ក្រុងសិរីសោភ័ណ្ឌដែលកំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំង ខែមេសា ២០១៦

 


ទឹក៥លានម៉ែត្រគូបពីអាងកំពីងពួយ កំពុងតែបូមទាំងយប់បូមទាំងថ្ងៃ ហើយកំពុងតែហូរតាមផ្លូវឆ្ពោះទៅសង្រ្គោះអ្នកក្រុងសិរីសោភណ្ឌ័!


បុ៉ុន្មានថ្ងៃមកនេះ ក្រសួងធនធានទឹក កំពុងធ្វើការងារប្រឆាំងនឹងច្បាប់ធម្មជាតិមួយ គឺបូមរុញទឹកប្រមាណ៥លានម៉ែត្រគូប ពីទីទាប ដែលស្ថិតនៅអាងកំពីងពួយ ខេត្តបាត់ដំបង ឆ្ពោះទៅទីខ្ពស់ ក្នុងចំងាយផ្លូវដ៏ឆ្ងាយ និងបញ្ចាល់ច្រើនតំណាក់កាលទើបអាចទៅដល់ស្ទឹងសិរីសោភ័ណ្ឌ ដែលមានកំពស់ខ្ពស់ជាង១០ម៉ែត្រឯណោះ។ សូមបញ្ជាក់ថា ទឹកនៅក្នុងអាងកំពីងពួយនាបច្ចុប្បន្ន មាននៅសល់ប្រហែល៥០លានម៉ែត្រគូប។


ដើម្បីនាំទឹកដ៏ច្រើននេះទៅដល់គោលដៅ គឺត្រូវប្រើប្រាស់គ្រប់មធ្យោបាយបច្ចេកទេសដែលមាន ដោយធ្វើយ៉ាងណាត្រូវតែបញ្ចាល់អោយចូលដល់ស្ទឹងសិរីសោភ័ណ្ឌ ក្នុងរយៈពេលមួយអាទិត្យទៀត ទើបអាចជួយសង្រ្គោះដល់អ្នកក្រុងសិរីសោភ័ណ្ឌដែលកំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំងនាពេលនេះ។


 
បុ៉ន្តែដើម្បីដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានទាន់ពេលវេលា ក្រសួងធនធានទឹក បានបូមយកទឹកពីអូរកណ្តោល ទម្លាក់តាមប្រឡាយមេ១ខ្សែ ប្រវែង ១.២០០ម៉ែត្រ បញ្ជូនបន្តទៅកាន់ស្ទឹងសិរីសោភ័ណ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន រហូតដល់ទឹកដែលបញ្ជូនពីអាងកំពីងពួយ មកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។


EmoticonEmoticon