តើចម្លាក់នាគតំណាងអ្វីខ្លះនៅក្នុងសិល្បៈខ្មែរ ?

តើចម្លាក់នាគតំណាងអ្វីខ្លះនៅក្នុងសិល្បៈខ្មែរ ? 
-​ តំណាងឱ្យព្រះមហាក្សត្រខ្មែរមានតំណវង្សពីព្រះនាងនាគ ។
- តំណាងឱ្យធាតុទឹក ផ្ដល់ភាពសំបូររុងរឿងត្រជាក់ត្រជុំ ។
- តំណាងអោយឥន្ទធនូដែលភ្ជាប់ពីស្ថានមនុស្សលោកទៅស្ថានទេវលោក ។ 
- ជាឆ្មាំការពារ ទេវស្ថាន សំណង់សាសនា ផ្ទះសម្បែង -ល- ។
 
ជនជាតិខ្មែរឆ្លាក់នាគមានក្បាលចំនួនសេសតំណាងឱ្យភាពអមតៈ ។ ទេវកថានិទានឥណ្ឌាគម្ពីរ វាយុបុរាណ និង វិស្ណុបុរាណ និយាយអំពីការរំលាយលោករបស់ព្រះសិវៈ ។ ជាភ័ព្វសំណាងនាគក្បាល១ ០០០ នៅរស់រានមានជីវិតទើប ហៅនាគនេះថា អនន្ត ( គ្មានទីបញ្ចប់ ) ។ ក្រោយពីភ្នាល់ចាញ់ព្រះវិស្ណុក្នុងការរាប់ស្រកា ទើបនាគនេះមានឈ្មោះថ្មីថា សេសៈ ( ដែលសល់/គ្មានគូរ ) និងឈ្មោះ វាសុគិ ដែលប្រើជាខ្សែព្រ័ត្ររុំព័ទ្ធជុំវិញភ្នំព្រះមន្ទរៈដើម្បីអោយយក្សនិងទេវតាកូរសមុទ្រទឹកដោះ យកទឹកអម្រឹតនៅឋានសួគ៌ ។ ស្ថាបត្យកម្មត្រូវទទួលយកគំនិតសាសនា គេកសាងប្រាសាទក្ដី រោងទងក្ដីឬកាំជណ្ដើរមានចំនួនសេសដែលតំណាងអោយភាពអមតៈជានិច្ច ។


EmoticonEmoticon