ប្រពៃណីទង ត្រចៀកវែងរបស់ទេព អប្សរ
🇰🇭
ទស្សនិកជន ខ្មែរ ដែលបានអញ្ជើញ ទៅទស្សនា ប្រាសាទបន្ទាយស្រីនៅ ខេត្តសៀមរាប បានផ្តោតអារម្មណ៍យ៉ាងខ្លាំងចំពោះសោភ័ណភាពរបស់ ស្រី ទេពអប្សរបុរាណជាច្រើនដែល បុព្វបុរសរបស់ខ្លួនបានឆ្លាក់សម្រាប់តុ បតែង ទេវស្ថាន ដែលបានស្ថាបនាឡើងនៅឆ្នាំ ៩៦៧ នៃ គ.ស ពោលគឺ នៅពាក់កណ្តាល ទី ២ នៃ ស.វ ទី ១០ ក្នុងរជ្ជកាលរបស់ ព្រះបាទ រាជេន្ទ្រវរ្ម័ន ។ ដើមឡើយបូជនីយដ្ឋាននេះមាន ឈ្មោះថា ឥស្វរបុរៈ ឬបូរី នៃ ព្រះឥសូរ ។
🇰🇭
ទស្សនិកជន ខ្មែរ ដែលបានអញ្ជើញ ទៅទស្សនា ប្រាសាទបន្ទាយស្រីនៅ ខេត្តសៀមរាប បានផ្តោតអារម្មណ៍យ៉ាងខ្លាំងចំពោះសោភ័ណភាពរបស់ ស្រី ទេពអប្សរបុរាណជាច្រើនដែល បុព្វបុរសរបស់ខ្លួនបានឆ្លាក់សម្រាប់តុ បតែង ទេវស្ថាន ដែលបានស្ថាបនាឡើងនៅឆ្នាំ ៩៦៧ នៃ គ.ស ពោលគឺ នៅពាក់កណ្តាល ទី ២ នៃ ស.វ ទី ១០ ក្នុងរជ្ជកាលរបស់ ព្រះបាទ រាជេន្ទ្រវរ្ម័ន ។ ដើមឡើយបូជនីយដ្ឋាននេះមាន ឈ្មោះថា ឥស្វរបុរៈ ឬបូរី នៃ ព្រះឥសូរ ។
ស្រីទេពអប្សរទាំងនោះដែលឆ្លាក់ក្នុង ឥរិយាបថឈរក្នុងស៊ុមកោងផ្តិត លើប្រាសាទថ្ម មានទឹកមុខស្រស់សុភាពរាបសាទន់ភ្លន់ញញឹមស្រស់ ហើយនៅ ត្រចៀក ដែលយារធ្លាក់ដល់ស្មា គេឃើញ មានពាក់ គ្រឿងអលង្ការជាក្រវិលធ្វើ ពី មាស ឬ សំរឹទ្ធ ។ គឺលក្ខណៈខុសពី ភាពប្រក្រតីនេះហើយ ដែលធ្វើឱ្យគេធ្វើការ ស្រាវជ្រាវ អំពីមូលហេតុឬអត្ថន័យ របស់ ប្រពៃណីដាក់ ត្រចៀក លំអដោយមាន ក្រវិលធំៗនៅ ចុងស្លឹកត្រចៀកផង ។ ហេតុដូចម្តេចបានជានាងទេពអប្សរ នៅ ប្រាសាទបន្ទាយស្រីមាន ស្លឹកត្រចៀក ធ្លាក់ ដល់ដើមទ្រូងខុសពីទេពធីតាផ្សេងៗ ឯទៀតដូចនៅ អង្គរវត្ត ឬ បាយ័ន ជាដើម ។
ការគយគន់នូវចម្លាក់បុរាណទាំងនោះ ដែលមានភាពញញឹម ស្រស់ប្រិមប្រិយ ធ្វើឱ្យគេមានអារម្មណ៍សប្បាយរីករាយ ព្រោះថាដំណើរមកកាន់ទេវស្ថាន ដើម្បីបន់ស្រន់បូជាទេវតាមានការ ហត់នឿយយ៉ាងខ្លាំង ។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយស្រីស្ថិតនៅឆ្ងាយ ដាច់ស្រយាលពីទីប្រជុំជន ។ ស្ថានភាព ទីតាំងពុំមែន ធ្វើឡើងដោយគ្មាន មូលហេតុសាសនា និង ជំនឿ នោះទេ ។ ប្រាសាទដែលស្ថិតនៅកាន់តែឆ្ងាយ សាសនិកជនដែលអញ្ជើញដោយ ថ្មើរជើង ជិះ ដំរី សេះ ឬ ដោយ គ្រែស្នែង ធ្វើឱ្យសាមីខ្លួន បានទទួល កុសលផលបុណ្យ កាន់តែច្រើន ។ ម្យ៉ាងវិញទៀត ទីតាំងនេះអាច ឆ្លុះបញ្ចាំងឱ្យគេឃើញពីទស្សនៈខ្មែរ នា សម័យបុរាណ ដែលជឿលើ ប្រាសាទ ឬ អាស្រម ដែលជាកន្លែងសម្រាប់ អង្គុយតាំងធម៌ ឬ ស្មឹងស្មាធិ៍ នៃ តាបស ឬ ព្រាហ្មណ៍ មិនត្រូវស្ថិតនៅក្បែរ សង្គមមនុស្សឡើយ ដែល ប្រកបដោយ អស្ថេរភាព ហិង្សា ទោសៈ មោហៈ លោភៈ ។ល។
លើសពីនេះទៅទៀត រូបចម្លាក់ដ៏ ស្រស់បស់ មាត់ រីក ស្គុះស្គាយ ដូចបុប្ផា និងឥរិយាបថ ដ៏ ទន់ភ្លន់ របស់ ស្រីទេពអប្សរមាន តួនាទី ធ្វើឱ្យ សេចក្តីហត់នឿយ ទៅជា លែង ហត់ អ្នកមានទុក្ខទៅជាអស់ ទុក្ខ អ្នកមាន កង្វល់ ក្លាយទៅជាសប្បាយរីករាយ ទៅវិញ ព្រោះ នៅ ទីនោះ ដែលជាទេវស្ថាន ហើយដែលមាន រូបនាងជាអ្នកបម្រើ គឺជាស្ថានសួគ៌ ។
តាមរយៈរូបចម្លាក់ទាំងឡាយ នៅ បន្ទាយស្រី ដំបូង ឡើយ គេ គិតថាប្រពៃណីនិយម ត្រចៀក វែង និង ពាក់ ក្រវិលនៅ ចុងទងត្រចៀក ជាឥទ្ធិពលនៃ វប្បធម៌ឥណ្ឌូនេស៊ី ដោយហេតុថាជនជាតិ ដា យ៉ាក់ ជាជនជាតិដើមរស់នៅតាម ព្រៃភ្នំឱ្យតម្លៃយ៉ាងខ្ពស់ចំពោះ ទំនៀមទម្លាប់ នេះ ។ ប៉ុន្តែ ឥឡូវ ចំពោះ ទស្សនៈខាងលើនេះ គេ បាន ផ្លាស់ប្តូរចិត្តគំនិតវិញ ហើយ ព្រោះថា គេពុំទាន់បាន ប្រមូលឯកសារ ដើម្បីយកទៅពិគ្រោះ ពិភាក្សាឱ្យឃើញ ច្បាស់លើបញ្ហានេះ ។
ម្យ៉ាងទៀតកន្លងមកនេះ គឺរវាង ឆ្នាំ ១៩៧៣-១៩៩៩ ក្រោយពេលដែលគេបាន សិក្សា ប្រពៃណី បងប្អូន ខ្មែរ ដែលរស់ នៅតាមដង ព្រៃភ្នំ ហើយ ដែលពុំបានទទួលឥទ្ធិពល នៃវប្បធម៌-អារ្យធម៌ ក្លិង្គ ដូច ខ្មែរ នៅតាម វាលទំនាប និងឆ្នេរសមុទ្រ គេ បានសម្គាល់ថាការដែល ខ្មែរ នា ១០០០ ឆ្នាំមុន ឆ្លាក់ ស្ត្រី មានស្លឹក និង ទងត្រចៀក វែងដល់ ទ្រូង ដូច្នេះពុំមែនជាការចៃដន្យ ទេ ប៉ុន្តែវាមាន អត្ថន័យរបស់វា ។
តាមពិតទៅទស្សនៈ ស្តីពីសម្ផស្ស ស្ត្រី ឬ បុរសក្នុងសង្គមនីមួយៗមានលក្ខណៈ ប្រែប្រួល ទៅតាមយុគសម័យពោលគឺ អាច ផ្លាស់ប្តូរទម្រង់ ។ ដូចគ្នានេះដែរ កាលណា គេឈប់និយម ប្រពៃណីណាមួយ ហើយ ប្រពៃណី នោះ ត្រូវរលត់រលាយ សាបសូន្យ ដូចការពាក់ ក្រវិល និង ត្រសាល់ ត្រចៀក ដូចជនជាតិខ្មែរ យើង ពី ដើម ។
ចំពោះការដាក់ ក្រវិល ត្រចៀកវែង យើង គូរ តែ គិតថាជាម៉ូត បុរាណមួយដែល ខ្មែរ ធ្លាប់ និយម លម្អ ខ្លួនប្រាណ ក៏ប៉ុន្តែ ឥឡូវនេះ វា ហួសសម័យទៅហើយ ហើយ គ្រាន់តែមាន ចម្លាក់ជាភស្តុតាង នៃការឱ្យ តម្លៃ របស់បុព្វបុរសតែប៉ុណ្ណោះ ។
តាមការស្រាវជ្រាវរបស់យើង ប្រពៃណី នេះ កើតចេញពី ខឿនវប្បធម៌ ស្រុក អាយ ដែលមាន អាយុ ច្រើនពាន់ ឆ្នាំមកហើយ គឺ បាន ផ្តើមឡើងនៅសម័យលោហធាតុ រវាង ២០០០ ឆ្នាំ និង ១០០ ឆ្នាំមុន គ.ស បើ យើង សំអាងទៅលើ ក្រវិលសំរឹទ្ធដែលគេ បានរកឃើញនៅក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រ ជាច្រើន ក្នុងឧបទ្វីបឥណ្ឌូចិន យើងនេះ ដែលជាទឹកដី កុលសម្ព័ន្ធ មន-ខ្មែរ ។
មួយវិញទៀត មានភស្តុតាងជាច្រើន បញ្ជាក់ នៅតំបន់ ព្រៃភ្នំ កុលសម្ព័ន្ធ ខ្មែរ យើងជាច្រើនជាទូទៅនៅតែនិយមពាក់ ក្រវិល ត្រចៀក សំរឹទ្ធនេះ មិនដាច់តែ សម័យបុរេប្រវត្តិសាស្ត្រ រហូតដល់ បច្ចុប្បន្ន កាល ហើយការនិយមនេះ ត្រូវធ្វើឡើង ចំពោះ ស្ត្រីភេទណា ដែលស្តុកស្តម្ភ ឬ មាន ឋានៈ ខ្ពង់ខ្ពស់ ។ លើសពីនេះ ទៀតការនិយម ក្រវិលនេះពុំមែន ធ្វើឡើងដោយ ឯកឯងនោះទេ ឬក៏ពុំបាន ប្រារព្ធពិធីឆ្លង នោះ ដែរ ។
ពិតមែនតែ ខ្សែ ភ្នែក យើងសព្វថ្ងៃ ដែល យើងឃើញថា ប្រពៃណី ព្នង នាជំនាន់ បុរាណគេទទួលស្គាល់ថា ទង ត្រចៀក កាន់តែ វែង សម្ផស្ស ស្រី កាន់ តែមាន កម្រិត ខ្ពស់ ទន្ទឹមនឹង នេះដែរកិត្តិនាម របស់ ស្ត្រី កាន់តែ ធំ ។
ឆ្លងតាម ការស្រាវជ្រាវ ខាងលើ បាន ឱ្យគេ ដឹងថា ថ្វីត្បិតតែ ចំណាស់ គួរឱ្យមោទនភាព នៃ ប្រពៃណី របស់ ជាតិយើង បាន រលត់ បាត់ទៅ ហើយក៏ ដោយ ក៏ប៉ុន្តែ នៅសល់ ភស្តុតាង ជាច្រើន ដែល បង្ហាញ នូវ ចំណាស់ វប្បធម៌ របស់ជនជាតិខ្មែរ ដែលមាន ការវិវឌ្ឍ ពី សម័យ មួយ ទៅ សម័យមួយ យ៉ាងពិត ប្រាកដ (ម.ត្រា ណេ) ។
EmoticonEmoticon