ប៉ឹងបុរសនាសម័យអង្គរ🇰🇭
មានភ័ស្តុតាងមួយចំនួនដែលយើងអាចនឹង លើកយកមកបង្ហាញ ពីភាពចំណាស់របស់ ប្រពៃណី ខ្មែរ ស្លៀកប៉ឹងដូចជាចម្លាក់នៅ ប្រាសាទបន្ទាយឆ្មារ ប្រាសាទអង្គរវត្ត និង ប្រាសាទបាយ័ន ជាដើម ។
មានភ័ស្តុតាងមួយចំនួនដែលយើងអាចនឹង លើកយកមកបង្ហាញ ពីភាពចំណាស់របស់ ប្រពៃណី ខ្មែរ ស្លៀកប៉ឹងដូចជាចម្លាក់នៅ ប្រាសាទបន្ទាយឆ្មារ ប្រាសាទអង្គរវត្ត និង ប្រាសាទបាយ័ន ជាដើម ។
ចំពោះបញ្ហា នេះជាភ័ស្តុតាងជាក់ស្តែង ហើយអ្វីមួយ ដែលនឹកស្មាន មិនដល់ គឺ ព្រះបាទជយ វ័រ្មន ទី ៧ ដែលជា ព្រះមហាក្សត្រ ដ៏ខ្លាំងកប់ កំពូលស្ថាបនិក ប្រាសាទបុរាណរាប់រយក្នុង អតីតចក្រភពកម្ពុជទេស ព្រះអង្គក៏បាន ស្លៀក “ប៉ឹង” ដូចជា ប្រជារាស្ត្រ ខ្មែរទូទៅ ដែរ ។ នេះហើយដែលសបញ្ជាក់ឱ្យឃើញថា ទោះបីជាឥទ្ធិពល ដ៏ខ្លាំងក្លារបស់ ឥណ្ឌា បានបោកបក់មកលើសង្គម ខ្មែរ ជំនាន់នោះក្តី ក៏មិនអាចលុបបំបាត់នូវ ប្រពៃណី ស្លៀក ប៉ឹង របស់សង្គមខ្មែរដែរ ។
រួមសេចក្តីមកទាំង ព្រះមហាក្សត្រ ទាំង ប្រជារាស្ត្រ ខ្មែរ បានឱ្យតម្លៃយ៉ាងខ្ពស់ ចំពោះសម្លៀកបំពាក់ខាងលើនេះ ។ មានន័យថា ប៉ឹង មិនមែនជាសញ្ញានៃភាពអន់ថយនោះទេ ។
ដំបូងយើងគ្រាន់តែបានសង្ស័យថាការ ស្លៀក ប៉ឹង ពិតជាបានកើតចេញពីខឿនវប្បធម៌ នាសម័យបុរេប្រវត្តិសាស្ត្រ តែ យើងគ្មានភ័ស្តុតាងជាវិជ្ជមានណាមួយ ដើម្បីបង្ហាញបញ្ជាក់ ។ ប៉ុន្តែឥឡូវនេះ វាពិតជាដូច្នេះមែន ព្រោះយើងបាន ជួបប្រទះនូវបុរាណវត្ថុដូចជាគំនូរផាត់ពណ៌ លើជញ្ជាំង ភ្នំ និង រូបមនុស្ស នាយុគ ថ្ម រំលីង និង សំរឹទ្ធ ជាច្រើន ជាតឹកតាងវប្បធម៌ ។
បើប្រៀបធៀបចម្លាក់បុរាណនាសម័យបុរេ អង្គរ និង សម័យអង្គរវិញ យើងនឹងឃើញ ការនិយម ប៉ឹង ត្រូវបានរក្សាទុកដដែល ។ ឧទាហរណ៍ ជាក់ស្តែង គឺ ចម្លាក់ ព្រះនារាយណ៍ នៅទីក្រុង ស្រី ទេព (ប្រទេស ថៃបច្ចុប្បន្ន) និងព្រះ នារាយណ៍ មួយចំនួន នៅ ទីក្រុង អង្គរ បូរី (តាកែវ) ដែលជា មត៌កវប្បធម៌ នាសម័យនគរ ភ្នំ នៅ រក្សាការ ស្លៀក ប៉ឹង ជាប្រក្រតី ។
សរុបសេចក្តីមកការនិយម ប៉ឹង ដោយ ព្រះមហាក្សត្រ ខ្មែរ ក៏ដូចជា ប្រជានុរាស្ត្រ នាសម័យអង្គរពុំមែនមានន័យថាជនជាតិខ្មែរ មិនចេះ ប្រើសំពត់ ឬ សារុង ចរបាប់ ធ្វើអំពី សូត្រ ឬក៏ចេះស្លៀកពាក់ ខោអាវ ដែលមានពណ៌ ចម្រុះឆើតឆាយនោះទេ ។ ប្រពៃណីការប្រើ ប៉ឹង ខាងលើនេះ គឺជា ភស្តុតាងវប្បធម៌មួយបង្ហាញនូវលក្ខណៈ សម្លៀកបំពាក់ របស់ ជនជាតិខ្មែរដើម តាំងតែបុរាណកាល មក ។
ត្រា ណេ
ត្រា ណេ
EmoticonEmoticon