ប្រាសាទបាតជុំ
ប្រាសាទបាតជុំមានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចំងាយប្រមាណ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា (ផ្លូវបុរាណ) ដែលស្ថិតនៅខាងជើងភូមិក្រវ៉ាន់។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានបីតួបែរមុខទៅទិសខាងកើត។
តាមសិលាចារឹកនៃប្រាសាទនេះទាក់ទងទៅនឹងការស្ថាបនាប្រាសាទនេះដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែលជាមន្រ្តីនៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរាជ្យក្នុងឆ្នាំ៩៤៤។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុងសម័យកាលនោះថា សោគតាគ្រម។ ប្រាសាទនេះហៅសព្វថ្ងៃថាបាតជុំ។
បាត: មានន័យថាបាតជើង
ជុំ: ព័ទ្ធជុំវិញ
EmoticonEmoticon