ប្រាសាទច័ន្ទឆាយា

ប្រាសាទច័ន្ទឆាយា 
-----*****-----
ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀង​ខាងជើង​នៃ​ព្រះ​បរមរាជវាំង ឡើងនាឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ 

 
សំណង់​ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទចាំង​រស្មីទៅ​ខាង​ក្នុង ផ្នែកខាងលើនៃប្រាសាទនេះគ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់​រាំ​ក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ ជូនភ្ញៀវជាន់ខ្ពស់។ បច្ចុប្បន្នប្រាសាទនេះ គឺសម្រាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរកថា​ទៅ​កាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗផ្សេងៗ។
 
  
  


EmoticonEmoticon