កោះគត់
យើងតែងតែខ្វាយខ្វល់ចំពោះបញ្ហាកោះត្រល់
រវាង ខ្មែរ យួន ប៉ុន្តែយើងពុំសូវបានចាប់អារម្មណ៏ទេ អំពីកោះមួយដ៏ល្អ
ដែលបច្ចុប្បន្នក្លាយជាស្រុកកោះគត់ ប្រទេសសៀម ទៅហើយ ។
កោះគត់ត្រូវបានបារាំងពុះចែកជាចំណែក១/៣ រវាងខ្មែរ សៀម
យោងទៅតាមសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៧
បានបែងចែកព្រំដែនសមុទ្ររវាងប្រទេសទាំងពីដោយយកចំណុចលើដីគោកលើកោះគត់
ដើរឆ្ពោះទៅកាន់កំពូលភ្នំខ្ពស់ជាងគេលើកោះគត់ មានកំពស់ ៣៥៦ ម៉ែត្រ។
កោះគត់មានចម្ងាយ ៨០km ភាគនិរតីនៃខេត្តត្រាត ប្រទេសសៀម ពីខ្មែរមានចម្ងាយ៣២km
។ ៧០%នៃកោះគ្របដណ្តប់ដោយព្រៃត្រូពិច មានឆ្នេរខ្សាច់គួរជាទីគយគន់
ព្រមទាំងមានទឹកជ្រោះមួយដ៏សែនស្អាតនៅទីនោះផង ។
ប្រជាជនដើមរស់នៅលើកោះនេះ គឺជាជនជាតិខ្មែរ ក្រោយមកមានជនជាតិសៀមមករស់នៅ តាមរយៈការរត់គេចពីសង្គ្រាម...៕
EmoticonEmoticon