ប្រាសាទព្រៃប្រាសាទ

ប្រាសាទព្រៃប្រាសាទ

ប្រាសាទព្រៃប្រាសាទស្ថិត​នៅ​ប្រហែល៨០០ម៉ែត្រ​ទិសនិរតីនៃកំពែងអង្គរធំ និងទិសភូមិអង្គក្រៅ។ ប្រាសាទនេះ​ត្រូវបានស្ថាបនា​ឡើង​អំពី​ថ្មភក់បែរមុខទៅទិសខាងកើត។ តាម​បច្ចេកទេស​ស្ថាបត្យកម្ម និង ចម្លាក់ ប្រាសាទនេះគឺស្ថិតនៅក្នុរចនាបទបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។


 
ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែ​គ្រាន់​តែ​យក​ព្រៃ​មក​ដាក់​ពី​មុខ​ប្រាសាទ​វិញ គឺមានន័យថាប្រាសាទដែលមានព្រៃដុះគ្របជុំវិញ។ ប្រាសាទនេះអ្នកស្រុកនៅភូមិអង្គរក្រៅហៅម្យ៉ាងទៀតថាប្រាសាទគោកប្រាសាទ។ ពាក្យគោកមានន័យថាទីទួលខ្ពស់ ពំនូលដី។


EmoticonEmoticon