វត្តមានរបស់ជនជាតិអ៊ីរ៉ាន នៅឥសានបុរៈ (សម្បូរព្រៃគុក)
កន្លងមកនេះមានការសិក្សាចម្លាក់នាសម័យវប្បធម៌បាយ័ន កាលពីចុងស.វទី១២ ដើមស.វទី១៣ ដោយមានការសន្និដ្ឋានថា ចម្លាក់មួយចំនួននាសម័យមហានគរ ពិតជាតំណាងឲ្យជនជាតិអ៊ីរ៉ាន ដែលបានមកធ្វើទស្សនកិច្ចជាផ្លូវការ ឬក៏គ្រាន់មកធ្វើជំនួញជួញដូរជាមួយខ្មែរ នៅរាជធានីអង្គរធំ តែប៉ុណ្ណោះ ។

តាមការស្រាវជ្រាវថ្មីមួយ កាលពីឆ្នាំ១៩៩៣ យើងក៏បានរកឃើញថា មានរូបចម្លាក់មួយថែមទៀត នៅទីក្រុងឥសានបុរៈ ឬសម្បូរព្រៃគុកនាដើមស.វទី៧ នៃគ.ស ស្ថិតក្នុងសម័យចេនឡា ដែលយើងសូមបង្ហាញនៅទីនេះ ដើម្បីងាយស្រួលក្នុងការសិក្សាប្រៀបធៀប ។
សូមជម្រាបថា ដូចនៅចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន ចម្លាក់របស់យើងនៅទីនេះក៏បានបង្ហាញបញ្ជាក់ថា ជនជាតិអ៊ីរ៉ាននាសម័យបុរាណកាលបានប្រើប្រាស់ នូវកាតិប (ឬមួក) រាងកោងនៅលើក្បាល និងអាវវែងដូចគ្នា ហើយស្ថិតក្នុងឥរិយាបថឈរ ។ ជាមួយនឹងការតុបតែងខ្លួនប្រាណ និងអាកប្បកិរិយាសមសួន ដែលគេបានឆ្លាក់លើជញ្ជាំងឥដ្ឋនៃប្រាសាទ យើងក៏អាចកត់សម្គាល់ថា ជនជាតិអ៊ីរ៉ានពិតជាអភិជនយ៉ាងសំខាន់ណាមួយ យ៉ាងប្រាកដ ។
ជារួមអត្ថប្រយោជន៍ នៃចម្លាក់បុរាណខាងលើនេះ គឺសឲ្យឃើញថា នាដើមស.វទី៧ ប្រទេសកម្ពុជាដែលមានទឹកដីដ៏ធំទូលាយ ហើយវប្បធម៌ដ៏រុងរឿងត្រូវបានបរទេសមកពីខាងក្រៅ មកចងសម្ព័ន្ធមេត្រីភាពជាមួយ ហើយទង្វើនេះ ត្រូវបានបន្តដោយបរទេសទាំងនោះរហូតដល់សម័យអង្គរ ៕ (ម.ត្រាណេ)
EmoticonEmoticon