ឥន្ទ្រជិត(អ្នកមានជ័យជំនះលើព្រះឥន្ទ្រ) គឺជាបុត្ររបស់ក្រុងរាពណ៍ និងនាងមន្ទោគិរី នៅក្នុងចម្បាំងជាមួយទ័ពស្វា ដែលដឹកនាំទ័ពដោយព្រះរាម និងព្រះល័ក្ស្មណ៍ ឥន្ទ្រជិតបានដឹកនាំទ័ពចេញច្បាំងចំនួនបីលើក ។
លើកទីមួយ បានទៅលាក់ខ្លួនក្នុងពពក ហើយបានប្រើស.នាគបាសបាញ់ទៅលើទ័ពព្រះរាម ព្រះល័ក្ស្មណ៍ និងទ័ពស្វា រហូតដល់គ្រុឌ ដែលជាជំនិះរបស់ព្រះនារាយណ៍បានចុះមកជួយយកអាសារ ទើបពពួកនាគ ដែលកើតចេញពីស. ដែលប្រទានដោយព្រះឥសូរ មកឲ្យឥន្ទ្រជិត ។
លើកទីពីរ ឥន្ទ្រជិត បានកាឡាខ្លួនជាព្រះឥន្ទ្រ ជិះលើដំរីក្បាលបី ឰរាវ័ន
ដោយមានពពួកយក្សផ្សេងទៀត ប្រែកាឡាជានាងទេពអប្សរបវរកញ្ញា
រាំរែកលម្អដំណើររបស់ព្រះឥន្ទ្រក្លែងខ្លួន
ព្រះល័ក្ស្មណ៍ជាអ្នកដឹកនាំទ័ពចេញច្បាំងនៅពេលនេះ
ព្រះល័ក្ស្មណ៍ឆ្ងល់ដោយឃើញមានព្រះឥន្ទ្រចេញមកបែបនោះ
ក៏ទម្លាក់អាវុធចូលទៅឱនកាយថ្វាយបង្គំ នៅពេលនោះ ព្រះឥន្ទ្រជិត
ក៏ដកលំពែងចោលទៅលើព្រះល័ក្ស្មណ៍ត្រូវចំដើមទ្រូង ដួលសន្លប់នៅនឹងកន្លែង
ហនុមានឃើញដូច្នេះ ក៏លោតទៅលើក្បាលដំរីក្បាលបី
ហើយប្រឹងកាច់ក្បាលដំរីរហូតដល់ដាច់បោះទៅដី
តែហនុមានខ្លួនឯងក៏ត្រូវឥន្ទ្រជិតវាយសំពងរហូតសន្លប់ ។
ក្រោយពីដឹងថាព្រះល័ក្ស្មណ៍សន្លប់ ព្រះរាមក៏ចេញទៅជួយ
តែមិនអាចដកលំពែងនោះចេញបានទេ ព្រោះថាវាដុះជាឫសដុះជាដើមឈើ វិភេកហោរា
បានប្រាប់ទៅហនុមានឲ្យទៅបេះដើមថ្នាំពីភ្នំមួយនៅព្រៃហេមពាន្ត
ដើម្បីយកមកព្យាបាលព្រះល័ក្ស្មណ៍ ហើយត្រូវយកមកឲ្យទាន់ថ្ងៃរះ
ហនុមានក៏បានហោះទៅមណ្ឌលរបស់ព្រះអាទិត្យសិន
ដោយទៅព្រលែងសេះរបស់ព្រះអាទិត្យឲ្យរត់រប៉ាត់រប៉ាយដើម្បីពន្យាពេលថ្ងៃរះ
បន្ទាប់ពីនោះហនុមានក៏ហោះទៅកាន់ភ្នំនៅឯព្រៃហេមពាន្ត
ដោយមិនស្គាល់រុក្ខជាតិថ្នាំនោះ
ហនុមានក៏កាច់យកកំពូលភ្នំទាំងមូលយកមកកាន់សមរភូមិតែម្តង
ក្រោយពីនោះព្រះល័ក្ស្មណ៍ក៏ត្រូវបានជាសះស្បើយពីជម្ងឺឡើងវិញ
គ្រាន់តែយកភ្នំហោះមកដល់ភ្លាម ។ នៅក្នុងការសម្តែងខ្លះ គេយកឈុតនេះ
ទៅលាយគ្នាជាមួយស.នាគបាស ដោយឥន្ទ្រជិត ដែលកាឡាខ្លួនជាព្រះឥន្ទ្រនោះ
បានបាញ់ស.នាគបាស ទៅលើទ័ពព្រះរាម ដោយសាររឿងរាមកេរ្តិ៍នេះមានអាយុជាង
២០០០ឆ្នាំ ដូច្នេះ សាច់រឿងនេះក៏មានការប្រែក្លាយ
ទៅតាមការនិទានតៗគ្នាដូច្នេះឯង សូម្បីតែនៅប្រទេសឥណ្ឌា
ដែលជាម្ចាស់ដើមក៏រឿងនេះមានសាច់រឿងផ្សេងៗគ្នាទៅតាមតំបន់
តែមានគ្រោងគោលរបស់រឿងតែមួយ ។
លើកទីបី ពេលឥន្ទ្រជិតលើកទ័ពចេញច្បាំង ព្រះល័ក្ស្មណ៍បានផ្លែងស.យកឥន្ទ្រជិតចេញពីកណ្តាប់ចក្រវាឡ ពេលត្រឡប់មកវិញ ដោយដឹងខ្លួនថាមិនអាចយកឈ្នះព្រះល័ក្ស្មណ៍បាន ឥន្ទ្រជិតក៏ត្រឡប់ចូលក្រុងលង្ការអង្វរក្រុងរាពណ៍ ឲ្យព្រមប្រគល់នាងសីតាឲ្យព្រះរាមវិញ តែរាពណ៍មិនព្រម ។ ដោយដឹងថាខ្លួនមិនអាចយកឈ្នះសង្គ្រាមលើកនេះបាន តែត្រូវដើរតួជាកូនកត្តញូ ឥន្ទ្រជិត ក៏បានលាប្រពន្ធ និងមាតាបិតា មុននឹងចេញទៅប្រយុទ្ធវិញ ពេលចូលទៅដល់សមរភូមិប្រយុទ្ធ ព្រះល័ក្ស្មណ៍ក៏បានផ្លែងស.កាត់ក.របស់ឥន្ទ្រជិត ដោយឥន្ទ្រជិតបានទទួលពរពីព្រះព្រហ្មមកថា ឥន្ទ្រជិតនឹងមិនស្លាប់នៅលើដីនោះទេ ទើបព្រះល័ក្ស្មណ៍ប្រើឲ្យអង្គទ កូនប្រុសរបស់ពាលី ទៅសូមពានរបស់ព្រះព្រហ្ម ដើម្បីទ្រក្បាលរបស់ឥន្ទ្រជិត ព្រោះថាបើបណ្តាលឲ្យក្បាលឥន្ទ្រជិតធ្លាក់ដល់ដីនឹងធ្វើឲ្យមានភ្លើងឆេះកប្ប ទើបអង្គទយកពានព្រះព្រហ្មយកមកទ្រ ហើយព្រះរាមក៏ផ្លែងស. ដុតបញ្ឆេះក្បាលរបស់ឥន្ទ្រជិត នៅខាងក្រៅចក្រវាឡ ។ ពេលឥន្ទ្រជិតស្លាប់ ក្រុងរាពណ៍មានកំហឹងកាន់តែខ្លាំងទៅទៀត ព្រោះថាឥន្ទ្រជិតគឺជាបុត្រដែលរាពណ៍ស្រឡាញ់ និងមានមោទនភាពជាងគេ ហើយមួយទៀតឥន្ទ្រជិតក៏ជាបុត្រជាមួយនឹងអគ្គមហេសីរបស់រាពណ៍ផងដែរ ។

EmoticonEmoticon