កងកម្លាំងអាកាសរបស់អគ្គិសនីកម្ពុជា
កងកម្លាំងអាកាសរបស់អគ្គិសនីកម្ពុជា ជីវិតអាចនឹងបាត់បង់ត្រឹមតែមួយវិនាទី!
កងកម្លាំងអាកាសរបស់អគ្គិសនីកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការរក្សាស្ថេរភាពនៃការបញ្ជូនប្រភពអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ដល់បណ្តាខេត្តនានាដែលភ្ជាប់ជាមួយប្រភពបណ្តាញជាតិបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្រុមថែទាំនិងជួសជុលបណ្តាញបញ្ជូនតង់ស្យុងខ្ពស់។
ភារកិច្ចសំខាន់ៗដែលក្រុមនេះត្រូវធ្វើមានជាអាទិ៍: ត្រួតពិនិត្យជាប្រចាំស្ថានភាពនៃខ្សែ ឧបករណ៍ បរិក្ខា ផ្សេងៗ និងបង្គោល ជូតសម្អាតអុីសូឡាទ័រ និងផ្លាស់ប្តូរអុីសូឡាទ័រដែលបែកនៅលើបង្គោលខ្ពស់ៗ ជួសជុលសសៃខ្សែដែលដាច់ឬរបូតចំណង ផ្លាស់ប្តូបរិក្ខាឬឧបករណ៍ដែលឋិតនៅលើបង្គោលខ្ពស់ៗ នៃបណ្តាញបញ្ជូន ១១៥, ២៣០ និងអនាគត ៥០០គីឡូវ៉ុល។
ថ្វីត្បិតតែការងារប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់វិនាទី បុ៉ន្តែកងកម្លាំងអាកាសរបស់អគ្គិសនីនៅតែប្តេជ្ញាពុះពារក្នុងការបំពេញការងារប្រកបដោយមនសិការ និងវិជ្ជាជីវៈខ្ពស់បំផុត ដើម្បីធ្វើយ៉ាងណាបញ្ជូនប្រភពអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ អោយបានទៅដល់បណ្តាខេត្តនានាសម្រាប់អោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។
សូមមើលរូបភាពដ៏គួរអោយស្រៀវឆ្អឹងខ្នង នៃក្រុមកម្លាំងអាកាសមួយរបស់អគ្គិសនីកម្ពុជាដែលទទួលបន្ទុកថែទាំបណ្តាញបញ្ជូនភាគខាងត្បូងកម្ពុជា និងសកម្មភាពការងាររបស់ពួកគេដែលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់វិនាទី។
EmoticonEmoticon