រៀបចំហុងស៊ុយផ្ទះដើម្បីបង្កើនសំណាងប្រាក់កាស

រៀបចំហុងស៊ុយផ្ទះដើម្បីបង្កើនសំណាងប្រាក់កាស



កុំទុកទឹកឲ្យលេចធ្លាយ, រក្សាផ្ទះបាយឲ្យស្អាតបាត ឬ ជ្រើសរើសពណ៌ដែលខ្លួន ចូលចិត្ត … គឺជាគន្លឹះជួយឲ្យអ្នកទាក់ទាញប្រាក់កាស និង សេចក្តីសប្បាយរីករាយចូល ក្នុងផ្ទះ។
១. រក្សាផ្ទះបាយឲ្យស្អាតបាត
ផ្ទះបាយមិនត្រឹមតែមានឥទ្ធិពលសំខាន់ទៅដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងនៅ ពាក់ព័ន្ធដោយផ្ទាល់ទៅដល់សមត្ថភាពទាក់ទាញហិរញ្ញវត្ថុរបស់ម្ចាស់ផ្ទះទៀតផង។
អ្នកគប្បីរៀបចំយ៉ាងល្អនូវទូដាក់ចានក្បាន, ទូទឹកកក និងការប្រើប្រាស់អាហារស្រស់ សម្រាប់តម្រូវការហូបចុក ។ ដើម្បីទាក់ទាញសំណាងអំពីប្រាក់កាសឲ្យបានកាន់តែ ច្រើន អ្នកគប្បីរក្សាផ្ទះបាយឲ្យស្អាតបាតជានិច្ច ហើយតំបន់នីមួយៗត្រូវប្រើប្រាស់ឲ្យ បានត្រឹមត្រូវតាមរបៀប ។ ចុងក្រោយគឺយករបស់ប្រើប្រាស់ដែលមិនចាំបាច់ចេញពីលើតុអាហារ ។
ពណ៌ក្រហមត្រូវបានចាត់ទុកថានាំទៅដល់សំណាងនិងនាំមកនូវអារម្មណ៍រីករាយ ។
២. តុបតែងជាមួយពណ៌ក្រហម,ស្វាយ ឬខៀវ
ពណ៌ក្រហមមានឥទ្ធិពលខ្លាំងក្លាទៅដល់អារម្មណ៍ ។ ពណ៌ក្រហមក៏ត្រូវបានចាត់ទុក ថាល្អវិសេសវិសាល និង ខ្លាំងក្លាដែរ ។ ពណ៌ស្វាយ និង ពណ៌ខៀវស្លឹកឈើ ក៏ជាពណ៌ ដែលទាក់ទាញភាពរុងរឿងដែរ ប៉ុន្តែមានលក្ខណ:ពិសេសមួយចំនួន ។ ប្រសិនបើអ្នកមិនអាចធន់នឹងពណ៌ខៀវស្លឹកឈើបាន វានឹងមិនជួយប្រយោជន៍អ្វីដល់អ្នកឡើយ ។ ប្រសិនបើអ្នកស្រឡាញ់ពណ៌ស្វាយ ចូរគូររូបភាពផ្កាឡាវេនឌ័រនៅលើជញ្ជាំង ឬ លាបថ្នាំពណ៌ស្វាយ Violet ស្តើង ។ បន្ទាប់ពីនោះ រឿងសំខាន់គឺការលៃតម្រូវចន្លោះ ។ នេះជាវិធី ដែលមិនត្រឹមតែជួយឲ្យបន្ទប់មានបន្ថែមនូវវត្ថុច្រើនប៉ុណ្ណោះទេ ថែមទាំង បានតុបតែង បង្កើតថាមពលទាក់ទាញដាច់ដោយឡែកដល់ផ្ទះទៀតផង ។
៣. ទ្វារមុខងាយមើលឃើញ
ប្រសិនបើទ្វារមុខរបស់ផ្ទះលំបាករក ឬ ធ្វើឲ្យមនុស្សផ្សេងមានការលំបាកពេលដើរ ចូលនោះ នោះគឺជាការលំបាកសម្រាប់ជីវិតរបស់អ្នក ។ ផ្ទះត្រូវមានកណ្តឹងរោទិ៍ ដើម្បី ទុកឲ្យភ្ញៀវចុចហៅម្ចាស់ផ្ទះ ។ ទ្វារមុខគឺជាកន្លែងស្វាគមន៍ខ្យល់អាកាសល្អបរិសុទ្ធ ។ ដូច្នេះ ចូរបោសសម្អាតជណ្តើរថ្ម និង ធ្លាមុខផ្ទះ ហើយបន្ថែមផើងផ្កាមួយនៅត្រង់ច្រកចូល ។
៤. បន្ថយការពង្រាយ, បន្ថែមរុក្ខជាតិ និងទឹក
ដើម្បីនាំមកនូវភាពរុងរឿង រឿងសំខាន់គឺបង្កើតការបំផុសគំនិតរស់រវើក, សុខភាពល្អ និង លុបបំបាត់ការពង្រាយ ។ ការពង្រាយបង្កឲ្យរាំងស្ទះប្រភពឧស្ម័ន នាំដល់ការ ស្មុគស្មាញ ។ រុក្ខជាតិ និង ផ្កានាំមកនូវថាមពលរស់រវើកដល់ជីវិត ជួយឲ្យខ្យល់អាកាស ល្អបរិសុទ្ធ ។ ប្រភពទឹកមានសារសំខាន់ខ្លាំងណាស់នៅក្នុងហុងស៊ុង វាជួយសម្រុះ សម្រួលភាពថ្កុំថ្កើង, រំញោចថាមពល និង ជានិមិត្តរូបសម្រាប់ប្រាក់កាស ។
៥. បន្ថែមភាពសប្បាយរីករាយ
ប្រសិនបើបន្ទប់គេងស្អាតរៀបរយ ឬ នាំមកនូវអារម្មណ៍គ្មានមេរោគ ចូរបន្ថែមនូវវត្ថុអ្វី មួយនោះដែលធ្វើឲ្យអ្នកសើចញញឹម ។ នោះអាចជាស្នាដៃសិល្ប: ឬ រូបថតពីរនាក់ ប្តីប្រពន្ធកំពុងសើចជាមួយគ្នា ។ រឿងនេះនាំមកនូវថាមពលវិជ្ជមានចូលក្នុងបន្ទប់ និង ជួយធ្វើឲ្យប្រសើរ ឡើងនូវទំនាក់ទំនង ។
៦. កុំទុកឲ្យលេចធ្លាយប្រភពទឹក
ក្បាលរ៉ូប៊ីណេទឹកម៉ាស៊ីន គឺជាសញ្ញារបស់ការខ្ជះខ្ជាយប្រាក់កាស ។ ស្ថានភាព ហិរញ្ញវត្ថុរបស់អ្នកត្រូវបានឆ្លុះបញ្ជាំងតាមរយ:ប្រភពទឹកក្នុងផ្ទះ ។ ដើម្បីបង្កើនបន្ថែម ហិរញ្ញវត្ថុ ចូរជួសជុលក្បាលរ៉ូប៊ីណេទឹកដែលកំពុងខូច ឬ លុបបំបាត់ប្រភពទឹកដែល មិនហូរ ។ បញ្ចៀសព្យួរស្នាដៃសិល្ប:ដែលពាក់ព័ន្ធទៅដល់ទឹក ឬ ព្យួរកញ្ចក់ខ្ពស់ជាងច្រមុះរបស់អ្នក និង បញ្ចៀសការដាក់កញ្ចក់ ឬ គំនូរអំពីទឹកនៅចំពីលើក្បាលគ្រែ ។
៧. ការបង្កើតការិយាល័យនៅផ្ទះ
មនុស្សជាច្រើនធ្វើការនៅផ្ទះ ប៉ុន្តែបែរជាបោះបង់ចោលលំហសម្រាប់ធ្វើសកម្មភាព អាជីវកម្ម ។ ចូរស្វ័យធ្វើការងារអាជីវកម្មឲ្យធ្ងន់ធ្ងរ ប្រសិនបើចង់ទាក់ទាញអតិថិជនថ្មី និង មានឱកាសកាន់តែធំ ។ ការិយាល័យគប្បីមានតុធំមូយនៅឈមជាមួយទ្វារចេញ ចូល និង បង្អួច ។ ចូរអ្នកបង្កើតលំហដើម្បីឲ្យមនុស្សគ្រប់គ្នាដើរចូល, អង្គុយចុះ, ចាប់ដៃជាមួយអ្នក ។ បញ្ចៀសការដាក់តុជាប់ជញ្ជាំង ព្រោះវានឹងធ្វើឲ្យអ្នកមាន អារម្មណ៍ថា ភ័យខ្លាច និង មិនទទួលបានការគោរព។ លំហស្មើនឹងឱកាស ដូច្នេះត្រូវ រៀបចំកៅអីអង្គុយរហូតដល់ខ្លួនរក្សាបានការមើលឃើញផ្នែកខាងមុខ ។
៨. ការជ្រើសរើសពណ៌ដែលអ្នកចូលចិត្ត
ម្ចាស់ផ្ទះ និង ផ្ទះត្រូវមានមានសុខដុមជាមួយគ្នា ទើបនាំមកនូវហុងស៊ុយល្អ ។ តាមអ្នក ជំនាញការ កំហុសអំពីប្រាក់កាសនៅក្នុងហុងស៊ុយគឺម្ចាស់ផ្ទះជ្រើសរើសរបស់ដែល ពួកគេមិនចូលចិត្ត ។ ឧទាហរណ៍ ពណ៌ក្រហមត្រូវបានចាត់ទុកថា ជាពណ៌សំណាង ហើយអ្នកឮថាលាបថ្នាំទ្វារពណ៌ក្រហមនឹងទាក់ទាញភាពមានបាន ។ ក៏ប៉ុន្តែ ចំណុច សំខាន់គឺអ្នកបែរជាមិនចូលចិត្តពណ៌ក្រហម ហើយតែងតែស្អប់ដោយត្រូវដើរឆ្លងកាត់វា រៀងរាល់ថ្ងៃ ៕


EmoticonEmoticon