ប្រាសាទព្រះពិធូរ

ប្រាសាទព្រះពិធូរ

ប្រាសាទ​ព្រះ​ពិធូរជា​ឈ្មោះ​រូប​នៃ​ប្រាសាទ​តូចៗ ដែល​មាន​ឈ្មោះ​ផ្សេង​គ្នា ហើយ​សៀវភៅ​បរទេស​ភាគ​ច្រើន​សរសេរ​ថាក្រុមព្រះពិធូរ (Preah Pithu Group) ។ ក្រុម​នៃ​ប្រាសាទ​ទាំង​នេះ​ស្ថិត​នៅ​ស្ទើរ​​ចំ​ពី​មុខ​នៃ​ប្រាសាទ​ទេព​ប្រណម ហើយ​ស្ថិត​នៅ​ខាង​ជើង​នៃ​ប្រាសាទ​សួរ​ព្រ័ត្រ។ តាម​រយៈ​បច្ចេកទេស​សំណង់​ប្រាសាទ​ទាំង​នេះ បញ្ជាក់​ថា ប្រាសាទ​នេះ​​ត្រូវ​បាន​ស្ថាបនា​ឡើង​​នៅ​ដើម​គ្រិស្តសតវត្ស​ទី ១២ ក្នុង​រាជ្យ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី ២ គោរព​ដល់​ព្រហ្មមញ្ញសាសនា លើក​លែង​តែ​ប្រាសាទ​ព្រះ​ពុទ្ធសាសនា​មួយ​ គឺ​ប្រាសាទ​តា​ទួរ ដែល​មាន​ចម្លាក់​ព្រះ​ពុទ្ធរូប​នៅ​គ្រិស្តសតវត្ស​ទី ១៣-១៦ (មាន​ស្លាក​ស្នាម​ព្រះ​ពុទ្ធសាសនា​​ជា​ច្រើន​នៅ​ប្រាសាទ​នេះ)។


EmoticonEmoticon