើយដោយមិនចង់នៅក្រោមសៀម ព្រះបាទស្រីសុរិយោពណ៌
ក៏បានទៅពឹងយួន ជាហេតុធ្វើឲ្យបុត្ររបស់ព្រះអង្គ គឺព្រះជ័យជេដ្ឋា
ទី ២ មានមហេសីជាបុត្រីស្តេចយួន ។

លង្វែកអាយុជិត ៦០ ឆ្នាំ តែសមិទ្ធិផលនៅក្នុងបន្ទាយលង្វែក
មិនមានច្រើនោះទេ នៅក្នុងបន្ទាយទំហំ បួនគីឡូម៉ែត្រការ៉េនេះ
មានវត្តតែបីទេ នេះបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ស្តេច
កាលពីសម័យនោះ ។

បន្ទាយលង្វែកដែលអាចគង់វង្សរហូតបានដល់ជិត ៦០ឆ្នាំនោះ
ក៏ដោយសារតែមូលហេតុមួយចំនួន ដែលមិនមែនមកពី
ភាពខ្លាំងរបស់ខ្មែរនៅសម័យនោះទេ គឺមកពី សត្រូវចាស់របស់ខ្មែរ
តាំងពីសម័យអង្គរ គឺចាម កំពុងស្ថិតនៅក្នុងស្ថានការណ៍
រលាយប្រទេស (ចាមរលាយប្រទេសទាំងស្រុងនៅប្រហែលសតវត្ស
ទី ១៧) ហើយពេលនោះយួនក៏កំពុងជាប់ដៃដណ្តើមទឹកដី
ចាមនៅឡើយ ដូច្នេះខ្មែរគ្មានសត្រូវពីកើតនោះទេ គឺមានតែសត្រូវ
ពីលិចគឺសៀម តែប្រទេសសៀមនៅពេលនោះក៏ជួបបញ្ហាច្រើនផងដែរ
គឺមានបញ្ហាក្នុងខ្សែរាជវង្ស ហើយនៅឆ្នាំ ១៥៥៥ ក្រុងស្រីអយុធ្យា
ត្រូវកងទ័ពភូមាដឹកនាំដោយស្តេចបាយិនណោង វាយបែក
និងដុតបំផ្លាញ ហើយបានលើកពញាពិស្ណុលោក គឺព្រះធម្មរាជា
ឲ្យឡើងមកគ្រប់គ្រងក្រុងស្រីអយុធ្យា ដោយពេលនោះសៀម
ត្រូវស្ថិតនៅក្រោមចំណុះភូមាជាងដប់ឆ្នាំ ។

ឆ្លៀតឱកាសសៀមធ្លាក់ដុនដាបនោះ ខ្មែរក៏បានលើកទ័ពទៅវាយ
សៀមបន្ថែម តែមិនដែលបានជោគជ័យនោះទេ ព្រោះថាខ្មែរ
មិនខ្លាំងនោះទេនៅសម័យនោះ មួយទៀតដោយខ្មែរត្រូវបានសៀម
បញ្ចុះបញ្ចូល ដោយយល់ព្រមកាត់ខេត្តមួយចំនួនឲ្យមកវិញ
និងធ្វើជាសម្ព័ន្ធមិត្តនឹងគ្នា រហូតដល់ពេលដែលសៀមរំដោះខ្លួន
រួចពីភូមា សៀមក៏បានវាយបកមកលើខ្មែរវិញ សងសឹកលើខ្មែរ
ចំពោះការដែលខ្មែរវាយសៀម នៅពេលសៀមមានបញ្ហា ។

ទាំងនេះគឺជាមេរៀនប្រវត្តិសាស្ត្រមួយដែលយើងគួរយល់ដឹង
និងមិនគួរផ្តោតតែលើហេតុផលដែលថាបន្ទាយលង្វែកបែក
ដោយសារប្រាក់ដួងនោះទេ ។


ខាងលើគឺជាកំពែងដី ដែលនៅសេសសល់ បន្ទាប់ពីកំពែងទឹក ដែលសព្វថ្ងៃ មួយភាគក្លាយទៅជាវាលស្រែ ហើយចំណែកកំពែងឬស្សីវិញ គឺមិនសេសសល់អ្វីនោះទេ សូមជម្រាបផងដែរថា ឬស្សី ប្រសិនបើគេបំបៅកូនពីដើមតែមួយយកមកដាំ នៅពេលដែលវាគ្រប់អាយុត្រូវងាប់ គឺងាប់ទាំងដើមមេ និងដើមកូន ងាប់ដំណាលគ្នាតែម្តង ហើយជាធម្មតាឬស្សីមានអាយុប្រហែល ៨០ឆ្នាំ ។ ទាល់តែឬស្សីដាំដោយគ្រាប់ ទើបវាមិនងាប់ដំណាលគ្នា








Kategori

Kategori