អ្វីដែលគេធ្វើមិនបាន ហើយយើងអាចធ្វើបាន នោះជាលក្ខណ:ឈានមុខគេក្នុងមុខជំនួញ។
អោយតែអ្នកឈានមុខគេក្នុងមុខជំនួញហើយ នោះជោគជ័យក្នុងមុខជំនួញ
គឺជារឿងដែលអ្នកឈានមុខគេនោះត្រូវតែទទួលបាន។
ឆ្នាំនេះដោយសារការកើនឡើងនូវកំដៅ ការខ្សត់ភ្លៀងក្នុងរយៈពេលវែងជាធម្មតា ធ្វើអោយដំណាំម្រេចមានបញ្ហាយ៉ាងខ្លាំង។ ក្នុងតំបន់យ៉ាងច្រើននៃប្រទេសថៃវៀតណាម និងខ្មែរ ម្រេចបានងាប់ មានជំងឺ ផ្លែមិនសូវកាន់ល្អ កសិករខ្លះដោយមើលឃើញថាម្រេចខ្លួនប្រឈមនឹងការងាប់ដោយអត់ទឹកនិងអាកាសធាតុក្តៅខ្លាំង ផ្លែម្រេចមិនទាន់ចាស់ល្អក៏គាត់បង្ខំចិត្តត្រូវតែប្រមូលផល។
ដោយសារម្រេចមិនទាន់ចាស់ល្អហើយបង្ខំបេះមុនពេលម្រេចចាស់ល្អបែបនេះហើយ ទើបធ្វើអោយម្រេចក្រៀមក៏មានគុណភាពមិនល្អដែរ ជាហេតុធ្វើអោយតំលៃម្រេចដែលគាត់ត្រូវលក់ចេញនោះចុះថោក គឺដោយសារគុណភាពមិនល្អនៃម្រេចក្រៀមរបស់គាត់នេះឯង។ ប៉ុន្តែតំលៃម្រេចខ្ចីជាពិសេសគឺម្រេចខ្ចីពូជសីុឡនខាវ ដែលទីផ្សារធំរបស់វានៅប្រទេសថៃកើនថ្លៃឡើងយ៉ាងខ្លាំង គ្រាន់តែជាងមួយអាទិត្យសោះ តំលៃម្រេចខ្ចីនៃពូជសីុឡនខាវឡើងថ្លៃពីមួយគីឡូក្រាមថ្លៃ១២០បាតទៅដល់១៦០បាត ហើយនឹងទំនងបន្តឡើងថ្លៃទៀតនៅពីរបីសប្តាហ៍ខាងមុខនេះ។ ម្រេចខ្ចីជាងបីគីឡូក្រាមបន្តិច ធ្វើម្រេចទុំបាន មួយគីឡូក្រាម ដូច្នេះបើយក១៦០បាតគុណនឹង៣នោះយើងនឹងបាន៥៨០បាតឬប្រហែលជាង១៦$ ក្នុងម្រេចខ្ចី៣គីឡូក្រាម ឬក្នុងម្រេចទុំមួយគីឡូក្រាម ជាតំលៃខ្ពស់ណាស់សំរាប់ម្រេចទុំដែលតំលៃធម្មតានៃម្រេចទុំគឺប្រហែល៨$ក្នុងមួយគីឡូក្រាម។
ការធ្វើអោយចំការត្រជាក់មានសីតុណ្ហភាពសមស្របសំរាប់ម្រេចទោះមានការកើនឡើងនៃកំដៅក្នុងរដូវប្រាំងដ៏ក្តៅបែបនះក៏ដោយ គឺជាការឈានមុខគេមួយក្នុងជំនួញដាំដុះម្រេច បើអ្នកដេកគិតរកវិធីដោះស្រាយបញ្ហាអត់ទឹកនឹងការកើនឡើងនៃកំដៅនេះបាននោះ ម្រេចអ្នកនឹងនៅតែល្អនៅពេលដែលម្រេចជាច្រើនរបស់អ្នកដទៃដែលមិនបានបំរុងការពារទប់ទល់នឹងឧបសគ្គទាំងនេះ កំពុងងាប់និងមានជំងឺ។ ក្នុងករណីនេះអ្នកគឺជាមនុស្សឈានមុខក្នុងមុខជំនួញដាំម្រេចរបស់អ្នកហើយ។ ការគ្រាន់តែបោះទុនដាំម្រេចដើម្បីបានលុយចំណេញ ដោយអ្នកមិនបានស្រឡាញ់មុខរបរនេះទេ នោះការដាំដុះរបស់អ្នកមិនបានដល់ប្រសិទ្ធភាពកំពូលឡើយ មានន័យថាអ្នកនឹងមិនឈានមុខក្នុងមុខជំនួញរបស់អ្នកឡើយ ព្រោះថាបើអ្នកមិនស្រឡាញ់ការដាំដុះទេ នោះអ្នកក៏មិនបានរកឃើញប្រសិទ្ធភាពកំពូលនៃការដាំដុះដែលនឹងនាំអ្នកអោយមានការឈានមុខក្នុងមុខរបរដាំដុះរបស់អ្នកដែរ។ ក្នុងពេលដែលថ្ងៃខ្លះសីតុណ្ហភាពឡើងដល់៤៤អង្សាហើយទឹកសំរាប់ស្រោចម្រេចកាន់តែខ្សត់នារដូវប្រាំងនេះ ចំការម្រេចច្រើនណាស់ដែលខំទប់ទល់សុំត្រឹមអោយតែដំណាំម្រេចរបស់ខ្លួនរស់ឆ្លងផុតរដូវប្រាំងដ៏ក្តៅហួតហែងនេះ ចាត់ទុកជាសំណាងធំរបស់ខ្លួនហើយ តែចំការម្រេចយើងខ្ញុំ ថែមទាំងអាចកាត់កូនបណ្តុះបានទៅដល់ជាង២០មឺុនកូន សំរាប់បញ្ចេញលក់នៅដើមរដូវវស្សាដែលនឹងឈានជិតចូលមកដល់នេះថែមទៀតផង។
ម្រេចដែលយើងកាត់ដើមយកមកបណ្តុះក៏នៅតែលូតលាស់ល្អ កូនដែលយកមកបណ្តុះក៏លូតលាស់ល្អ ក្នុងរដូវប្រាំងដ៏ក្តៅហួតហែងបែបនេះ ពិតជាត្រូវការ ការថែទាំមួយដែលមានលក្ខណៈពិសេសជាចាំបាច់មួយ ប្រហែសតែបន្តិចនឹងមានការអន្តរាយដល់មុខរបរផ្សាំកូនម្រេចលក់របស់យើងជាក់ជាមិនខាន។ ទាំងនេះសុទ្ធតែជាលក្ខណៈឈានមុខគេខ្លះក្នុងមុខរបរលក់កូនម្រេចរបស់យើង នៅមានរឿងឈានមុខគេផ្សេងទៀត ដូចជាតំលៃកូនម្រេចថោកជាងគេ ផ្តល់លទ្ធភាពអោយអតិថិជនមកដល់ចំការដើម្បីជ្រើសរើសយកតែកូនល្អដែលអតិថិជនពេញចិត្តដែលពុំមានអ្នកលក់កូនម្រេចពូជថ្មីគឺពូជសីុឡនខាវណាផ្សេងក្រៅពីចំការយើងអាចធ្វើបានដូច រួមទាំងការចែករំលែកបទពិសោធដោយស្មោះត្រង់ដើម្បីអោយអតិថិជនបានជោគជ័យក្នុងការដាំដុះម្រេចដូចយើងដែរ គឺសុទ្ធតែជាលក្ខណ:ឈានមុខគេនៃជំនួញលក់កូនម្រេចរបស់ចំការយើងខ្ញុំ។
ម្រេចសីុឡនខ្ចីមានរសជាតិឆ្ងាញ់ជាងម្រេចពូជខ្មែរពូជឥណ្ឌាឬពូជវៀតណាម មិនត្រឹមតែប៉ុណ្ណោះ ម្រេចពូជសីុឡនមានកួរវែង គ្រាប់ធំៗជាងម្រេចពូជផ្សេងទាំងអស់ ម្លោះហើយបានជានៅលើទីផ្សារថៃ ម្រេចខ្ចីពូជសីុឡនលក់បានថ្លៃជាងម្រេចខ្ចីពូជផ្សេងទៀតទាំងអស់។ ម្រេចសីុឡនខាវនេះ បេះខ្ចីបានពីរដងក្នុងមួយឆ្នាំ ដែលខុសពីពូជផ្សេងទៀតទាំងអស់ដែលទោះបីបេះខ្ចីក៏មួយឆ្នាំបេះផលបានតែម្តងដែរ។ ធន់នឹងជំងឺជាងពូជណាៗទាំងអស់ កួរវែង គ្រាប់ធំ អាយុប្រហែលគ្នាបានផលក្នុងមួយជន្លង់ស្មើនឹងម្រេចខ្មែរពីរជន្លង់ បេះខ្ចីបានផលពីរដងក្នុងមួយឆ្នាំ រសជាតិខ្ចីឆ្ងាញ់លើសពូជផ្សេងទាំងអស់ជាលក្ខណៈលើសគេនៃពូជម្រេចសីុឡន។
គុម្ពវាធំណាស់ដូច្នេះទើបតំរូវអោយដាំវាឃ្លាតគ្នាពីមួយទៅមួយគឺបីម៉ែត្រ ដាំកៀកគ្នាពេកផ្លែតែលើទេ ព្រោះពន្លឺថ្ងៃចូលមិនដល់ខាងក្រាម ដូចនេះយើងចំណាយលុយតិចក្នុងការទិញជន្លង់ជាងការដាំពូជម្រេចខ្មែរនិងពូជផ្សេងទៀត ប៉ុន្តែពេលបានផលវិញ មួយជន្លង់ម្រេចពូជសីុឡនខាវ អោយផលស្មើនឹងពីរជន្លង់នៃពូជផ្សេងទៀតដូចជាពូជខ្មែរ វៀតណាម ឥណ្ឌាជាដើម។ តើមានហេតុផលណាដែលមិនត្រូវដាំម្រេចពូជសីុឡនខាវនេះនោះ?
ប្រភព៖ ម្ចាស់ ចម្ការម្រេច
EmoticonEmoticon