ខ្ញុំមិនចាប់អារម្មណ៍ចំនុចអីទេ ខ្ញុំចាប់អារម្មណ៍ត្រង់រោមភ្នែកជាងគេ តាមរយៈការសង្កេតរបស់ខ្ញុំការតែងមុខរបស់នាងសីតា ក្នុងល្ខោនខោល ក្នុងរូបឆ្នាំ ២០១៥ មានការតុបតែងមុខតាមបែបផ្នត់គំនិតសម័យថ្មី មានការថែមរោមភ្នែកសប្បនិម្មិត ជាដើម ហើយផ្ទៃមុខមិនសូវលាបឲ្យស.ប៉ុន្មាននោះទេ ដោយឡែករូបនាងសីតាឆ្នាំ ១៩៦០ មានការតុបតែងមុខតាមផ្នត់គំនិតរបស់មនុស្សខ្មែរបុរាណ គឺតាមរយៈអក្សរសិល្បបុរាណរៀបរាប់ថា
មនុស្សស្រីដែលស្អាត មានផ្ទៃមុខ ស. (ស.ប្រហែលតួស្រីល្ខោនណូ របស់ជប៉ុន) បបូរមាត់ក្រហម និងមានរោមភ្នែកកោងដូចដងធ្នូ តាមរយៈរូបស.ខ្មៅឆ្នាំ ១៩៦០នេះ យ៉ាងហោចណាស់យើងឃើញនាងសីតា ដែលមានមនុស្សប្រុសជាអ្នកសម្តែង បានលាបមុខឡើងស. ហើយ មានរោមចិញ្ចើមឡើងកោង គឺគេតែងមុខទៅតាមផ្នត់គំនិតបុរាណ ។
គួររំឮកផងដែរថា នៅក្នុងកណ្ឌទី ១ នៃទសជាតករឿងព្រះវេស្សន្តរ គឺកណ្ឌទសពរ
មុននឹងស្យុតចុះមកចាប់កំណើតនៅស្ថានមនុស្ស ព្រះនាងផុស្សតី
ដែលជាព្រះមាតារបស់ព្រះវេស្សន្តរ បានទទួលព ១០
ប្រការពីស្វាមីរបស់ព្រះនាងគឺព្រះឥន្ទ្រ ពរមួយដែលព្រះនាងបានសូមនោះគឺ
សូមឲ្យមានរោមចញ្ចើមកោង ដូចចង្កួយកៅទ័ណ្ឌ
គឺព្រះនាងសូមឲ្យមានរោមភ្នែកកោងដូចដងធ្នូនេះឯង ។
ខ្ញុំបកស្រាយតាមការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវជារឿងជៀសមិនរួច ។
ខ្ញុំបកស្រាយតាមការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវជារឿងជៀសមិនរួច ។
EmoticonEmoticon