១១ ជំហាន កែម ឡី ដើម្បីស្រាយបញ្ហាព្រំដែន និងយកកោះត្រល់មកវិញ

គោលនយោបាយ ១១ខ នឹងមិនអាចកើតមានទៅរួចទេ បើសិនណាជារចនាសម្ព័ន្ធនយោបាយមូលដ្ឋានគ្រិះថ្មីមិន
ត្រូវកើតមាននៅកម្ពុជាទេនោះ អ្នកច្បាស់ជាមើលររំលង
នូវប្រព័ន្ធនយោបាយខ្មែរអង្គរទំនើបដែលយើងបានបង្កើត។

គឺពិតជាពិបាកនឹងធ្វើដូចលោកកែម ឡីចង់បានណាស់ ល្គឹក
ណាអ្នកដឹកនាំខ្មែរនិងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មិនបានដឹង
មិនបានយល់ច្បាស់លាស់ នូវអ្វីទៅដែលហៅថា នយោបាយ
សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ហើយអ្វីទៅដែលធ្វើ
ឱ្យខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ចេះធ្វើការជាមួយគ្នា និង
ចេះសាមគ្គីគ្នាជាធ្លុងមួយនោះ...៕៚...


ជំហាន កែម ឡី ដើម្បីស្រាយបញ្ហាព្រំដែន និងយកកោះត្រល់មកវិញ
តើមានសង្ឃឹមអាចដោះស្រាយបញ្ហាចាក់ស្រេះ ទាក់ទងនឹងព្រំដែន ឬការទទួលកោះត្រល់ ត្រឡប់មកវិញឬទេ? លោក កែម ឡី បានបង្ហាញករណីនេះ ថាពិតជាអាចដោះស្រាយបានជាមួយនឹងវិធីសាស្ត្រ១១ជំហាន របស់លោក។

«បូរណភាពទឹកដី ជាអាយុជីវិតយើងទាំងអស់គ្នា។ យើងមានសិទ្ឋិពេញលេញ ក្នុងការចូលរួមការពារ និងថែរក្សា។» នេះជាការសរសេរអះអាង របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម នៅលើទំព័រហ្វេសប៊ុករបស់លោក ទាក់ទងនឹងបញ្ហាព្រំដែន ដ៏ចម្រូងចម្រាស់។ ចម្រូងចម្រាស់ ព្រោះផែនទីដែលរដ្ឋាភិបាលកំពុងអះអាង យកមកធ្វើជាគោល ក្នុងការបោះបង្គោលសីមានេះ ជាផែនទីរកបាន ដោយរដ្ឋាភិបាលខ្លួនឯង នៅមុនការផ្ទៀងផ្ទាត់ជាមួយផែនទី ដែលកម្ពុជាយកទៅទុក នៅអង្គការសហប្រជាជាតិ នាឆ្នាំ១៩៦៤ ដើម្បីឲ្យស្របតាមរដ្ឋធម្មនុញ្ញ ត្រង់មាត្រា២។

ប៉ុន្តែបន្ទាប់ពីបានផ្ទៀងផ្ទាត់ ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN និងដែលរដ្ឋាភិបាលខ្លួនឯងអះអាងថា មិនមែនជាផែនទីផ្លូវការនោះ ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាល បានប្រកាសថាផែនទីទាំងនេះសុទ្ធតែដូចគ្នា ហើយឈានទៅដល់ការសម្រេច ឲ្យបន្តបោះបង្គោលព្រំសីមា ជាបន្តទៀត ដោយសំអាងទៅលើផែនទី រកបានដោយរដ្ឋាភិបាល ក្នុងពេលកន្លងមក។

នៅចំពោះបញ្ហានេះ លោក កែម ឡី បានលើកយកដំណោះស្រាយ ចំនួន១១ជំហាន ជុំវិញបញ្ហាព្រំដែននេះ ហើយថែមទាំងបានអះអាងថា យន្ដការ១១ជំហានរបស់លោក អាចយកកោះត្រល់ត្រឡប់មកវិញផង។ លោក កែម ឡី បានសរសេរសម្ដែងក្ដីសង្ឃឹមថា «ករណីដែលរដ្ឋាភិបាល ប្រើប្រាស់យន្តការទាំង១១ ជំហាននេះ មិនត្រឹមតែរក្សាបានស្ថេរភាព បូរណភាពដែនដីរបស់ខ្មែរទេ ប៉ុន្តែថែមទាំងទទួលបាន ប្រជុំកោះត្រល់មកវិញ និងផ្តល់ការទុកចិត្តខ្ពស់ពីពលរដ្ឋ និងផ្តល់នូវភាពសុខសាន្ត ដល់ក្មេងជំនាន់ក្រោយ»។

យន្ដការទាំង១១ជំហ៊ាននេះ មានដូចខាងក្រោម៖

១. បង្កើតក្រុមការងារវិជ្ជាជីវៈចម្រុះ ឯករាជ្យខាងពិនិត្យ ផែនទីភូមិសាស្រ្ត (មិនអាចដឹកគោ ឲ្យមើលកុន«បែបនេះ»ទេ)។

២. រៀបចំក្រុមការងារព្រំដែនថ្នាក់ជាតិដែលមានការចូលរួមពីភាគីចម្រុះ (មិនមែនគណបក្សតែមួយទេ)។

៣. រៀបចំក្រុមសិក្សាស្រាវជ្រាវ ពីលក្ខណៈប្រជាសាស្រ្ត និងភូមិសាស្រ្តថា តើពលរដ្ឋរស់នៅតាមបណ្តាយព្រំដែន បានទទួលការរំលោភដីធ្លី របស់ពួកគាត់ច្រើនទំហំណា (មិនមែនក្រុមស្រាវជ្រាវចំណុះ ឲ្យរដ្ឋាភិបាលទេ)។

៤. រៀបចំសំណុំឯកសារ ទាក់ទងកត្តាច្បាប់ នយោបាយ វប្បធម៌ ប្រជាសាស្រ្ត និងកត្តាភូមិសាស្រ្ត ឲ្យបានគ្រប់ជ្រុងជ្រោយ។

៥. ស្វែងរកមេធាវីជាតិ និងអន្តរជាតិល្បីៗ ដែលមានវិជ្ជាជីវៈច្បាស់លាស់ ខាងព្រំដែន។

៦. កសាងនូវយន្តការសម្របសម្រួលមួយដែលគួរឲ្យទុកចិត្តពីប្រជាពលរដ្ឋ។

៧. ប្តឹងទៅយន្តការត្រីភាគី (បារាំង វៀតណាម និងខ្មែរ)។

៨. ប្តឹងទៅយន្តការអន្តរជាតិពហុភាគី(សមាជិកអាស៊ាន)ក្នុងករណីទី៧មិនបានសម្រេច។

៩. ប្តឹងទៅយន្តការអន្តរជាតិ (សមាជិកកិច្ចព្រមព្រៀង ទីក្រុងប៉ារីស) ក្នុងករណី៨ មិនបានសម្រេច។

១០. ប្តឹងទៅយន្តការអង្គការសហប្រជាជាតិ (ប្រទេសមហាអំណាចទាំង៥) ករណី៩មិនទទួលបានជោគជ័យ។

១១. ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលជាដំណាក់កាលចុងក្រោយបំផុត និងជាយន្តការដែលកម្ពុជា និងសកលលោកទុកចិត្តបំផុត៕


EmoticonEmoticon