ផ្លែ បំពេញរាជ្យ ឬ ផ្លែលោះ
- ឈ្មោះផ្លែឈេីហូបផ្លែមួយប្រភេទ
សាច់មានសរសៃជាប់គ្រាប់ សំបកក្រាស់ ខ្លះមានរសជូរ ខ្លះមានរសជូរអែម ។
សំបកផ្លែប្រេីជាបន្លែស្លម្ជូរ ។ ឈ្មោះផ្លែឈេីនេះពីបុរាណលោកហៅផ្លែ លោះ
តែដល់រជ្ជកាល សម្ដេចព្រះឧទ័យរាជា ( ក្សត្រិយ៍កម្ពុជរដ្ឋ )
ទ្រង់សព្វព្រះរាជហឫទ័យនឹងផ្លែឈេីនេះណាស់
ទេីបស្ដេចត្រាស់បង្គាប់ឱ្យហៅ
''បំពេញរាជ្យ'' វិញមកដល់សព្វថ្ងៃនេះ ។ សៀមហៅផ្លែនេះថា កះទ្ច អានថា កៈថន់ ឬ
ថៈថន់ ខ្មែរខ្លះក៏ហៅ កថន ផង ។ យេីងគួរហៅសម្ដីតាមខ្មែរវិញគឺ បំពេញរាជ្យ
នេះឯង ។
EmoticonEmoticon