នលកុវារៈ និងមនីគ្រីវៈ គឺជាបុត្រារបស់ព្រះកុវេរៈ ដែលជាទេពនៃទ្រព្យសម្បត្តិ និងត្រូវជាបងប្រុសរបស់ក្រុងរាពណ៌ ពួកគេទាំងពីរមានលក្ខណៈពាក់កណ្តាលទេវតា ។ នៅថ្ងៃមួយពួកគេបានចូលទៅផឹកសុរា ស្តាប់ចម្រៀងរបស់ស្ត្រីអ្នកចម្រៀង និងកំពុងមានតម្រេកកាមគុណ នៅក្នុងឧទ្យានមួយរបស់ព្រះសិវៈ ទាំងរូបកាយអាក្រាត នៅពេលនោះមានឬសីមួយឈ្មោះនារាទ
បានចូលមកដល់ ពួកគេទាំងពីរក៏មិនព្រមងើបមកគោរព ជាហេតុធ្វើឲ្យមហាឬសីខឹង បានដាក់បណ្តាសាឲ្យគេទាំងពីរ ទៅកើតជាដើមអ៌ជូនពីរដើម នៅទន្ទឹមនឹងគ្នា ឲ្យរង់ចាំរហូតដល់អវតារបស់ព្រះវិស្ណុចុះទៅរំដោះ ។
នៅពេលក្រឹស្ណៈ ដែលជាអវតាទី ៨ របស់ព្រះវិស្ណុ បានកមចាប់បដិសន្ធិ
ព្រះអង្គជាក្មេងមានកម្លាំងខ្លាំងណាស់ ហើយថែមទាំងជាក្មេងរពឹសទៀតផង
ម្តាយរបស់ក្រឹស្ណៈ គឺនាងយសោធៈ និងម្តាយធំគឺនាង រូហិនី
បានចងក្រឹស្ណៈដែលទើបតែនឹងចេះវាទៅនឹងត្បាល់បុក
ហើយនាងទាំងពីរក៏ទៅធ្វើកិច្ចការអ្វីផ្សេង ។ ក្រឹស្ណៈបានវារអូសត្បាល់កិន
ទៅចន្លោះដើមអ៌ជូនពីរដើមធំ ដែលមានអាយុមួយរយឆ្នាំ
ក្រឹស្ណៈទាញរហូតដល់ដើមទាំងពីរនោះដួលរលំគ្រេង ចេញជាទេពពីរអង្គ
ចេញមកថ្វាយបង្គំដោយការគោរពចំពោះក្រឹស្ណៈ រួចពីនោះគេទាំងពីរក៏ហោះទៅបាត់
អ្នកភូមិគ្រប់គ្នានាំគ្នាភ័យឆោឡោ
រត់មកមើលដើមឈើធំទាំងពីរដែលរលើងគល់ដួលដោយសារក្រឹស្ណៈ
គេស្មានថាដើមនោះសង្កត់ក្រឹស្ណៈស្លាប់បាត់ទោហើយ តែក្រឹស្ណៈបែជាញញឹមសើចលេង
នៅក្បែរដើមឈើធំពីរនោះទៅវិញ ។
រូបទី ១ ចម្លាក់នៅអែបនឹងហោជាង នៃបណ្ណាល័យមួយ ក្នុងប្រាសាទបន្ទាយសំរ៉ែ រូបទី ២ រូបគំនូរឥណ្ឌា ។ ឈុតនេះបង្ហាញពីចំណេះដឹងដ៏ជ្រៀលជ្រៅរបស់បុព្វបុរសខ្មែរចំពោះរឿងព្រះក្រឹស្ណៈ រហូតអាចយកឈុតត្រង់នេះមកឆ្លាក់ជារឿងបាន ប្រកបដោយសមត្ថភាពច្នៃប្រឌិត ។
រូបទី ១ ចម្លាក់នៅអែបនឹងហោជាង នៃបណ្ណាល័យមួយ ក្នុងប្រាសាទបន្ទាយសំរ៉ែ រូបទី ២ រូបគំនូរឥណ្ឌា ។ ឈុតនេះបង្ហាញពីចំណេះដឹងដ៏ជ្រៀលជ្រៅរបស់បុព្វបុរសខ្មែរចំពោះរឿងព្រះក្រឹស្ណៈ រហូតអាចយកឈុតត្រង់នេះមកឆ្លាក់ជារឿងបាន ប្រកបដោយសមត្ថភាពច្នៃប្រឌិត ។
EmoticonEmoticon