ប្រាសាទព្រហ្មកិល

ប្រាសាទព្រហ្មកិល
ប្រាសាទព្រហ្មកិល គឺ​ជា​ប្រាសាទ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​ប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។ ប្រាសាទនេះ​ត្រូវ​បាន​សាង​ឡើង​ពី​ថ្មភក់​ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា ។ ប្រាសាទ​នេះ​ជាប្រាសាទ​មួយ​ដែល​មាន​រាង​តូចច្រឡឹង ហើយ​មាន​ចម្ងាយ​ពីផ្លូវ​មុខ អង្គរ​ប្រហែល​ជា ៥០ ម៉ែត្រប៉ុណ្ណោះ។ ប្រាសាទ​ព្រហ្មកិល​មាន​រូប​ចម្លាក់​មនុស្ស និង ក្បាច់​ឆ្លាក់​នៅ​ផ្ទាំង​ថ្ម​ប្រាសាទ​គួរ​ជាទី​ចាប់​ចិត្ត។​ ប្រាសាទ​ព្រហ្មកិល​សាង​នៅ​ចុង​សតវត្សរ៍ទី ១២ ដោយ​ស្នាមព្រះហស្ត ព្រះបាទជ័យវរ្ម័នទី ៧ បច្ឆមរណៈ​ព្រះនាម មហាបរមសំគតតបតៈ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា។ ប្រាសាទ​នេះ បាន​ទទួល​ការ​ថែរក្សា​ដោយ​ក្រសួង​អភិរក្ស​អង្គរ​តាំង​ពី​ឆ្នាំ ១៩១៩ ។ ដោយ​សារ​ការ​រុករក​កាល​ពី​ឆ្នាំ ១៩២៨ គេ​បាន​រក​ឃើញ សិលា​ចារឹក​មួយ​ដែល​មាន​ចុះ​ព្រះ​រាជ​បញ្ជា​ផ្សេងៗ​នៃព្រះបាទជ័យវរ្ម័នទី ៧ ដែល​ឆ្លាក់​ជាប់​នឹង​មន្ទីរ​ព្យាបាល​រោគ ។ តាម​សិលា​ចារឹក​នៅ​ប្រាសាទ​តាព្រហ្ម​ប្រាប់ថា ប្រាសាទ​នេះ​ជា​ធម្ម​មន្ទីរ សម្រាប់​ស្វាធ្យាយន៍​ធម៌​ប៉ែក​ខាង​ព្រះពុទ្ធសាសនា ។


EmoticonEmoticon