នំបំពួនស្ករ ឬ នំផ្លែអាយ ឬ នំកេីតក្ដី

នំបំពួនស្ករ ឬ នំផ្លែអាយ ឬ នំកេីតក្ដី
- ហេតុអីបានគេហៅឈ្មោះនំនេះខុសៗគ្នា ? ហេតុអ្វីនំមួយមានឈ្មោះដល់ទៅបី ?
- តេីគួរហៅមួយណាទេីបត្រូវ ?
- នំបំពួនស្ករ : ជាពាក្យទូទៅដែលខ្មែរហៅឈ្មោះនំមួយប្រភេទ ដែលធ្វេីដោយម្សៅដំណេីបលញ់ស្រោបបំពួន ដុំស្ករត្នោតបំបាំងបាតមេីលមិនឃេីញ ។
- នំកេីតក្ដី : មូលហេតុដែលខ្មែរហៅឈ្មោះនំនេះថា នំកេីតក្ដី ព្រោះសមតាមរឿងព្រេងមួយថា :
កាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាកំពុងអង្គុយស៊ីនំនេះជាមួយគ្នា ។ បុរសម្នាក់អង្គុយស៊ីធម្មតា ឯបុរសម្នាក់ទៀតស៊ីនំនេះដោយខាំចំពាក់កណ្ដាលក៏ដាច់ចេញទឹកស្ករខាងក្នុងធ្លាយបាញ់ចំមុខបុរសម្នាក់ទៀត ។ បុរសនោះខឹងងេីបវាយប្រតប់គ្នា ហេីយកេីតក្ដីប្ដឹងផ្ដល់នឹងគ្នា ចំណេរកាលក្រោយមកចៅក្រមក៏ឱ្យឈ្មោះនំនេះថា នំកេីតក្ដី តរៀងមក ។
- នំផ្លែអាយ : មានសេចក្ដីបរិយាយមកថា ក្នុងរជ្ជកាលសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង ព្រះបរមកោដ្ឋ គេច្រេីនយកនំនេះទៅភ្ជាប់នឹងមែកឈេី ឬ មែកឫស្សី ដែលគេយកមកដោតនឹងកំណាត់ដេីមចេក គេភ្ជាប់នំនេះតម្រៀបគ្នា ស្រដៀងនឹងឈេីមានផ្លែ ទេីបបុរាណាចារ្យយេីងលោកសន្មតហៅ នំផ្លែអាយ ដែលមានន័យថាផ្លែឈេីដែលគេបេះផ្សេងពីដេីមឯនាយ ។
សេចក្ដីសម្រាយខាងលេីជាអំណះអំណាងដល់ខេមរជនជ្រាបបន្ថែមពីបង្អែមខ្មែរដ៏មានឱជារសមួយនេះ ។


EmoticonEmoticon