ពាក្យថានួនអនង្គ មានន័យថាដូចម្តេច ?
នៅក្នុងចំរៀង ឬកំណាព្យមួយចំនួនយើងតែងឮពាក្យថា នួនអនង្គ
សម្រាប់ពាក្យ នួន យើងឃើញមានការប្រើប្រាស់ញឹកញាប់ណាស់
សម្រាប់ការហៅសម្តៅទៅលើមនុស្សស្រីជាទីស្រឡាញ់ ដូចជាពាក្យថា
នឹមនួន នួនល្អង នួននាង នួនស្រី នួននារី ជាដើម ដោយឡែក
យើងនៅសល់ពាក្យ «អនង្គ» ដែលពាក្យនេះនៅក្នុងវចនានុក្រមខ្មែរ
បានផ្តល់ជានិយមន័យថា អ្នកដែលឥតរូបអង្គ គឺមកពីពាក្យសំស្ក្រឹត
អ+អង្គ ដែលនៅពេលដែល អ ជួប និង អ គឺក្លាយទៅជា អន ទៅវិញ
ដូចករណី អនក្ខរជន ដែលកើតពីការបញ្ចូលគ្នា អ+អក្ខរជន ដូច្នេះដែរ
ហើយនៅក្នុងវចនានុក្រម ក៏បាននិយាមនិយមន័យបន្ថែមថា
«ខ្មែរប្រើជាពាក្យប្រៀប សំដៅសេចក្ដីថា “ស្ត្រីមានរូបល្អ,
នាងមានលំអ, នាងឆើតឆោម”» ។
សំនួរ សួរថាមូលហេតុអ្វីបានជាគេប្រើពាក្យថា «អ្នកដែលឥតរូបអង្គ»
នេះ មកជំនួសឲ្យ ស្រ្តីមានរូបល្អទៅវិញ ?
មូលហេតុគឺមកពី «អ្នកដែលឥតរូបអង្គ» ឬ ក៏ «អនង្គ» នេះ
គឺជាព្រះកាមទេព ហេតុដូច្នេះហើយនៅពេលយើងប្រើពាក្យថា
នួនអនង្គ នេះ ក៏យើងសម្តៅទៅលើមនុស្សស្រីដែលមានសម្រស់
ស្រស់ត្រកាល គួរឲ្យស្រឡាញ់ គួរឲ្យប្រតិព័ទ្ធ ដូចដែលយើងត្រូវព្រួញ
របស់ព្រះកាមទេព បាញ់ចំ ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់មនុស្សស្រី
ម្នាក់នោះ ។
សំនួរ សួរបន្តថា មូលហេតុអ្វីក៏បានជាព្រះកាមទេព មានឈ្មោះ
មួយទៀតថា អនង្គ ឬក៏អរូប ?
រឿងនេះគឺទាក់ទងនឹងព្រះសិវៈ គឺនៅពេលដែលមហេសីដំបូងរបស់
ព្រះសិវៈ គឺនាងសាតិ សុខចិត្តលះបង់ជីវិតខ្លួនឯងប្តូរនឹង
ព្រះកិត្តិយសរបស់ស្វាមីខ្លួន ដែលត្រូវបានបន្ទាបដោយឪពុករបស់
ព្រះនាង ក្រោយមហេសីស្លាប់ ព្រះសិវៈក៏សម្រេចចិត្តនៅអង្គុយភាវនា
ធម៌ មិនព្រមធ្វើអ្វីទាំងអស់ ។ នៅពេលដែលព្រះសិវៈអង្គុយភាវនាធម៌
នោះ ក៏មានអសូរាមួយ បានចេញមករាតត្បាតចក្រវាឡ ដោយវា
មានឥទ្ធិឫទ្ធិ៍ខ្លាំងខ្លា ពុំមានមនុស្ស ឬទេវតាណាអាចកម្ចាត់វា
បាននោះទេ វាបានទទួលពរពីព្រះព្រហ្មថាមិនមាននរណាអាច
កម្ចាត់វាបានក្រៅតែពីបុត្ររបស់ព្រះសិវៈនោះទេ ។ តែនៅពេលនោះ
ព្រះសិវៈមិនទាន់មានបុត្រនោះទេ ហើយថែមទាំងមហេសី
ទើបតែស្លាប់ទៀត ដោយឃើញហេតុមិស្រួលដូច្នេះ ពួកព្រាហ្មណ៍
ឬសី ទេវតា ទាំងឡាយក៏នាំគ្នាទៅចូលគាល់ព្រះសិវៈដើម្បី
រកដំណោះស្រាយ និងបានយកនាងឱមាបរវតី ទៅថ្វាយជា
ព្រះមហេសី តែព្រះសិវៈក៏នៅតែភាវនាធម៌មិនឈប់ ។ ដោយឃើញ
ដូច្នេះ ពួកគេក៏បានទៅអញ្ជើញ ព្រះកាមទេពឲ្យចូលមកជួយ
ព្រះកាមទេពក៏បានមកជួយ ដោយប្រែក្លាយបរិយាកាសនៅកំពូលភ្នំ
ហិមាល័យ ដែលពោពេញទៅដោយព្រិល ឲ្យក្លាយទៅបរិយាកាសល្អ
ដូចនៅរដូវផ្ការីក ហើយកាមទេពបានបាញ់ព្រួញធ្វើអំពីដើមអំពៅ
ទៅលើព្រះសិវៈ ជាហេតុធ្វើឲ្យព្រះសិវៈភ្ញាក់ខ្លួន ហើយក៏បើកអគ្គីនេត្រ
ធ្វើបាប៊ីឃ្យូ ព្រះកាមទេព រហូតឆេះអស់ក្លាយទៅជាផេះ
ដោយមូលហេតុនេះហើយទើបព្រះកាមទេពត្រូវបាត់រូប ។
នៅពេលដែលព្រះកាមទេពត្រូវដុតឆេះ ព្រះនាងរាតិ
ដែលជាមហេសីរបស់ព្រះកាមទេព បានយំអង្វរសូមឲ្យព្រះសិវៈ
ប្រោសព្រះកាមទេពឲ្យមានជីវិតឡើងវិញ តែព្រះសិវៈតបថា
កាមទេពបាត់បង់រូបអង្គមែន តែមន្តវិជ្ជារបស់ព្រះកាមទេព
ក៏នៅតែសេសសល់ជារាងរហូត ដោយសារតែមូលហេតុនេះហើយ
ទើបព្រះកាមទេព មាននាមមួយទៀតថា អនង្គ ។ ក្រោយពីត្រូវ
ព្រួញនោះ ព្រះសិវៈក៏បានទៅសូមស្នេហ៍ស្និទ្ធនឹងព្រះនាងឱមា
ដោយមានសាច់រឿងបន្តផ្សេងទៀត រហូតបានបុត្រាមួយឈ្មោះថា
ស្កុន្តៈ ដែលជាទេពខាងសង្គ្រាម ដោយព្រះអង្គបានចេញទៅកម្ចាត់
អសូរាដែលរាតត្បាតចក្រវាឡបាន ។
ចម្លាក់រឿងព្រះកាមទេពនេះ ឃើញមាននៅលើប្រាសាទបន្ទាយស្រី
សតវត្សទី ១០ នៅប្រាសាទបាពួន (បាភួន) សតវត្សទី ១១ និង
នៅប្រាសាទអង្គរវត្តនៅសតវត្សទី ១២ ទាំងនេះបង្ហាញថាសិល្បៈករ
សម័យអង្គរចម្លងយករឿងដដែលៗ ឬក៏អាចថាជាស្នាដៃដដែល
យកមកឆ្លាក់បន្តបន្ទាប់គ្នា ដោយផ្លាស់ប្តូរទៅតាមផ្នត់គំនិត
និងការស្រមើស្រម៉ៃរបស់ខ្លួន ។

EmoticonEmoticon