គជេន្ទ្រ គឺជាស្តេចដំរីមួយ
នៅថ្ងៃមួយវាបានចុះទៅត្រាំទឹកដើម្បីធ្វើឲ្យខ្លួនវាត្រជាក់
ស្រាប់តែត្រូវក្រពើមួយខាំជើងវាជាប់
ទោះបីជាដំរីនៅក្នុងហ្វូងខំមកជួយយ៉ាងណាក៏ក្រពើនោះពុំលែងជើងវាដែរ
វាត្រូវស្ថិតនៅក្នុងការឈឺចុកចាប់យ៉ាងខ្លាំង រហូតដល់មួយពាន់ឆ្នាំ
ទើបវាកាច់ផ្កាឈូកមួយទងបូជាថ្វាយព្រះវិស្ណុ ទើបព្រះវិស្ណុចុះមកជួយយកអសារ
រំដោះដំរីគជេន្ទ្រ ពីចង្កូមក្រពើ ។
គជេន្ទ្រ ពីជាតិមុនគឺជាស្តេចមួយអង្គ ព្រះនាមឥន្ទ្រាទ្យុម្នៈ នៅថ្ងៃមួយមានឬសីមួយឈ្មោះអគស្តយៈ បាននិមន្តចូលមកគាល់ព្រះអង្គ ព្រះអង្គបានធ្វើឫកធ្ងន់
មិនងើបពីអសនៈឡើងមកសម្តែងគារវកិច្ចចំពោះឬសីនោះទេ ជាហេតុធ្វើឲ្យអគស្តយៈ
ដាក់បណ្តាសាឲ្យឥន្ទ្រាទ្យុម្នៈ ទៅកើតជាសត្វដ៏ធ្ងន់គឺដំរី
(ដំរីធ្ងន់រហូតមិនអាចលោតបាន ហាហា) ។ ដោយឡែកឥន្ទ្រាទ្យុម្នៈ
និងស្តេចនគរមួយទៀតឈ្មោះហុហុ បានកំពុងស្រង់ទឹកលេងនៅក្នុងស្រះមួយ
មានឬសីម្នាក់ឈ្មោះទេវាលា ចូលមកគាល់ ស្តេចទាំងពីរមិនបានចេញមកគាល់ឬសីនោះទេ
គឺរវល់តែស្រង់ទឹកប្រលែងគ្នា ជាហេតុធ្វើឲ្យឬសីទេវាលា
ដាក់បណ្តាសាឲ្យស្តេចហុហុ កើតទៅជាក្រពើ ហើយទៅខាំជើងស្តេចឥន្ទ្រាទ្យុម្នៈ លេង
មួយពាន់ឆ្នាំ រហូតដល់ព្រះវិស្ណុចុះមករំដោះទើបរួច ។
EmoticonEmoticon