កព័ន្ធ
កព័ន្ធជាយក្សរូបអាក្រក់មួយដែលព្រះរាមសម្លាប់ ។
មានរឿងតំណាលថា វាជាបុត្ររបស់ទេពធីតាឈ្មោះស្រី ។ វាមានដងខ្លួនធំប៉ុនភ្នំ
មានរោមដុះព័ទ្ធជុំវិញ ឥតមានក និងក្បាលទេ មាត់វានៅកណ្តាលពោះ
ធ្មេញវាធំៗពេកណាស់ មានដៃប្រវែងមួយយោជន៍
មានភ្នែកមួយយ៉ាងធំនៅចំកណ្តាលដើមទ្រូង ។ រឿងដដែលនោះនិទានថា
ដំបូងឡើយវាជាពូជគន្ធព្វ (ពួករបាំ)
ការប្រែរូបរាងរបស់វាបណ្តាលមកពីវាបបួលព្រះឥន្ទ្រឲ្យឈ្លោះជាមួយវា
ព្រះឥន្ទ្រក៏ប្រើរន្ទះឲ្យបាញ់នាំយកក្បាល និងភ្លៅវាចូលទៅក្នុងខ្លួនវា ។
ប្រភពខ្លះថាវាត្រូវបណ្តាសារបស់ឥសីមួយអង្គ ហើយវាសនារបស់វាបានកំណត់ទុកមកថា
លុះត្រាតែវាត្រូវរបួសយ៉ាងធ្ងន់ ត្រូវព្រះរាមដុតទាំងរស់
រួចដើរចេញពីក្នុងភ្លើងមក ទើបវាអាចប្រែរូបជាគន្ធព្វ ដូចដើមវិញ ។
(ប្រភពពីបទានុក្រមនៃរឿងរាមាយណៈ ដោយធន់ ហ៊ិន)
ក្បាច់ចម្លាក់នៅប្រាសាទបន្ទាយសំរ៉ែ (សម្រែ?)
EmoticonEmoticon