តំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា

តំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា

ក្នុងឆ្នាំ ១៩៩៣ ព្រះមហាក្សត្រ ព្រះបាទ នរោត្តមសីហនុ បានប្រកាសព្រះ រាជក្រឹត ស្តីអំពីការបង្កើតប្រព័ន្ធតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសតំបន់មួយចំនួនក្នុងផ្ទៃ ប្រទេសកម្ពុជា ដែលក្នុងនោះរួមមានតំបន់ ដែលសំបូរទៅដោយ ជីវៈចម្រុះ ហើយបានចាត់ជាចំណាត់ថ្នាក់ដូចជាៈ ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និង តំបន់ការពារទេសភាពទៅតាមលំដាប់ នៃ អាទិភាពក្នុងការការពារតំបន់ទាំងនោះ។
១. ដែនជំរកសត្វព្រៃៈ ភ្នំឱរ៉ាល់ (ខេត្តកោះកុង និងខេត្តពោធិសាត់) ពាមក្រសោប (ខេត្តកោះកុង) ភ្នំសំកុស (ខេត្តកោះកុង) រនាមដូនសំ (ខេត្តបាត់ដំបង) គូលែន ព្រហ្ម ទេព (ខេត្តព្រះវិហារ) បឹងពែរ (ខេត្តកំពង់ធំ) លំផាត់ (ខេត្តរតនៈគិរី និង ខេត្ត មណ្ឌលគិរី) ភ្នំព្រេច (ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ) ភ្នំណាមលៀ (ខេត្តមណ្ឌលគិរី) ស្នួល (ខេត្តក្រចេះ) និងអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ)។
២. ឧទ្យានជាតិៈ ព្រះសុរាម្រិតកុសមៈ ឬខ្ពង់រាមគិរីរម្យ (ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង) ក្រុងកែប (ខេត្តកំពត) ព្រះមុនីវង្ស (ភ្នំបូគោ) រាម (ខេត្តព្រះសីហនុ) បុទមសាទរ (ខេត្តកោះកុង) វីរៈជ័យ (ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី) និងភ្នំគូលែន (ខេត្តសៀមរាប)។
៣. តំបន់ការពារទេសភាពៈ ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ) និងប្រាសាទអង្គរវត្ត (ខេត្តសៀមរាប)។
៤. តំបន់ប្រើប្រាស់ច្រើនយ៉ាងៈ ដងពែង (ខេត្តកោះកុង) សំឡូត (ខេត្តបាត់ដំបង) ទន្លេសាប (មាន ៦ខេត្តនៅព័ទ្ធជុំវិញ)
៥. តំបន់ការពារព្រៃឈើៈ ភ្នំក្រវ៉ាញ (ខេត្តពោធិសាត់) ឆែប (ខេត្តព្រះវិហារ) មណ្ឌលគិរី (ខេត្តមណ្ឌលគិរី) និងសៀមប៉ាង (ខេត្តស្ទឹងត្រែង)


EmoticonEmoticon