ប្រាសាទទេពប្រណម

ប្រាសាទទេពប្រណម
ប្រាសាទទេពប្រណមមានទីតាំងស្ថិតនៅខាងជើងនៃលានស្តេចគំលង់ និងខាងលិចផ្លូវទ្វារដីឆ្នាំង។ ប្រាសាទនេះកសាងឡើងនីក្នុងរាជ​ព្រះបាទយសោវរ្ម័នទី១។ 

ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នា​គឺចាប់ពូ​ចុង​សតវត្សរ៍ទី៩​ដល់ទី១៣។ ប្រាសាទនេះកាលពីដើមឡើយជា​វត្តព្រះពុទ្ធសាសនា​របស់​ព្រះបាទយសោវរ្ម័នទី១ នៅចុង​សតវត្សទី៩។ ទេពប្រណមជាទីកន្លែងដែលមាន​រូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបានបាត់ទៅហើយ។ ទេពជាពាក្យសំស្រ្កឹតមានន័យថាព្រះ។ ប្រណមក៏ជាពាក្យសំស្រ្កឹតដែរ ដែលមានន័យថាសំពះ ឬ លុតជង្គត់ឪនគោរព។ លើសពីនេះ អាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលបានស្ថាបនាឡើងនៅចុង​សតវត្សទី៩ ក្នុងរាជ្ជកាលព្រះបាទយោវរ្ម័ន និង ប្រាសាទនេះ បញ្ជាក់ថាពុទ្ធសាសនាមានតាំងពីសម័យនោះដែរ។


EmoticonEmoticon