ចម្លាក់បាយ័ន ៖ សិល្បៈទស្សនីយភាពមួយនៅសម័យអង្គរ

ចម្លាក់បាយ័ន ៖ សិល្បៈទស្សនីយភាពមួយនៅសម័យអង្គរ

យើងធ្លាប់តែដឹងថា ភ្លេងតន្រ្តី និងឧបករណ៍តន្ត្រីជាច្រើន សុទ្ធតែ​បាន​បន្សល់​ទុកតាំងបុរាណកាលមក។ 


  
  
 
ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែល​ដឹង​ថា ឧបករណ៍តន្រី្តទាំងនោះត្រូវបានឆ្លាក់ជាប់លើផ្ទាំងថ្មប្រាសាទ ហើយមានឧបករណ៍អ្វីខ្លះ ដែលនៅសល់រហូតដល់សព្វថ្ងៃ។
រហូតមកដល់ពេលនេះ គ្មានអ្នកស្រាវជ្រាវណាម្នាក់​ហ៊ានអះអាង​ដាច់​ណាត់​ថា តន្រ្តីបុរាណនាសម័យអង្គរ គេបានប្រើប្រាស់​ឧបករណ៍​អ្វី​ខ្លះ​នោះទេ តែតាមរយៈចម្លាក់ដែលបានបន្សល់ទុក អ្នក​ស្រាវជ្រាវ​អាច​ប្រាប់យើងបានខ្លះ អំពីឧបករណ៍ដែល​ត្រូវបានប្រើប្រាស់​ក្នុង​ពេល​នោះ ហើយបានបន្សល់ទុកដល់សព្វថ្ងៃ។

  
  
នៅប្រាសាទបាយ័ន ក្នុងប្រាង្គខាងកើតឆៀងខាងត្បូង មាន​ចម្លាក់​ដែល​បង្ហាញអំពីការប្រគំតន្ត្រីមួយ។ តាមការរៀបរាប់របស់ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា​បានពន្យល់​ថា វង់តន្រ្តីនេះ បានប្រើប្រាស់ឧបករណ៍បីគឺ ឆាប (ខ្លះហៅថាឆឹង) ពិណ និងសាដៀវ។
ដោយមើលពីឆ្វេងទៅស្តាំយើងនឹងឃើញ អ្នកគោះឆាប អ្នកដេញ​ពិណ អ្នកដេញសាដៀវ អ្នកចម្រៀង អ្នករបាំ និងទស្សនិកជន។ បើ​មើល​ទៅទិដ្ឋភាពខាងលើទាំងមូល គឺសាលមហោស្រព ដែល​ប្រកប​ដោយក្បាច់រចនាយ៉ាងស្រស់ស្អាត។
----------------------
អាជ្ញាធរជាតិអប្សរា
 


EmoticonEmoticon