ជាថ្មីម្តងទៀត រដ្ឋាភិបាលវៀតណាម តាមរយៈសមាជិកការិយាល័យ
នយោបាយមជ្ឈិមបក្សកុម្មុយនិស្តរបស់ខ្លួន លោក ឡេ ហុងអាញ់បាន
ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយមើលការខុសត្រូវប្រជាជនវៀតណាម
ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ផង។
សំណើរបស់រដ្ឋាភិបាលវៀតណាមនេះ ធ្វើឡើងនៅក្នុងអំឡុងពេល
ដែលលោក ឡេ ហុងអាញ់ សមាជិកការិយាល័យនយោបាយ
មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជា។
បើតាមការចុះផ្សាយរបស់គេហទំព័ររដ្ឋសភាជាតិ ក្នុងជំនួបជាមួយ
លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីរសៀលថ្ងៃទី៩ ខែមិថុនា
លោក ឡេ ហុងអាញ់ តាមរយៈលោកប្រធានរដ្ឋសភា បានស្នើឲ្យ
រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់មើលការខុសត្រូវ ចំពោះជនជាតិ
ខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជា។ លោក សុំឲ្យរដ្ឋាភិបាលកម្ពុជា
ការពារជនជាតិវៀតណាមដែលមកប្រកបរបររកស៊ីស្របច្បាប់នៅ
កម្ពុជា ឲ្យដូចជាបណ្តាជនបរទេសដទៃទៀតដែលស្នាក់នៅកម្ពុជាដែរ។
សូមបញ្ជាក់ថា ជាញឹកញាប់រដ្ឋាភិបាលវៀតណាម តែងតែស្នើឲ្យរដ្ឋា
ភិបាលកម្ពុជា ជួយការពារប្រជាជនខ្លួនដែលមករស់នៅកម្ពុជា។
ជាពិសេសកាលពីអំឡុងពេលដែលបញ្ញវន្តខ្មែរមួយចំនួន ព្រះសង្ឃ
និងពលរដ្ឋខ្មែរក្រោម តវ៉ានៅមុខស្ថានទូតវៀតណាមប្រឆាំងនឹងអ្នក
នាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលអះអាងថា
ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីបុរាណកាលមក
អាជ្ញាធរវៀតណាមព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនខ្លួន
យ៉ាងខ្លាំង។ ពេលនោះស្របពេលដែលលោក ហេង សំរិន
ទៅបំពេញទស្សកិច្ចនៅចុងខែសីហា ឆ្នាំ ២០១៤ ក្នុងប្រទេស
វៀតណាម រដ្ឋាភិបាលវៀតណាមក៏បានស្នើឲ្យលោក ហេង សំរិន
ជួយការពារប្រជាជនខ្លួន ដែលរស់នៅក្នុងទឹកដីកម្ពុជាដែរ។
បញ្ហាជនជាតិវៀតណាម ដែលរស់នៅក្នុងទឹកដីកម្ពុជា ជាបញ្ហា
ដ៏រសើបដែលគណបក្សប្រឆាំង និងប្រជាជនមួយចំនួន មិនសប្បាយ
ចិត្តឡើយ។ ពួកគេយល់ថា ប្រជាជនវៀតណាមដែលមករស់នៅក្នុង
ទឹកដីកម្ពុជា ភាគច្រើន អ្នកទាំងនោះ មករស់នៅដោយខុសច្បាប់
ហើយរដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការតឹងរឹងជុំវិញបញ្ហានេះ។
ម្យ៉ាងទៀត បញ្ហាប្រវត្តិសាស្ត្រ ក៏រឹតតែធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួន
កាន់តែមិនពេញចិត្តជនវៀតណាមខ្លាំងឡើង៕

EmoticonEmoticon