#ទេវកថាកូរសមុទ្រទឹកដោះ
តំណាលកាលនោះពពួកសុរៈ ( ទេវតា ) និង ពពួកអសុរៈ ( យក្ស ) បានប្រឆាំងគ្នា និង ធ្វេីសង្រ្គាមជាមួយគ្នាដេីម្បីដណ្ដេីមអំណាចគ្រប់គ្រង ។ ភាគីទាំងសងខាងមានអានុភាពខ្លាំងដូចគ្នា ។ ដំបូងពពួកទេវៈបានសម្លាប់ពលអសុរៈអស់យ៉ាងច្រេីនដោយអាវុធផ្សេងៗ ។
ក៏ប៉ុន្តែទ័ពអសុរៈនៅតែអាចបន្តជីវិតឡេីងវិញ ពពួកទេវៈមានការឆ្ងល់ជាខ្លាំងតេីមានអ្វីនៅពីក្រោយរឿងនេះ ? តាមពិតមូលហេតុដែលពពួកអសុរៈរស់ឡេីងវិញគឺដោយសារមានយក្សមួយនាម "សុក្រាចារ្យ" ដែលជាគ្រូរបស់ពួកគេហេីយបានប្រេីមន្តអាគមធ្វេីឱ្យពពួកអសុរៈរស់ឡេីងវិញ ។ នៅសមរភូមិសុក្រាចារ្យមិនបានបង្ហាញទេគឺគេនៅធ្វេីពិធីប្រោះជីវិតពួកអសុរៈឱ្យរស់ឡេីងវិញភ្លាមៗទីបំផុតទ័ពពពួកទេវៈត្រូវស្លាប់បន្តិចម្ដងៗ ។ ឃេីញដូចនេះពពួកទេវៈក៏ផ្អាកសង្គ្រាមជាបណ្ដោះអាសន្នសិន ។ ក្រោយមកពពួកទេវៈក៏គិតឧបាយដេីម្បីយកឈ្នះទ័ពអសុរៈបាននោះគឺការ "កូរសមុទ្រទឹកដោះ" ដេីម្បីយកទឹកអម្រឹតផឹកដេីម្បីឱ្យមានជីវិតអមតៈ ។ ក៏ប៉ុន្តែការកូរសមុទ្រនេះត្រូវមានការចូលរួមពីសំណាក់ពពួកអសុរៈដូចនេះហេីយទេីបពពួកទេវៈបានធ្វេីការបញ្ចុះបញ្ចូលទៅពួកគេ ( អសុរៈ ) ។ ដោយក្ដីលោភលន់ចង់បានជីវិតអមតៈទេីបពពួកអសុរៈយល់ព្រមនឹងកិច្ចការនេះ ។ ពេលនេះពួកគេបានរួបរួមគ្នាធ្វេីការយ៉ាងសកម្មហេីយទីបំផុតពួកគេបានសម្រេចចិត្តយកភ្នំ "មន្ទរៈ" មកធ្វេីជាស្នូលហេីយចាប់ស្ដេចពស់នាម "វ៉ាសុគី" ដែលជាស្ដេចពស់រស់នៅបាតសមុទ្រយកមកធ្វេីជាខ្សែពួរសម្រាប់ទាញហេីយចាប់ផ្ដេីមដំណេីរការកូរ ។ ការកូរនេះពពួកទេវៈបានសម្រេចកាន់ផ្នែកកណ្ដាលមកខាងក្បាលឯពពួកអសុរៈសម្រេចកាន់ពីកណ្ដាលមកខាងកន្ទុយ ។ នៅពេលកូរបានពាក់កណ្ដាលស្រាប់តែភ្នំមន្ទរៈជាស្នូលបានផ្អៀងធ្វេីឱ្យការកូរត្រូវផ្អាកមួយរយៈពេលសិន ។ ទីបំផុតភាគីទាំងសងខាងបានសម្រេចចិត្តទៅពឹងព្រះវិស្ណុឱ្យមកជួយអន្តរាគមន៍ ។ ព្រះវិស្ណុយល់ព្រមនឹងសំណេីរនេះ ។ ពេលយាងដល់ព្រះអង្គបានបែងភាគជាអណ្ដេីកមួយឈ្មោះ "កុម៌" មុជទៅក្រោមដេីម្បីទ្របាតភ្នំ ។ ការកូរសមុទ្របានចាប់ផ្ដេីមបន្តទៀតប៉ុន្តែលេីកនេះពពួកទេវៈសុំកាន់ផ្នែកកន្ទុយវិញ ។ ការកូរចាប់ផ្ដេីមរហ័សជាងមុនដោយសារមានអណ្ដេីក កុម៌ ជាថ្នល់ ។ បន្ទាប់មកដោយសារកម្លាំង
នៃការកូរខ្លាំងពេកធ្វេីឱ្យសត្វទឹកទាំងឡាយដែលនៅជិតនោះត្រូវដាច់ខ្លួនជាពីរ ជាបីកំណាត់ដោយសារកម្លាំងទឹកគួច ។
សន្ទុះនៃការកូរនេះធ្វេីឱ្យសត្វពស់វ៉ាសូគីរមួលខ្លួនរហូលដល់ក្អែពិសចេញមកក្រៅ ។ ពិសពស់នេះបេីចេញមកក្រៅធ្វេីឱ្យភពទាំងបីក្នុងចក្រវាលនេះត្រូវឆាបឆេះ ។ ភាគីទាំងសងខាងមានការភិតភ័យជាខ្លាំងហេីយក៏មូលមតិគ្នាគិតទៅពឹងពាក់ព្រះសិវៈឱ្យមកជួយ ។ ព្រះសិវៈទ្រង់យល់ច្បាស់ពីផលប៉ះពាល់នៃពិសពស់នេះតែដោយពួកក្រុមកូរសមុទ្រទឹកដោះអង្វរពេកព្រះអង្គក៏យល់ព្រមនឹងសំណេីរនេះ ។ ពេលនោះព្រះនាងឧមាដែលជាមហេសីនៃព្រះសិវៈមានការភ័យព្រួយជាខ្លាំងដូចនេះព្រះនាងមិនហ៊ាននៅឆ្ងាយពីស្វាមីឡេីយ ។ ពេលយាងដល់ទីនោះព្រះសិវៈបានច្បាមយកពិសពស់ទាំងនោះហេីយលេបចូលក្នុងព្រះឧទរ ។ ស្រាប់តែខណៈនោះ
ព្រះនាងឧមាបានហោះទៅទប់បំពង់កព្រះសិវៈធ្វេីឱ្យថ្នាំពល់
ឈ្មោះ "ហាឡាហាឡា" ស្ថិតនៅត្រឹមបំពង់កទ្រង់ ។ ដោយសារឥទ្ធិពលនៃពិសពស់ "អនន្តៈ" នេះហេីយទេីបធ្វេីឱ្យក និង ព្រះ
ភក្រ្តរបស់ព្រះសិវៈមានពណ៌ខៀវ ។ បន្ទាប់មកគេក៏ថ្វាយព្រះនាមព្រះសិវៈថា "និលកន្ធ" មានន័យថាមានពណ៌ខៀវក្រមៅ ។ ដោយសារតែអានុភាពនៃពិសពស់នេះបានធ្វេីឱ្យព្រះសិវៈក្ដៅក្រហល់ក្រហាយទ្រង់ក៏ចាប់យកព្រះចន្ទមកដាក់លេីព្រះកេសទេីបធ្វេីឱ្យត្រជាក់ ។ រឿងពិសពស់ត្រូវបានដោះស្រាយ ។ ការកូរត្រូវបានបន្តរហូតដល់ទីបញ្ចប់ ។ ប៉ុន្តែមុននឹងបញ្ចប់មានការកកេីតនូវសត្វលោកមួយចំនួនដូចជាសត្វសេះនាម "ឧច្ចៃស្រវាស" ដែលក្រោយមកត្រូវបានព្រះសូរ្យទេវបុត្ត ( ព្រះអាទិត្យ ) បានចាប់យកធ្វេីជាយានជំនិះបន្ទាប់មកមានដំរីក្បាលបីនាម"ឰរាវណ" ក្រោយមកត្រូវក្លាយជាយានជំនិះរបស់ព្រះឥន្ទ ។ ហេីយបន្ទាប់មកគឺទេវធីតា នាម ស្រី ឬ លក្ម្សី ដែលព្រះវិស្ណុបានយកមកធ្វេីជាព្រះមហេសី ។ ហេីយចុងក្រោយបំផុតគឺជាការលេចឡេីងនូវពពួកទេពអប្សរាជាស្រីសួគ៌ហោះឡេីងមកដេីម្បីអបអរដល់ការកូរសមុទ្រត្រូវបញ្ចប់យ៉ាងអស្ចារ្យ។ទឹកអម្រឹតបានមកដូចបំណងដេីម្បីឱ្យការចែកនេះប្រកបដោយតម្លាភាពព្រះវិស្ណុទ្រង់គង់ជាអាជ្ញាកណ្ដាលតែដោយភាពលម្អៀងព្រះវិស្ណុបានប្រែខ្លួនជាស្រីសួគ៌ម្នាក់មានរូបឆោមល្អប្រណិតកណ្ដៀតក្អមទឹកអម្រឹតផុសកណ្ដាលហ្វូងទេវៈនិងអសុរៈ ។ ព្រះវិស្ណុធ្វេីបែបនេះដេីម្បីបំភ័ន្តភ្នែកពពួកអសុរៈកុំឱ្យនឹកឃេីញរឿងទឹកអម្រឹត ។ ក្នុងពេលទ្រង់សម្ដែងរបាំនោះទ្រង់បានឆ្លៀតពេលមកចែកទឹកអម្រឹតឱ្យពពួកទេវ:រីឯពពួកអសុរៈគ្មានសំណាងស្គាល់ទឹកអម្រឹតសូម្បីមួយតំណក់ ។ ដោយដឹងហេតុការមិនស្រួល "សុក្រាចារ្យ" ដែលជាគ្រូរបស់ពពួកអសុរៈនោះបានប្រែកាឡាខ្លួនជាសមាជិកនៃពួកទេវៈហេីយបានទទួលទឹកអម្រឹតដូចក្ដីបំណង ។ តែខណៈនោះស្រាប់តែព្រះអាទិត្យ និង ព្រះចន្ទយកហេតុនេះទៅប្រាប់ព្រះវិស្ណុដោយហេតុខឹងនឹងសុក្រាចារ្យហ៊ានបន្លំខ្លួនធ្វេីជាទេវៈព្រះវិស្ណុបានបោះកងចក្រសំដៅទៅរកស្ដេចអសុរៈនោះមួយរំពេចធ្វេីឱ្យសុក្រាចារ្យត្រូវដាច់ខ្លួនជាពីរគឺផ្នែកក្បាលបានទៅកេីតជា "រាហ៊ូ" រីឯផ្នែកខ្លួនចុះក្រោមបានកេីតជា
"កេទុ" ។ ដោយសារតែរូបគេត្រូវដាច់ខ្លួនជាពីរយ៉ាងអាណោចអាធម្មធ្វេីឱ្យរាហ៊ូមានគំនុំគុំគួននឹងព្រះអាទិត្យនិងព្រះចន្ទដែលអុជអាលព្រះវិស្ណុហេីយបេជ្ញាតាមសងសឹកនឹងព្រះចន្ទនិងព្រះអាទិត្យដល់ទីបំផុត ។
(សង្ខេប ទេវកថាកូរសមុទ្រទឹកដោះ ពីជញ្ជាំងប្រាសាទអង្គរ
វត្ត អាចមានចំនុចខ្វះខាតខ្លះសូមទោសជាមុន)
~ ដោយ គាង សុផែត
EmoticonEmoticon