ល្បិចចៅក្រម
ក្នុងសតវត្សរ៍ទី ១៧ ក្នុងរជ្ជកាលសម្ដេចព្រះជ័យចេស្ដា
បានត្រាស់បង្គាប់ឱ្យក្រុមបណ្ឌិតរៀបរៀងក្បួនយុត្តាធិការមួយបែបឱ្យឈ្មោះថា
''ល្បិចចៅក្រម'' សន្មតជាភាសាបាលីមាន ៤ គឺ :
១. មន្ទលេន ( មន្ទ :
ទន់ភ្លន់ , លេន : លឿន សន្ទុះ ) :
មានន័យថាចៅក្រមត្រូវពិចារណារឿងក្ដីតាមពាក្យចោទ និង
ចម្លេីយស្ទាបស្ទង់បន្តិចម្ដងៗ មិនគួរកញ្ឆក់ឡេីយ ប្រៀបដូចទឹកដែលហូររិញៗ
តែអាចទម្លុះថ្មបាន បេីឃេីញការណ៍ ក៏សម្រេចតាមនេះ ។
២. សេនបទ ( សេន : សត្វខ្លែង , បទ : ដំណេីរ គន្លង ) : ឱ្យចៅក្រមយកតម្រាប់តាមខ្លែងមុននឹងឆាបចំណីមានកូនមាន់ជាដេីម
វាតែងហេីររេរាៗឃេីញថាការណ៍ល្អ ឆក់ឱកាសភ្លាម
ការនេះចៅក្រមត្រូវពិនិត្យរឿងក្ដីស្ទង់មេីល ឃេីញថាឱកាសជាក់ក៏យកភ្លាម ។
៣. មណ្ឌុកដ ( មណ្ឌុ : កង្កែប , កដ : ការលោត ) :
ឱ្យត្រាប់តាមកង្កែបដែលលោតម្ដងៗវាតែងបង្អង់បន្តិចទេីបលោតបន្ត
ឯចៅក្រមក៏ដូចគ្នាត្រូវស្ទង់ការណ៍បន្តិចម្ដងៗ សម្រេចឱ្យជាក់ ។
៤. សីហលោ (
សីហ : សត្វសីហ: , លោ : យកតាម កាន់តាម ) : ការនេះឱ្យត្រាប់តាមសត្វសីហៈ
កាលបេីចៅក្រមឃេីញ ឬ មានព័ស្តុតាងជាក់ច្បាស់ហេីយ តែជនជាប់ចោទប្រកែក
ចៅក្រមត្រូវប្រេីអាការគំរាមសម្លុតតាមមាត្រាច្បាប់ ឱ្យជននោះភ័យខ្លាច
ដោយតម្រាប់តាមសត្វសីហៈ បន្លឺសូរសីហនាទបន្លាចពួកម្រឹគ ។
ទាំង ៤ នេះរាប់ថាជាល្បិចចៅក្រមក្នុងការពីបុរាណ ។
EmoticonEmoticon