បណ្ណាល័យដេប៉ាតាម៉ង់ភាសាបារាំង នៅឯវិទ្យាស្ថានភាសាបរទេស ( IFL )

បណ្ណាល័យដេប៉ាតាម៉ង់ភាសាបារាំង នៅឯវិទ្យាស្ថានភាសាបរទេស ( IFL ) យកលំនាំតាមមួកត្នោតខ្មែរ
-----+++++-----
គំនិតដ៏អស្ចារ្យមួយដែលញាំុងអោយស្ថាបត្យករល្បីឈ្មោះរបស់ខ្មែរលោកវណ្ណម៉ូលីវណ្ណ សង់បណ្ណាល័យដេប៉ាតាម៉ង់ភាសាបារាំង យកលំនាំតាមរាងមួកស្លឹកត្នោតខ្មែរ ដោយសារតែមួកត្រូវបានគេពាក់នៅលើក្បាល ដែលជាបណ្ដុំនៃបញ្ញា ។ 


 
ដូច្នេះហើយការសង់បណ្ណាល័យនេះមានរាងជាមួកក៏ឆ្លុះបញ្ចាំងថា នៅខាងក្នុងនៃអគារនេះ គឺជាឃ្លាំងផ្ទុកចំណេះវិជ្ជា ។ ម្យ៉ាងវិញទៀត គោលបំណងដែលស្ថាបត្យករខ្មែរ យកត្រាប់តាមមួកស្លឹកត្នោតនេះ ក៏ចង់លើកតម្កើងអត្តសញ្ញាណជាតិខ្មែរផងដែរ ។


EmoticonEmoticon