ប្រាសាទព្រះប៉ាលីឡៃ

ប្រាសាទព្រះប៉ាលីឡៃ

ប្រាសាទព្រះប៉ាលីឡៃ​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង​ប្រាសាទភិមានអាកាស និង​នៅ​ខាង​ក្រោយ​ប្រាសាទទេពប្រណម​។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​​នៅ​សតវត្សទី១២ ដែល​​ជា​ស្នាដៃ​របស់​ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរិណន្រ្ទវរ្ម័ន (១១៥០ - ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែល​ប្រាង្គ​ស្ថិត​នៅ​ខាង​លើ​គ្រឹះ​បី​ជាន់​ មាន​ជណ្តើរ​ឡើង​គ្រប់​ទិស។ នៅ​តាម​ហោជាង និង ផ្តែរ​ទ្វារ​នៃ​ប្រាសាទ​នេះ​សុទ្ធ​សឹង​ជា​ចម្លាក់​​របស់​ព្រះពុទ្ធសាសនា។ ចម្លាក់​នៅ​ខាង​កើត​គឺ​រូប​ព្រះពុទ្ធ​ចូលនិពា្វន្ត ខាង​ត្បូង​រូប​ព្រះពុទ្ធ​តាំង​សមាធិ និង​ខាង​ជើង​​គឺ​រូប​ព្រះពុទ្ធ​ឈរ​ច្រត់​ដៃ​លើ​សត្វដំរី​មួយ។


EmoticonEmoticon