ស្រូវសារ
ស្រូវដែលគេទើបច្រូតទៅហើយ នៅសល់តែគល់ជញ្ជ្រាំង
ប្រសិនបើមានភ្លៀងធ្លាក់មួយមេពីរទៀត នោះគល់ជញ្ជ្រាំងនោះនឹងដុះចេញជាទងស្រូវ
មានផ្លែផ្កាមកភ្លៀម ហើយស្រូវដែលដុះឡើងមកវិញនេះគេហៅវាថាស្រូវសារ
ដោយសារតែវាចេញផ្លែសារឡើងវិញ ។ ស្រូវសារនេះ មានគ្រាប់តូចជាងស្រូវធម្មតា
ប្រសិនបើយកទៅបុកជាអង្ករដាំបាយ មានឱជារសឆ្ងាញ់ជាងអង្ករស្រូវធម្មតា
តែដោយសារតែស្រូវនេះដុះចេញពីគល់ជញ្ជ្រាំង មានប្រវែងខ្លី
ហើយស្រូវចេញផ្លែសារឡើងវិញក៏មិនជាច្រើនប៉ុន្មានដែរ
ទើបគេមិននិយមច្រូតកាត់វាប៉ុន្មាននោះទេ តែគេក៏អាចដើរបូតវាបានផងដែរ ។
EmoticonEmoticon