អនុស្សាវរីយ៍ឆ្លងស្ពានជ្រោយចង្វារដែលត្រូវបានកាត់ផ្តាច់

 
អនុស្សាវរីយ៍ឆ្លងស្ពានជ្រោយចង្វារ
...
ស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជបុ៉ន) បានសាងសង់នៅឆ្នាំ១៩៦៦ បុ៉ន្តែត្រូវបានកាត់ផ្តាច់ដោយគ្រាប់បែកបំផ្ទុះនៅក្នុងឆ្នាំ១៩៧២ នាសម័យលោក សេនាប្រមុខ លន់ នល់។
រហូតមកដល់ឆ្នាំ១៩៩៥ គឺអស់រយៈពេលជាង២០ឆ្នាំក្រោយមក ទើបស្ពានមួយនេះអាចធ្វើការតភ្ជាប់ឡើងវិញបានក្រោមជំនួយឧបត្ថម្ភរបស់ជបុ៉ន។

ក្នុងរយៈពេលជាង២០នោះ ការធ្វើដំណើរតាមផ្លូវជាតិលេខ៦ ចូលមកភ្នំពេញ ឬចេញពីភ្នំពេញឆ្ពោះទៅតាមបណ្តាខេត្តនៅបែកខាងកើតទន្លេ ដូចជាខេត្តកំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ។ល។ គឺត្រូវឆ្លងតាមសាឡាង ឬតាមទូកដរ។
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីស្ពានត្រូវបានតភ្ជាប់ឡើងវិញ មានបទចម្រៀងដ៏ល្បីល្បាញមួយបទដែលច្រៀងពាក់ព័ន្ធនឹងការតភ្ជាប់ស្ពានជ្រោយចង្វារនេះ គឺបទជីវិតអ្នករត់ទូកដរ។
នៅឆ្នាំ២០១៥ ស្ពានជ្រោយចង្វារថ្មីមួយទៀតត្រូវបានសាងសង់ឡើង ក្បែរស្ពានចាស់ ហើយបានក្លាយទៅជាស្ពានភ្លោះ គឺស្ពានមិត្តភាពកម្ពុជា-ជបុ៉ន និងស្ពានមិត្តភាពកម្ពុជា-ចិន។
 


EmoticonEmoticon