យួនឈ្លានពានខ្មែរ ដំបូងនៅពេលណា ?
**** មុនឈ្លានពានខ្មែរ យួនមានទំនាក់ទំនងមិត្តភាពជាមួយខ្មែរសិន
នៅឆ្នាំ ១៦២២ ជនជាតិយួនបាន ចូលមករស់នៅលើដីខ្មែរដំបូងបង្អស់
តាមរយះ ស្តេចជ័យជេដ្ឋាទី២ ដែលបានមហេសី ជាបុត្រីយួន ។ យួនមក
ដំបូង ជាមន្ត្រីទារពន្ធ ( ភូ - Phu ) ពិសេស នៅ វាលដូននៃ និងព្រៃនគរ។ នេះ
ជាហេតុ នាំអោយ មន្ត្រីយួនទាំងនោះ បាន លេស នាំប្រពន្ធកូនសាច់ញាតិ មករស់
នៅលើទឹកដីខ្មែរ បន្ថែមទៀតហើយ ជាការផ្សារភ្ជាប់ដីខ្មែរ ទៅនិងដីយួនដំបូង
ផងដែរ ។
*** ឯ ការឈ្លានពានដោយ ផ្លូវកងទ័ពលើកដំបូង គឺនៅឆ្នាំ ១៦៥៨
ដោយយកលេស ថា ខ្មែរឈ្លានពានព្រំដែនវា ទាំងខ្មែរ និងយួន
មិនទាន់មានព្រំដែនច្បាស់លាស់ផង ។ ចាប់ពីពេលនោះមក
ការឈ្លានពាន លេបទឹកដីខ្មែរ កើតមានឥតឈប់ឈរ ( ម៉ក់ ភឿន )។
** នៅឆ្នាំ ១៨២០ យួនឈ្លានពានម្តងទៀត ក្នុងទ្រង់ទ្រាយធំដោយ
ស្តេចយ៉ាឡុង ឈ្មោះដើម ង្វៀងអាន ។ កាលនោះដីខេត្តព្រះត្រពាំងនៅតែ
ជា ដីខ្មែរនៅឡើយ ហើយ ស្តេចយួនយ៉ាឡុងនេះហើយដែលកាត់ក្បាល
តា សឺន គុយ ចៅហ្វាយខេត្ត ព្រះត្រពាំង នោះ ។
*** នៅឆ្នាំ ១៨៤១ យួនយកបាន ក្រុងភ្នំពេញ ហើយ ខ្មែរបាត់បង់
លក្ខណះ ជាប្រទេស ទៅហើយ ។ ស្តេចអង្គដួង ព្រះអង្គ បានដឹក
នាំរាស្ត្រ ងើបតស៊ូប្រឆាំង តែក្នុងរយះពេល ៤ឆ្នាំ ទេ យួនព្រម
ដកចេញពីស្រុកខ្មែរ ជាស្ថាពរ ហើយទទួលស្គាល់ឯករាជ្យ ខ្មែរពេញទី ។
*** នៅឆ្នាំ ១៩៦៦ យួន ឥតមានឈ្លានពានខ្មែរ ទេ គឺយួន ជាប់ដៃ
ធ្វើសង្គ្រាមជាមួយអាមេរិច កាំង គឺ មេដឹកនាំខ្មែរ ខ្លួនឯងទេ ដែលដឹក
ដៃយួន មកនៅលើដីខ្មែរ ហើយ យកភ្លើងសង្គ្រាម មកដុតស្រុកខ្លួន
ឯង ព្រោះ មេដឹកនាំនោះ ចង់មានឈ្មោះ ជា មហាបុរសរដ្ឋ មានស្នា
ដៃ វាយឈ្នះ អាមេរិចកាង ដូច ហូ ជីមីញដែរ ។
*** ឆ្នាំ ១៩៧៩ យួនឈ្លានពានខ្មែរ ជាចំហរ និងចេញមុខ តាមយុទ្ធសាស្ត្រ
សង្គ្រាមផ្ការីក គឺ កម្លាំងយួនដែលបង្កប់សម្លាប់ខ្មែរ ជិតដាច់ពូជហើយ
ងើបឡើង ធ្វើលេសសង្គ្រោះខ្មែរ តាមល្បិចស្វាស៊ីបាយរួចលាបមាត់ពពែ ។
*** ឆ្នាំ ១៩៨៩ យួនដកទ័ព ចេញពីស្រុកខ្មែរ ហើយគ្មានសង្ឃឹមថាបាន
មកឈ្លានពានខ្មែរទៀតទេ តែយួនទុកបញ្ហាច្រើនណាស់ អោយខ្មែរ
ដោះស្រាយពិសេស « មនោគមវិជ្ជាយួន ដែលធ្វើអោយខ្មែរ មិនទុកចិត្ត
គ្នា និងទុកគ្នាជាត្រូវ ទៅវិញ » រហូតសព្វថ្ងៃ ។
មានតែមនោគមវិជ្ជាខ្មែរ ទេ ដែលអាចទប់ទល់ជាមួយ
មនោគមវិជ្ជាយួនបាន ។ យួនអស់ឪកាសហើយ ព្រោះយុវជនខ្មែរ
សម័យនេះ គេចេះ គ្រប់គ្រង ព័ត៍មាន និងប្រវត្តិសាស្ត្រ បានយ៉ាង
ច្បាស់លាស់ ។ យួនរង ចាំ តែថ្ងៃវិនាស ក្លាយជាជនជាតិភាគតិច
របស់ចិនវិញ នៅពេលដែលចិនអស់ភាពអត់ធ្មត់ ។
Subscribe to:
Post Comments (Atom)
EmoticonEmoticon