ម្រេញគង្វាលក្នុងជំនឿខ្មែរបច្ចុប្បន្ន

ម្រេញគង្វាលក្នុងជំនឿ ខ្មែរ បច្ចុប្បន្ន
ជាការចាំបាច់ដែលទំនៀមទម្លាប់ ប្រពៃណី ដែលជានិមិត្តរូប នៃ អត្តសញ្ញាណរបស់ ប្រជាជនត្រូវ រក្សាទុក នូវលក្ខណៈដើមឲ្យបានគង់វង្ស ជាពិសេសក្នុងខណៈមួយដែលសង្គមជាតិ ស្ថិតក្នុងស្ថានភាពវិវត្តន៍ យ៉ាង ឆាប់រហ័សដោយសម័យទំនើប ក៏ បណ្ដាលឲ្យមានការ ប្រែប្រួល យ៉ាង ឆាប់រហ័ស ។ 

 
 
ដូច្នេះហើយបានជាយើងសូម ធ្វើការកត់សម្គាល់មួយចំនួនលើ បញ្ហា ពាក់ព័ន្ធទៅនឹងជំនឿ ម្រេញគង្វាល ខ្មែរ ដែលជា ប្រភេទខ្មោចព្រៃមួយប្រភេទ ថែរក្សាហ្វូងសត្វ ដំរី ដែលសព្វថ្ងៃបានក្លាយទៅជាអ្នកថែរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិទៅវិញ ព្រមទាំង ការប្រែប្រួលទម្រង់ដើមខ្លះៗ មកពីរបត់ សង្គម ។ គឺភាពខុសប្លែក ខ្លះៗ នេះហើយ ដែលគប្បី យើងត្រូវកត់សម្គាល់ដើម្បី ទុកជាទិន្នន័យ ប្រវត្តិសាស្ត្រសម្រាប់ អ្នកស្រាវជ្រាវជំនាន់ក្រោយ ។ 
ជារៀងរាល់ពេលដែល យើងចូល ទៅតាម ស្រុក ភូមិ មិនថានៅ ទីក្រុង ឬ នៅខេត្តទេ យើងតែងតែឃើញនៅមុខ ផ្ទះរបស់អ្នកស្រុក ភូមិ នូវវត្តមានរបស់ ខ្ទម មួយធ្វើ អំពីឈើ ឬ ស្បូវ ដែលជា លំនៅស្ថានរបស់ ម្រេញកង្វាល ។ ហើយជានិច្ចកាលម្ចាស់ផ្ទះសែនព្រេន ចំណីដូចជា ស្ក គ្រាប់ និង ទឹក ជាដើម ដោយមានជំនឿថា ម្រេញកង្វាល នឹង ផ្តល់ចំពោះ គេនូវសេចក្តីសុខ សេចក្តីចំរើនពុំខាន ។

តាមការសង្កេតរបស់ យើងក្នុងខេត្ត មួយចំនួន ការដែលប្រជាជន ខ្មែរ សព្វថ្ងៃនាំគ្នាគោរពបូជា ម្រេញកង្វាល សឹងតែគ្រប់ផ្ទះទាំងអស់ ហើយទង្វើនេះ ពុំធ្លាប់មានពីមុនទាល់តែសោះ មានន័យថា ជំនឿ នេះបានឆ្លើយតប នឹង តម្រូវការនៃស្ថានភាពសង្គម ជាក់ស្តែង ក្នុងកាលៈទេសៈ បច្ចុប្បន្នដែលប្រជាជន ខ្មែរ ច្រើនតែផ្តោតលើវិស័យសេដ្ឋកិច្ច ជាអត្ថិភាពជាងកត្តា ផ្សេងៗ ទៅទៀត ។ 


 


 
តែយ៉ាងណាក៏ដោយ ក៏ជំនឿលើ ម្រេញ កង្វាលរបស់ ខ្មែរ យើងគឺជា ភស្តុតាង ស្ដែង ឲ្យឃើញយ៉ាងច្បាស់លាស់ ក្រៅពីលក្ខណៈ ជីវចលនិយមរបស់ទំនៀមទម្លាប់ ប្រព័ន្ធ មនោគមន៍ វិទ្យាសាសនារបស់ ខ្មែរ ជុំវិញបរិបទសង្គម វប្បធម៌ ដែលអាច ឆ្លុះបញ្ចាំង ឲ្យឃើញនូវសម្ព័ន្ធភាព ដ៏ ស្អិតរមួត រវាងមនុស្សនឹង ធម្មជាតិ ដែលជា ប្រភព នៃសុភមង្គល គឺ ភាពសម្បូរ សប្បាយ ដ៏ផូរផងនៃជីវិត ។ 
តើ អ្វីទៅជា ម្រេញគង្វាល ពាក្យនេះ មានអត្ថន័យយ៉ាងណាដែរ ?
កាលពីអតីតកាល ដ៏យូរលង់រហូតមកដល់បច្ចុប្បន្នភាព ទំនៀមទម្លាប់ជឿ លើ ម្រេញកង្វាល ត្រូវ ខ្មែរយើង ប្រកាន់យកតៗគ្នា រហូតមកដូចជា នៅក្នុង ប្រទេស ខ្មែរយើងក្ដី ឬ ប្រទេស ថៃ ក្តីជាពិសេសនៅក្នុងភូមិភាគ ឦ សាន្ត នៃ ប្រទេសនេះ ដែលធ្លាប់ជា ដែនដី ខ្មែរ យើងពីមុនមកក្ដី ។ ម្ល៉ោះហើយជំនឿ លើម្រេញគង្វាល ក៏ ជាប់លាប់ក្នុងសង្គម ខ្មែរ ជារៀងរហូត ហើយក្លាយទៅជា ប្រពៃណី ប្រចាំ ជាតិ ទោះបីមានប្រភព បែបពុទ្ធនិយម ក៏ដោយ ។ 
ដោយមានជំនឿទំនៀមទម្លាប់ ដូនតា ខាងលើនេះហើយបានជាមានការ តំណាង ជារូបសំណាក់ ដោយឧបកិច្ច នឹង ជំនឿ មួយចំនួនពាក់ព័ន្ធទៅលើ អច្ឆរិយៈវត្ថុ មួយចំនួនជាដើម ជាពិសេស ជំនឿលើ មហិទ្ធិឬទ្ធិ របស់ ម្រេញគង្វា ល ដែលមានលក្ខិណៈ បុគ្គល ដូចខាងក្រោម ។ 
ប្រសិនបើគេដើរយប់តាមដងព្រៃ ភ្នំ ក្រំ ថ្ម គេរមែងតែជួបឃើញ ក្មេង តូចៗ ជិះ ពីលើ ខ្នងដំរី ។ ក្មេងតូចល្អិត ទាំងនោះ គឺជា ម្រេញគង្វាលដែលជា អ្នកឃ្វាល ។ ដូចពោលខាងលើនេះ មានសារៈសំខាន់ណាស់ សម្រាប់ហ្វូង សត្វ ដំរី ឬ ហ្វូង សត្វ ដទៃៗ ឯទៀត ដូចជា គោព្រៃ ឬ ប្រើស ដោយសារតែ ពួកគេជាអ្នកបីបាច់ថែរក្សាហ្វូងសត្វទាំងឡាយ កុំឲ្យធ្លាក់ក្នុងអន្ទាក់របស់ពួក ព្រានព្រៃ ។ 
តាមការចងចាំរបស់ចាស់ៗ នា ទស្សវត្សន៍ ឆ្នាំ ១៩៥០ ប្រភេទបិសាច នេះស្លៀកខោខ្លី លែងខ្លួនទទេ ក្បាល កោរទុក ជុក មានទឹកមុខញញឹម ប្រិមប្រិយ៍ រីករាយសប្បាយដូចជាគ្មាន កង្វល់អ្វីទាំងអស់ ។ ដោយសារតែ លក្ខណៈ បុគ្គលទាំងនោះត្រូវគេប្រដូច ទៅ នឹង ហ្ម ឬ អ្នកទាក់ដំរី ដ៏ ពិសិដ្ឋ ។
ដូច្នេះហើយ អ្វីដែលជាការគួរឲ្យ ចាប់អារម្មណ៍ ជាងគេនោះ គឺ រឿងរ៉ាវ ពាក់ព័ន្ធ នឹងកំណប់ ភ្លុក ដែលហ្វូងដំរី ចាស់ៗ មុននឹងស្លាប់ បានកាច់បំបាក់ទុក នៅក្នុង រូងភ្នំ ដ៏អាថ៌កំបាំងមួយ ហើយ ជាអ្វីមួយដែលមនុស្ស គ្រប់រូបចង់បាន ចង់ មាន ដើម្បីក្លាយជាសេដ្ឋី ។ តាម ការរំលឹករបស់ អ្នកស្រុក នៅខេត្ត សុ រិ ន្ទ្រ និង ខេត្តពោធិសាត់ ដែលធ្លាប់់ជាអ្នកទាក់ដំរីបាន ឲ្យដឹងថាដើម្បី កុំឲ្យពួក ព្រានព្រៃ ប៉ះពាល់ទៅដល់ ផ្នូរ កំណប់ ភ្លុក ដំរី នោះ ម្រេញគង្វាលអាចនឹងធ្វើ ឲ្យ ពួកគេជួបប្រទះ នូវផលវិបាក គ្រប់បែបយ៉ាង រហូតដល់ក្ស័យជីវិត ក្នុងរូងភ្នំ ក៏សឹងមាន ។ តាមរយៈការសាកសួរ ពី អំណាចបារមី ដ៏មានមហិទ្ធិឬទ្ធិ ថា ពួកគេអាចបំបាំង ផ្នូរសព ដំរី ទាំងនោះ ដោយ ធ្វើឲ្យរលាយ ខ្សុល់ដូច ផ្សែង បាន ឬក៏បង្វែផ្លូវឲ្យ ព្រានព្រៃធ្លាក់ក្នុង ជ្រោះ ស្លាប់ ឬក៏ ធ្វើឲ្យដាច់បាយទឹក ស្លាប់ក្នុងព្រៃ ស្ងាត់ជ្រងុំ ។ 
តាម ក្រឹត្យក្រម ដូនតា ចំពោះ អ្នក ដែលរស់រានមានជីវិតវិញ ហើយបើគេ ធ្លាក់ខ្លួនឈឺ គេត្រូវរកអាចារ្យ លើក សំណែន ក្បាលជ្រូក ផ្លែឈើ និង ស្រា ប៊ឺ ត ដើម្បីលុបលាងកំហុស ។ 





 
ពោលដល់ ត្រឹមនេះសូមជម្រាបថា តាម ការសង្កេតរបស់យើងនៅខេត្ត សុ រិ ន្ទ្រ និង បុរីរម្យ គេពុំបានឃើញការធ្វើ ខ្ទម ឬ ពែ ម្រេញគង្វាល សម្រាប់ដាក់ ព្យួរ នៅមុខ ផ្ទះ ដូច នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ឡើយ ។ ភាគច្រើន ធ្វើរូប ម្រេញគង្វាល ក្នុង កាលៈទេសៈ ណា ដែលមានមនុស្ស ធ្លាក់ខ្លួន ឈឺ ព្រោះពួក ម្រេញគង្វាល លងទៅវិញ ។ ហើយចំពោះការធ្វើរូបតំណាង ម្រេញគង្វាលទៀតសោត តាម ប្រពៃណីបុរាណវិញ ដែលគេ ធ្លាប់តែឃើញនៅក្នុង ភូមិភាគ ឥសាន នៃ ប្រទេស ថៃ ជាពិសេសនៅតំបន់ ដែលមានបងប្អូនជនជាតិភាគតិច កួយ រួមរស់ ជាមួយ ខ្មែរ ហើយជាអ្នកទាក់ដំរី គឺគេមានទម្លាប់យកដីមកសូន រួចស្រេច ហើយគេក៏យកធ្យូងមក ដាក់ ទៅលើចម្លាក់ ដីដុតទាំងនោះ រួចហើយ គេ ក៏នឹងធ្វើពិធីតាមទម្លាប់ មូលដ្ឋាន ក្រោយពីហាលរូបទាំងនោះ ឲ្យស្ងួតដោយកំដៅ ព្រះអាទិត្យ ។ 
បន្ទាប់មក ព្រឹទ្ធាចារ្យ ក៏យករូប ដីដុត ទាំងនោះមកដាក់លើ ពែ មួយ ដោយមានត្រួយ ស្វាយ ៤ គ្របពីលើ ហើយ យកទៅចោល នៅទិសនិរតី ដោយមាន គ្រឿង សំណែន ជាប់ ជាមួយផងដែរ ។ 
អ្វីដែលទើបពោលបង្ហាញឲ្យ ឃើញថាជំនឿលើ ម្រេញគង្វាល នៅ ប្រទេសកម្ពុជាយើង មានការវិវត្តយ៉ាងខ្លាំងក្លា ហើយកំពុងប្រឈមមុខ នឹង ការបាត់បង់លក្ខណៈដើម ទាំងពិធីកម្ម ទាំង ទម្រង់យ៉ាង ប្រាកដ ។ នៅ ប្រទេស ខ្មែរ យើងស្លឹក ស្វាយទាំង ៤ នេះ ត្រូវបានជំនួសដោយ សម្លៀកបំពាក់ ពណ៌ ក្រហម ៤ សម្រាប់ ដែលគេ ព្យួរជាប់ និង ពែ ។ 
បើតាម ទិន្នន័យ ដែលយើង ប្រមូលបានការសូនរូប និង ធ្វើ ពែ បែបបងប្អូន ខ្មែរ នៅ ស្រុក សៀម ឈប់ ត្រូវគេ អនុវត្តប្រតិបត្តិទៀតហើយ នៅតាម ស្រុកភូមិ ខ្មែរ ហើយក៏ដោយសារតឹកតាងនេះហើយដែលធ្វើឲ្យយើងគិតថាជំនឿ លើ ម្រេញគង្វាលទំនងជា ត្រូវបាន ផ្លាស់ប្តូរទម្រង់ ។ 
បើនិយាយឲ្យចំទៅលក្ខណៈខុស ប្លែករវាង ប្រពៃណី នៅក្នុងសហគមន៍ ខ្មែរ នាសម័យមុន រួមមានជនជាតិខ្មែរ នៅ ប្រទេស ថៃផងដែរនោះ និង នៅក្នុង ប្រទេសខ្មែរបច្ចុប្បន្ន ដែលបាន កើតឡើងនោះ គឺ ខ្មែរសព្វថ្ងៃឈប់ មានទម្លាប់សូនរូបនិង ធ្វើពែដូច សម័យមុនៗ ទៀតហើយ ។ នៅ គ្រប់ទិសទី នៃ ប្រទេស កម្ពុជា គេមានទម្លាប់ទិញខ្ទម ពែ និង តុក្កតា អំពីជ័រ ដែលគេធ្វើស្រាប់ ពី ទីផ្សារទៅវិញ ។ ជាការឥតប្រកែកបាន ការប្រែប្រួល នៃ ទម្រង់ ប្រពៃណីនេះ ជា ព្រឹ ត្តការណ៍មួយ ត្រូវ ចងភ្ជាប់គ្នារវាងជំនឿលើ ម្រេញគង្វាល នាសម័យដើម និង បច្ចុប្បន្នភាព ដែលយើងយល់ថា ជាព្រឹត្ត ការណ៍ទាក់ទងនឹង ការបរិស្ថានសង្គម ក៏ មែនពិត ក៏ប៉ុន្តែជាមួយនឹងនេះដែរ បានធ្វើ ឲ្យមានការកកើតទម្រង់ជំនឿ ។ ត្រង់ចំណុចជាក់ស្តែងនេះ យើងយល់ថា ហេតុដូចម្តេចបានជា ម្រេញគង្វាល ដែលជា ខ្មោច ដែលជាអ្នកឃ្វាលហ្វូង សត្វព្រៃ បានក្លាយទៅជាក្មេងថែរក្សា និង នាំទ្រព្យសម្បត្តិ ចូលផ្ទះ ទៅវិញ យ៉ាងឆាប់រហ័ស ។ 
ទាក់ទងទៅនឹងវត្តមានរបស់ ម្រេញគង្វាល យើងអាចនិយាយបាន បញ្ហានេះពាក់ព័ន្ធ នឹង គំនិតសុទិដ្ឋិនិយម របស់ដូនតា ខ្មែរ ដែលរមែងតែសោកស្តាយដែលឃើញធម្មជាតិត្រូវគេ បំផ្លាញ ។ ដូច្នេះ ផ្តើម ពីទស្សនទានអភិរក្សសត្វព្រៃ ឬ បរិស្ថាននេះហើយ ទើបគេគួរតែគិតទៅដល់ និមិត្តរូប ស៊ីជម្រៅរបស់ ជំនឿលើ ម្រេញគង្វាល លើ វត្តមានពិត ឬ លក្ខណៈសម្បត្តិ នៃ រូបកាយខាងក្រៅ របស់បាតុភូត ខាងលើនេះដែលតាមពិតទៅ គឺជា រូប បារម្មណ៍ តែប៉ុណ្ណោះដែលជា ទំនៀមទម្លាប់ ជំនឿ ប្រជាប្រិយ៍ គឺ ប្រកបដោយ លក្ខណៈឧបកិច្ចនិយម ដែលមិនមែនមានរូបពិតប្រាកដទេ ។ សង្ខេបមកការដែល ខ្មែរ ធ្វើរូបតំណាង ឲ្យ ម្រេញគង្វាល គឺ ត្រូវបានធ្វើ ឡើងជាឧបកិច្ចតាមទំនៀមទម្លាប់ដូនតា ៕ 
ត្រា ណេ


EmoticonEmoticon