គ្រឹះនៃវប្បធម៌ខ្មែរ🇰🇭
វប្បធម៌-អរិយធម៌ ខ្មែរ បច្ចុប្បន្នដែលជា លទ្ធផលនៃការវិវត្តដ៏យូរលង់បានប្រសូត ចេញពីមូលដ្ឋានគ្រឹះ ខ្មែរ-មន ឬ មន-ខ្មែរ និង ឥណ្ឌា ដែលគេពុំអាចផ្តាច់ចេញពីគ្នា បានឡើយ ហើយភាពសំយោគដ៏ស្អិតរមួ តនេះហើយដែលធ្វើឱ្យវប្បធម៌-អរិយធម៌ ជាតិខ្មែរ មានភាពសម្បូរបែប និង ត្រចេះ ត្រចង់ ។
វប្បធម៌-អរិយធម៌ ខ្មែរ បច្ចុប្បន្នដែលជា លទ្ធផលនៃការវិវត្តដ៏យូរលង់បានប្រសូត ចេញពីមូលដ្ឋានគ្រឹះ ខ្មែរ-មន ឬ មន-ខ្មែរ និង ឥណ្ឌា ដែលគេពុំអាចផ្តាច់ចេញពីគ្នា បានឡើយ ហើយភាពសំយោគដ៏ស្អិតរមួ តនេះហើយ ដែលធ្វើឱ្យវប្បធម៌-អរិយធម៌ ជាតិខ្មែរ មានភាពសម្បូរបែប និង ត្រចេះ ត្រចង់ ។
តាមពិតមុនភាពសំយោគដើមនេះដែល ផ្តើមឡើងនាសម័យប្រវត្តិសាស្ត្រ ឬ មុននេះបន្តិចវប្បធម៌ ខ្មែរ មានលក្ខណៈជាតិ ខ្លួនមកហើយ ។ លក្ខណៈសម្បត្តិពិសេស នេះ ត្រូវបន្តដោយសហគមន៍ដែល ស្ថិតក្នុង អម្បូរ មន-ខ្មែរ នៅឥណ្ឌូចិន និង នៅម៉ាឡាយូ (ម លា យូ) រហូតដល់សព្វថ្ងៃ ដែលរស់នៅតំបន់ខ្ពង់រាប ឬ តាមតំបន់ ព្រៃភ្នំ ហើយដែលពុំអាចទទូលឥទ្ធិពលពី ឥណ្ឌា ចិន ឬ អឺរ៉ុប នៅឡើយ ។
ដូចនេះប្រវត្តិវិទូ ឬ អ្នកស្រាវជ្រាវ ខាងវប្បធម៌ ខ្មែរមិនត្រូវបំភ្លេចនូវចក្ខុវិស័យចម្បង ដែលទាក់ទិននឹងកំណើតព្រមទាំងការវិវត្ត នៃ វប្បធម៌ខ្មែរនេះឡើយ ។ ពោលគឺពួកគេ ត្រូវស្គាល់អំពីប្រភព នៃវប្បធម៌-អរិយធម៌ ដើមរបស់ជនជាតិខ្មែរ យ៉ាងជាក់ច្បាស់ ហើយមិនត្រូវបំភ្លេចនូវវិភាគទានដ៏ថ្លៃថ្លាពី ប្រទេស ឥណ្ឌា ក្នុងការសាងសង់នូវ មូលដ្ឋានគ្រឹះរបស់សង្គមខ្មែរ ក្នុងអតីតកាល ក៏ដូចក្នុងបច្ចុប្បន្នភាពដែរ ។
យ៉ាងណាមិញពួកគេក៏មិនត្រូវបំភ្លេចបំបាត់ដាននូវរាល់តួនាទីជា ប្រវត្តិសាស្ត្រ របស់ជនជាតិខ្មែរ និង កុលសម្ព័ន្ធ មន-ខ្មែរ ដែលកំពុងរស់នៅពាសពេញដេរដាស ទូទាំងភូមិភាគអាស៊ីអាគ្នេយ៍នេះដែរ ព្រោះថាជនជាតិខ្មែរ គឺជាជនជាតិចាស់ ហើយមានសាវតារដ៏យូរលង់មួយ ។
ជារួមគេត្រូវស្គាល់នូវវប្បធម៌ ខ្មែរ ដើម ដែលបានចាប់បដិសន្ធិឡើងច្រើនពាន់ លានឆ្នាំមុន ការហូរចូលនៃវប្បធម៌ ឥណ្ឌា អ្វីដែលគេហៅថាឥណ្ឌូរូបនីយកម្ម និង ការ កាត់ផ្សំជាមួយអម្បូរ ចិនដែលធ្វើឱ្យ សម្បុរស្បែកមានលក្ខណៈ ជ្រះបន្តិច ។
អ្វីដែលទើបពោលខាងលើ គឺជាក្បួនខ្នាត ក្រឹត្យក្រមតែមួយគត់ប្រកដោយលក្ខណៈ វិទ្យាសាស្ត្រ ដែលអាចជម្រុញគ្រប់ការ ស្រាវជ្រាវ រាវរកអំពី វប្បធម៌ខ្មែរឱ្យមាន លក្ខណៈ ត្រឹមត្រូវ និង ប្រសិទ្ធភាពខ្ពស់ ។ ជាការសោកស្តាយណាស់ ដែលរហូតដល់ សព្វថ្ងៃនេះការខ្វះខាតផ្នែកឯកសារក៏ដូចជា ធនធានមនុស្ស និង សតិសម្បជញ្ញៈក្នុងការ សរសេរ ឯកសារ ស្រាវជ្រាវដែលមានអត្ថប្រយោជន៍ និង មានលក្ខណៈវិទ្យាសាស្ត្រ អន្តរជាតិដោយអ្នកនិពន្ធ ខ្មែរ មួយចំនួន នៅតែមាននៅឡើយ។ ដូចនេះហើយ ពួកគេមិនអាចឈានទៅរកសច្ចភាព ឬ ផ្តល់ យុត្តិធម៌ជូនវិស័យវប្បធម៌ និង ប្រជាជនខ្មែរ នៅឡើយក្នុងខណៈដែលមានការបំភ្លៃ ឬ បំភ័ន្ត ប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ។ គឺក្នុងន័យនេះហើយដែលគេ ត្រូវតែបំពេញ កង្វះខាតដោយបំប៉ននូវចំណេះដឹងទូទៅ ឱ្យបានធំទូលំទូលាយឱ្យបានច្រើនជាអតិបរមាដែលជា ត្រីវិស័យចម្បងដើម្បី អភិវឌ្ឍការចេះដឹងសកលមួយប្រកបដោយ សុភវិនិច្ឆ័យដែលអ្នកប្រាជ្ញអាចទទូល ស្គាល់ជាផ្លូវការបាន ។
សរុបសេចក្តីមកគ្រប់ការនិយាយអំពីវប្បធម៌ ខ្មែរគេ ត្រូវផ្តោតការយកចិត្តទុកដាក់លើ ទស្សនៈជាមូលដ្ឋានខាងលើនេះជាមុនសិន បើពុំដូច្នេះទេ គេនឹងមិនអាច នឹងឈោង ទៅចាប់នូវគំនិតឧបសំយោគមួយដែលជា ខ្លឹមសារស៊ីជម្រៅពិតរបស់ព្រលឹងជាតិ យើងបានជាដាច់ខាត
ត្រា ណេ ។
ត្រា ណេ ។
EmoticonEmoticon