លានស្តេចគំលង់

លានស្តេចគំលង់
លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់ ស្ថិតនៅចន្លោះផ្លូវពីប្រាសាទបាយ័នទៅទ្វារដីឆ្នាំង នៅខាងធ្វេងដៃជាប់ខាងជើងលានជល់ដំរី។ 


លាននេះត្រូវបាន ស្ថាបនាឡើងនៅចុង សតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ មានគ្រឹះប្រវែង ២៥ម៉ែត្រ និង មានកំពស់ ៦ម៉ែត្រ។ ឈ្មោះនៃលាននេះគឺយោងទៅ តាម រូបសំណាក់ស្តេចគំលង់ ដែលគង់នៅលើរានហាល នៃលាន។ រូបសំណាក់នោះអង្គុយលុតជង្គង់ខាងស្តាំ។ រូបសំណាក់សព្វថ្ងៃនេះជា រូបចំលងទេ រីឯរូបពិតគឺត្រូវបានដាក់តាំងនៅ ក្នុងសារមន្ទីរជាតិនៅទីក្រុងភ្នំពេញ។


EmoticonEmoticon