ហេតុអ្វីបានជាប្រាសាទអង្គរវត្តសង់បែរមុខទៅទិសខាងលិច ?

ហេតុអ្វីបានជាប្រាសាទអង្គរវត្តសង់បែរមុខទៅទិសខាងលិច ?
***
ប្រាសាទថ្មបុរាណខ្មែរស្ទើរទាំងអស់សុទ្ធតែសង់បែរមុខទៅទិសខាងកើត ដែលជាទិសនៃព្រះអាទិត្យរះ ក៏ប៉ុន្តែមានតែប្រាសាទអង្គរវត្តមួយគត់ ដែលសាងសង់បែរមុខទៅទិសខាងលិច ។ ចម្ងល់មួយនេះមិនមានកត់ត្រានៅក្នុងសិលាចារឹកណាមួយនោះឡើយ ក្រៅតែពីការសន្និដ្ឋានរបស់ប្រវត្តិវិទូមួយចំនួនប៉ុណ្ណោះ ។ 


យោងតាមសៀវភៅមគ្គុទេសន៍ទេចរណ៍របស់លោកអាចារ្យ ប៉ាងខាត់ បានបរិយាយថា ប្រាសាទនគរវត្ត ( អង្គរវត្ត ) ស្ថិតនៅខាងត្បូងប្រាសាទនគរធំ ( អង្គរធំ ) ចម្ងាយ១៥០០ម៉ែត្រ បែរមុខទៅទិសបច្ចិម មានផ្លូវចូលពីទិសខាងលិច ដែលខុសពីច្បាប់កសាងប្រាសាទទាំងពួង ។ តាមលោក ជាម៉ារសាល បានសរសេទុកក្នុងសៀវភៅរបស់លោក គឺផ្ដាតលើកត្តាពីរយ៉ាង ទី១មានស្ទឹងនៅខាងកើត ទី២ ប្រាសាទនេះស្ថិតនៅផ្លូវចូលទៅកាន់នគរធំ ទំនងជាចង់និយាយពីភាពងាយស្រួលក្នុងការចេញចូល ។ 

យោងតាមការសរសេររបស់គេហទំព័រវីគីភីឌា បាននាំមកនូវហេតុផលជាច្រើន រួមមានលោកហ្សេសឹ និងលោកហ្សកសឺដេស ដែលបានសន្និដ្ឋានថា ព្រះបាទសូរ្យវរ្ម័នទី២ ទំនងចង់ទុកប្រាសាទនេះបញ្ចុះសពរបស់ទ្រង់ ។ ភ័ស្តុតាងបន្ថែមចំពោះការមើលឃើញបែបនេះត្រូវបានផ្ដល់ដោយចម្លាក់លៀនស្រាលៗ ដែលធ្វើឡើងតាមក្បួនដើម្បីប្រឆាំងនឹង ទក្ខិណាវដ្ត-ប្រសវ្យៈជាយត្តសព្ទវិជ្ជាហិណ្ឌូ ដូចនេះគឺជាការបញ្រ្ចាសពីរបៀបធម្មតា ។ ជាមួយគ្នានេះដែរ បុរាណវិទូឆាលអឹស ហាយអ៊ែម ក៏បានពិពណ៌នាអំពីក្រឡបញ្ចុះសពដែលត្រូវបានគេយកមកពីប្រាង្គកណ្ដាល ។ វាត្រូវបានហៅដោយអ្នកខ្លះថា ជាការចំនាយកម្លាំងដ៏ច្រើនលើសលុប លើសាកសពមួយ ។ ចំនែកបុរាណវិទូ ហ្រី្វមឹុន និងចាខ បានកត់សម្គាល់ថាការបង្វែរទិសរបស់អង្គរវត្ត ដោយសារការឧទ្ទិសដល់ព្រះវិស្ណុ ដែលព្រះអង្គរាប់អាននឹងទិសខាងលិច ។


EmoticonEmoticon