គ្រុឌជិះនាគ ( all are legend )
ក្នុងឯកសារមហាបុរស ខ្មែរ រឿងនិទាន ក៏ដូចជាសិលាចារឹកចាម សិលាចារឹក បក្សីចាំក្រុងបានបរិយាយពី ពូជខ្មែរ ជាប់ពូជពង្សនៃ នាគរាជ (ស្តេចនាគ) ដូចជា ព្រះនាង សោមា និង ព្រះបាទកម្ពុជានាគរាជ (ឯកសារមហាបុរសខ្មែរ) ជាដើម ។ ហើយក៏បរិយាយ ទៀត ពី ស្តេចនាគរាជ ជា ទេវភូបាល នៃរាជនគរ ខ្មែរ ។ ឯកសារលោកជីវ បានសសេរចុងសម័យអង្គរ ពី នាងនាគនារី តែងមក គាល់ក្សត្រា នា ពិមានអាកាស កាលណា មិនឃើញនាងនាគី មក មានន័យថា ស្រុកមានកលយុគ ។
ចំណែកប្រទេសជិតខាង បានយកសត្វគ្រុឌជាតំណាងប្រទេស ឬរដ្ឋ របស់គេ គឺពុំមានរឿងនិទាន សិលាចារឹក ឬ ឯកសារមហាបុរស ណា ជាប់ទាក់ទងនិង គ្រុឌទេ គេយករូបគ្រុឌជាតំណាងនគរ ទើបតែសម័យ រជ្ជកាលថ្មីៗនេះឯង ដោយសារតែគ្រុឌមានប្ញទ្ធិអំណាច ម្យ៉ាងទៀតជាយាន្តជំនិះនៃព្រះវិស្ណុ ហើយក៏ជាតួអង្គព្រះបរមពោធិសត្វក្នុងរឿងជាតក ផងដែរ ។ ផ្នត់គំនិតបែបនេះ ជនជាតិខ្មែរ មើលឃើញយូរហើយ ក្នុងសម័យរាជធានីកោះកេរ្តិ៍ អាយុប្រមាណ១០០០ឆ្នាំមកហើយ ដែលគ្រុឌ មំាសង្ហា ជាតំណាងនៃអំណាចព្រះនគរ និងទ្វារបាលប្រាសាទ។ ខ្មែរបានយករូបគ្រុឌនេះ ឆ្លាក់ជា ដង នៃក្បួនដង្ហែរទ័ព ក៏ដូចជាក្សត្រា ឬអាចឆ្លាក់ព្រះវិស្ណុគង់ពីលើគ្រុឌនេះ។
សរុបមក រូបគ្រុឌជិះនាគ មិនមែនមានន័យថា ៖ សៀមមានប្រៀបលើខ្មែរទេ ព្រោះសៀម មិនមានរឿងនិទានជាប់ទាក់ទងនឹងគ្រុឌទេ រូបនេះមានតាំងពីបុរាណកាល ហើយខ្មែរក៏ធ្លាប់រាប់អាន អំណាចរបស់គ្រុឌ ជាតំណាងនៃព្រះនគរ ឬអំនាចទេវ។
ក្នុងជំនឿហិណ្ឌូទៀតសោត គ្រុឌ ជាទេពនៃរន្ទះ ចំណែកនាគ ជាទេពនៃ ទឹក ឬភ្លៀង ( ព្រ្ះពិរុណ ជិះលើនាគ) ។ នាគ និងគ្រុឌ តំណាងនៃភ្លៀង ។
ជាការពិតណាស់ដែលហិណ្ឌូបកស្រាយថា នាគ និងគ្រុឌ ធ្លាប់ ធ្វើសង្គ្រាម ច្បាំង គ្នា ក្នុងទេវកថា បុរាណ ដែលម្តាយគ្រុឌ ប្រាថ្នា ឲ្យ គ្រុឌ ស៊ីប្អូនខ្លួន ជានាគ មានឪពុកតែមួយម្តាយទីទៃ ។
EmoticonEmoticon