មហិច្ឆតាយួនមកលើខ្មែរ

មហិច្ឆតា ៖
បើយើងមើលតាមប្រវត្តិសាស្រ្តជាតិយើង យួនមានឥទ្ឋិពលមកលើខ្មែរចាប់តាំងពីសម័យឧត្តុងមកម្លេះ គឺក្រោយពីព្រះបាទស្រីសុរិយោពណ៌ផ្សំផ្គុំព្រះបាទជ័យជេដ្ឋាទី២ជាមួយបុត្រីស្តេចអាណាម (យួន)ក្នុងគោលបំណងចង់អោយយួនជួយទប់ទល់ជាមួយសៀមដែលតែងតែឈ្លានពានខ្មែរជាញឹកញាប់។  គឺនៅក្នុងរាជព្រះបាទជ័យជេដ្ឋាទី២នេះហើយដែលស្តេចយួនបានបញ្ជូនបេសកកម្មទូតមកសុំបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរក្នុងខេត្តព្រៃនគរ និងកំពង់ក្របីនិងសុំយកពន្ឋគយនៅក្នុងតំបន់នេះដើម្បីចិញ្ជឹមទព័ ។



ចាប់ពីពេលនោះហើយដែលយួនចាប់ផ្តើមគ្រប់គ្រងមកលើខ្មែរ ។ តាមប្រវត្តិសាស្រ្តបានបង្ហាញថា ក្នុងរាជព្រះបាទអង្គចន្ទ យួនបានកេណ្ឌខ្មែរទៅជីកព្រែកពីរ គឺព្រែកវិញតេ ដែលភ្ចាប់ពីមាត់ជ្រូក ទៅពាមចាក់ទៅសមុទ្រ និងជីកព្រែកវិញអានភ្ជាប់ទន្លេមេគង្គ មកទន្លេបាសាក់ ផ្តើមក្នុងឆ្នាំ ១៨១៥ក្នុងរាជស្តេចយួន យ៉ាឡុង(Gia Long) (ឯកសារខ្លះដាក់ថាផ្តើមក្នុងឆ្នាំ១៨១៩ ) ហើយបញ្ចប់នៅឆ្នាំ១៨២៤ ក្នុងរាជស្តេចម់ីងមាំង (Ming Mang).។ គឺក្នុងរាជស្តេចយួនម៉ីងមាំងជីកព្រែក នេះហើយដែលធ្វើទុកបុកម្នេញពលរដ្ឋខ្មែរជាខ្លាំង ដោយពលរដ្ឋខ្មែរត្រូវគេប្រើដូចទាសករ អ្នកដែលហ៊ានតវ៉ាត្រូវចាប់កប់ទាំងរស់ទុកតែក្បាលធ្វើកំណល់ចង្ក្រានដាំឆ្នាំងតែ ដែលខ្មែរហៅថាសម័យតែអុង ។
ស្តេចយួនអោយជីកព្រែកវិញតេនេះក្នុងគោលបំណងដឹកទំនិញនិងបញ្ជូនទព័តាមជើងទឹកមកទប់ទល់ជាមួយសត្រូវបានងាយស្រួលផង និងធ្វើជាព្រំដែនខ្មែរយួនផង។
ក្នុងរាជព្រះបាទអង្គឌួង យួននិងសៀមបន្តហែកប្រទេសខ្មែរជាពីរ ដោយហេតុនេះហើយទើបព្រះបាទអង្គឌួងព្យាយាមទាក់ទងទៅបារាំងអោយជួយការពារខ្មែរតែបំណងនេះមិនបានសំរេច ដោយបានបែកការដឺងដល់សៀម រហូតដល់រាជព្រះបាទនរោត្តមទើបបារាំងចូលដាក់អាណាព្យាបាលលើកម្ពុជាក្នុងឆ្នាំ១៨៦៧។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសយួនបានញ៉ែកជាពីរ គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង តាមសន្ឋិសញ្ញាទីក្រុងហ្សឺណែវក្នុងឆ្នាំ១៩៥៤ ប៉ុន្តែជនជាតិមួយនេះបានធ្វើសង្រ្គាមបង្រួបបង្រួមជាតិ២០ឆ្នាំ រហូតបានសំរេចរួបរួមតែមួយនាចុងខែមេសាឆ្នាំ១៩៧៥ ។
បច្ចុប្បន្នយួននិងសៀមបន្តមហិច្ឆតាចាស់របស់គេដដែល ហើយសន្សឹមៗមហិច្ឆតានេះបានសំរេចដូចបំណងរបស់គេគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ ។ ចំពោះខ្មែរយើងវិញបន្ទាប់ពីលង្វែកបាក់បែកមក ខ្មែរមានមហិច្ឆតាត្រឹមតែដណ្តើមអំណាចគ្នាឯងប៉ុណ្ណោះ។សង្រ្គាមផ្ទៃក្នុងបន្តរពីជំនាន់មួយទៅជំនាន់មួយទៀតមិនចេះចប់មិនចេះហើយដើម្បីតែអំណាច បុណ្យសក្តិ ។

 «រៀនពីកំហុសប្រវត្តិសាស្រ្ត ដើម្បីបញ្ចៀសកំហុសជាន់ដានដដែលៗ»


EmoticonEmoticon