ស្វែងយល់ពីរបៀបធ្វើស្រែអំបិល
ជាទូទៅការផលិតអំបិលគឺផ្ទុយគ្នាស្រឡះពីការផលិតស្រូវ ដោយសារនៅរដូវភ្លៀងគេមិនអាចផលិតអំបិលបាននោះឡើយ គឺវាអាស្រ័យលើភាពរាំងយូរ ឬក៏ឆាប់ដែរ។ ប្រសិនបើឆ្នាំណាដែលមានភាពរាំងយូរ ស្រែអំបិលទំហំមួយហិកតាអាចផលិតបាន ៤០តោន តែបើភ្លៀងច្រើនពេក នោះបានមិនដល់១០តោនផងក៏មាន។ ចំពោះផ្ទៃដីស្រែអំបិលវិញ គេត្រូវការដីដែលមានទំហំធំៗនៅជិតមាត់សមុទ្រ ព្រោះមុនដំបូង គេត្រូវបង្ហូរទឹកប្រៃចូលក្នុងទំនប់ធំមួយផុតពីសមុទ្របន្តិច ដែលគេហៅថា «ស្រែហាល»។ បន្ទាប់ពីស្រែហាលនេះមកទើបគេរៀបចំឲ្យមានស្រែដែលកំណត់ដោយភ្លឺដេញតៗគ្នាចូលមកខាងក្នុងដីគោក។ សូមបញ្ជាក់ដែលថា កម្រិតប្រៃនៃអំបិល ត្រូវបានគេគិតជា “លេខ”។ ហើយបើកម្រិតប្រៃឡើងដល់ ៧លេខហើយ គឺគ្មានរុក្ខជាតិអ្វីដុះបានទៀតឡើយ សូម្បីតែត្រីសមុទ្រក៏រស់នៅមិនបានដែរ ហើយម្យ៉ាងទៀត ផ្ទៃបាតដីគឺក្តៅខុសធម្មតា។

នៅក្នុងស្រែហាលដំបូងកម្រិតប្រៃនោះមានត្រឹមតែ «២លេខ» ប៉ុណ្ណោះ។ គេទុកឲ្យទឹកនោះ «ដេក» មួយយប់ក្នុងស្រែហាលសិន ទើបគេបង្ហូរឲ្យចូលមកក្នុងស្រែបន្ទាប់មកទៀតមួយគន្លាក់។ នៅទីនោះកម្រិតប្រៃនឹងឡើងដល់ «៥លេខ»។ ទឹកនៅត្រឹមនេះមានជម្រៅតែពីរថ្នាំងដៃប៉ុណ្ណោះ។ ថ្ងៃបន្ទាប់មកទៀតគេបង្ហូរបន្តចូលស្រែមួយគន្លាក់ទៀត។ ពេលនោះកម្រិតប្រៃឡើងដល់ «១០លេខ» ហើយ។ គេធ្វើរបៀបនេះតទៅទៀតរហូតដល់កម្រិតនោះឡើងដល់ា ២៥លេខ ដែលជាស្រែនៅចុងគេ។ ស្រែនោះគេហៅថា «ស្រែចម្អិន» រីឯអំបិលដែលកើតឡើងនោះគេថាវា «ដុះ»។ ការងារនៅទីនេះគេហៅថា «បណ្ដុះអំបិល» ក៏បាន។ គេត្រូវតែប្រញាប់ប្រញាល់កោសយកអំបិលនោះទៅដាក់ឃ្លាំងជារៀងរាល់ថ្ងៃ បើពុំដូច្នោះ អំបិលនឹងទៅជារឹងកកខ្លាំងមិនខាន ព្រោះបើវាកក ឬដុះដល់កម្ពស់មួយចង្អុលដៃហើយកំណកអំបិលនឹងឡើងរឹងដូចថ្ម។ ហើយប្រសិនបើថ្ងៃបើកកាន់តែខ្លាំង នោះទឹកក៏ហួតកាន់តែឆាប់ រីឯអំបិលក៏ដុះកាន់តែលឿនទៅតាមនោះដែរ។ ចំណែកឯទឹកនៅក្នុងស្រែនោះវិញ គឺមានកំដៅក្តៅខ្លាំងណាស់ អាចឡើងដល់កម្ដៅ ៤៥អង្សា ក៏មាន។
ប្រសិនបើមានភ្លៀងធ្លាក់តិចតួចនៅពេលប្រមូលផលអំបិល គឺគ្មានបញ្ហាអ្វីធំដុំនោះទេ តែប្រសិនជាមានភ្លៀងធ្លាក់ខ្លាំងវិញ គេត្រូវបង្ហូរទឹកសាបនោះចេញទៅតាមប្រឡាយកាត់ទទឹងមួយ។ ការបង្ហូរនោះមិនលំបាកទេ ព្រោះទឹកសាបស្រាលជាងទឹកប្រៃ ដូច្នេះទឹកសាបនឹងស្ថិតនៅផ្ទៃខាងលើ ដែលងាយនឹងធ្វើការបង្ហូរចេញ។ ម្យ៉ាងវិញទៀត បើមិនបង្ហូរទឹកសាបចេញនោះទេ ការនៅទុកវាឲ្យនៅលាយឡំគ្នានោះ វានឹងបណ្តាលឲ្យដុះស្លែភ្លាមមួយរំពេច។ ដូច្នេះហើយបានជាការងារដែលត្រូវធ្វើជាដំបូងបង្អស់ គឺគេចាប់ផ្តើមពីសម្អាតប្រឡាយទទឹង ព្រមទាំងសម្អាតផ្ទៃស្រែទាំងអស់កុំឲ្យមានជាប់ស្លែ បន្ទាប់មកទើបគេបង្ហាប់ដី។
ចំពោះឃ្លាំងសម្រាប់ផ្ទុកអំបិលវិញ គេត្រូវតែប្រើរុក្ខជាតិជាឈើ ឬឫស្សីជាដើម យ៉ាងហោចណាស់ក៏វាសម្រាប់ធ្វើជញ្ជាំងដែរ ព្រោះអំបិលមានជាតិកាត់ខ្លះ ដែលធ្វើឲ្យដែក ឬលោហៈផ្សេងៗងាយនឹងច្រេះចាប់ ប៉ុន្ដែគេអាចប្រើលោហៈសម្រាប់ធ្វើជាដំបូលឃ្លាំងបាន តែយ៉ាងណាវាក៏នៅតែឆាប់ច្រេះដែរ។
Comments
Post a Comment