ភាសាបាលីសំស្ក្រឹត ដែលផ្តល់នូវពាក្យពេចន៍ជាច្រើននៅក្នុង
ភាសាខ្មែរ ក៏ដូចជារាជស័ព្ទខ្មែរ គឺជាភាសាដែលស្ថិតនៅក្នុងអំបូរ
ឥណ្ឌូអឺរ៉ុប ដែលលាតសន្ធឹងពីអឺរ៉ុប រហូតមកដល់ឧបទ្វីបឥណ្ឌា
យើងឃើញមានពាក្យនៅក្នុងភាសាបាលីសំស្ក្រឹតជាច្រើន
ដែលដូចគ្នាទៅនឹងភាសាឡាតាំង បារាំង និងអ៊ីតាលីជាដើម ។
ជាក់ស្តែងដូចជាពាក្យថា «ជានុ» នៃភាសាសំស្ក្រឹត ដែលប្រែថាក្បាល
ជង្គង់ នេះ ត្រូវគ្នានឹងភាសាឡាតាំង ដែលថា Genu បារាំងថា le genou
និងភាសាអ៊ីតាលីថា il ginocchio ហើយនៅប្រទេសអ៊ីតាលីមានទីក្រុង
មួយឈ្មោះថា Genova ឬ Genoa ដែលបានន័យថាក្បាលជង្គង់
មូលហេតុអ្វីបានជាហៅថាក្បាលជង្គង់? នេះក៏ដោយសារតែជនជាតិ
អំបូររ៉ូម៉ាំង ដែលមកតាំងទីលំនៅនៅទីនេះ តាំងពីបុរាណបានស្គាល់
ទីតាំង និងផែនទីភូមសាស្ត្ររបស់ប្រទេសខ្លួនមានរាងជាស្បែកជើង
ប៊ូត ក៏វែងតាំងពីបុរាណ ទើបទីក្រុងបុរាណទាំងនោះ មានឈ្មោះ
ទាក់ទងនឹង ជង្គង់ គឺ Genova និងកែងជើង គឺ Lecco ជាដើម ។
មួយទៀតទាក់ទងនឹងអំបូរភាសាឥណ្ឌូអឺរ៉ុបដែលលាតសន្ធឹងដ៏ធំពី
អឺរ៉ុបដល់អាស៊ីទក្សិណ ឬជម្ពូរទ្វីបនេះ ក៏ដោយសារតែពួកអារ្យ័ន
បានលុកលុយចូលមកឧបទ្វីបឥណ្ឌា បង្កើតជាសាសនាហិណ្ឌូ និងបានលុកលុយចូលទៅអឺរ៉ុប
បង្កើតបានជាវប្បធម៌ក្រិច និងបន្តដោយវប្បធម៌រ៉ូម៉ាំង
ហើយសូមជម្រាបដែរថាសម្រាប់ទឹកដីឥណ្ឌាបុរាណ ក៏មានជនជាតិដើមរស់នៅគឺពួក ទមិឡ
ជាដើម ដែលពីមុនមិនបានជឿតាមសាសនារបស់ពួកអារ្យ័ននោះទេ
ប្រហែលដោយហេតុនេះហើយទើបយើងមានពាក្យថា ទមិឡ ឥតសាសនា
គឺមិនកាន់សាសនាដែលពួកអារ្យ័ន ឬពួកព្រាហ្មញ្ញសាសនា បានផ្សព្វផ្សាយ
តែសព្វថ្ងៃជនជាតិឡមិឡនេះ គេកាន់សាសនាហិណ្ឌូអស់ហើយ
យើងមិនគួរប្រើពាក្យទមិឡឥតសាសនានេះ ទៀតទេ វាគឺជាការមើលងាយជាតិសាសន៍គេ ។
មួយវិញទៀតសម្រាប់នៅអឺរ៉ុប មុននឹងពួកអារ្យ័នចូលមកដល់
ក៏មានអំបូរជនជាតិដើមមួយចំនួនរស់នៅរួចទៅហើយ មួយក្នុងចំណោមនោះ គឺពួក celtic
ដែលមានភាសាស្រដៀងនឹងអង់គ្លេសដែរ ពួកនេះរស់នៅអឺរ៉ុបខាងត្បូង និងខាងលិច
ហើយទីក្រុង ឬក៏ស្ថាននាមមួយចំនួននៅអឺរ៉ុប គឺមានប្រភពឈ្មោះមកពីភាសារបស់ពួក
celtic នេះឯង ដូចជាទីក្រុង រ៉ូសឺហ្វ័រ នៅបារាំង ដែលចេញមកពីពាក្យ រ៉ក របស់
celtic មានន័យថា ថ្ម ហើយទន្លេវែងទី ២ នៅអឺរ៉ុប ឈ្មោះថាទន្លេ ដានូប
និងទន្លេតូចមួយនៅអ៊ីតាលីឈ្មោះទន្លេ ដូនៀ ក៏មានឬសពាក្យចេញពីភាសា celtic
ដែលបានន័យថា ទឹក ផងដែរ ។
EmoticonEmoticon