នៅពេលស្តេចយ៉ាឡុង និងស្តេចម៉េងម៉ាង នៅក្រុងវ៉េ ប្រទេសវៀតណាមបានសាងព្រែកជីកវិញតេ (ភ្ជាប់ពីខេត្តមាត់ជ្រូក ទៅឈូងសមុទ្ទសៀម) និងវិញឡុង នៅឆ្នាំ ១៨១៩-១៨២០ ដែលជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានមួយរបស់ប្រទេសកម្ពុជា (កំពប់តែអុង) នៅក្រុងបាងកក ស្តេចរាមាទី ៣ របស់សៀម ក៏បានបញ្ជាឲ្យគេសាងស្នាមហ្លួង ឬសួនហ្លួង នៅកណ្តាលក្រុងបាងកក ។
គោលបំណងរបស់ស្តេចយួន គឺសង់ព្រែកជីកនោះ មិនមែនត្រឹមតែប្រើសម្រាប់ច្រកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏មានគោលបំណងប្រើជាផ្លូវទឹកកាត់សម្រាប់ការលើកទ័ពតាមទូកទៅវាយក្រុងបាងកក ទាក់ទងទៅនឹងរឿងការគ្រប់គ្រងប្រទេសកម្ពុជា ដើម្បីបង្ហាញសាច់ដុំដាក់យួនវិញ ស្តេចសៀមក៏ឲ្យសាងសួនហ្លួង ហើយឲ្យធ្វើស្រែនៅលើនោះ ដើម្បីបង្ហាញដល់ទូតយួនចូលមកក្រុងបាងកកឲ្យឃើញថា ប្រទេសថៃនេះសំបូរសប្បាយណាស់ សូម្បីតែក្នុងរាជធានីក៏អាចដាំដុះធ្វើស្រែ មានស្បៀងគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាម ។
ទោះយ៉ាងណាក្រោយនោះបន្តិច សៀម និងយួន ក៏មិនបានប្រឈមគ្នាតទៅទៀតដែរ ដោយសារតែ
សៀម មានបញ្ហាទាក់ទងទៅនឹងការពង្រីកអាណានិគមរបស់អង់គ្លេស
ចំណែកនៅវៀតណាមមានបដិវត្តន៍ ក៏ដូចជាការចូលមកដាក់អាណានិគមរបស់បារាំង ។
EmoticonEmoticon