គជសីហ៍

គជសីហ៍
---***---
គជសីហ៍ ជាសត្វមានខ្លួនសិង្ហ មានប្រមោយ និងភ្លុក ដូចដំរី ។ ( Gajasingha )
នេះគជសីហ៍ សម័យអង្គរ ប្រសិនបើមិត្តទៅសារមន្ទីរជាតិភ្នំពេញ ពេលចូលសារមន្ទីរ ឃើញគ្រុឌកោះកេរ្តិ៍ អ្នកដើរខាងស្តាំដៃ តម្រង់ទៅ ថែវសំរិទ្ធ ទូខាងស្តាំដៃអ្នក ទូទី២ រាប់ពីគ្រុឌ អ្នកនឹងឃើញ មាន គជសីហ៍ ទំហំ ប៉ុនប៉ាន់តែ?



រចនាប័ទ្ម សម័យក្រោយអង្គរ ស្អាតណាស់ ចម្លាក់ប្រណិត បើកប្រមោយឡើងលើ ភ្លុកដំរី មានក្បាច់តាំងពីដងខ្លួន ដល់កន្ទុយ បង្ហាញរាងសង្ហា ប្រហែលធ្វើពីសំរិទ្ធ ឬ ប្រាក់ ??
សត្វ ទេពនេះ ជាសត្វក្នុងទេវកថាហិណ្ឌូ ដែលមានវត្តមានទេពគង់លើ ជាយាន្ត ជាក់ស្តែងក្នុងចម្លាក់បុរាណខ្មែរជាច្រើន។ ក្នុងគម្ពីរត្រៃភូមិ សត្វទេពនេះ ត្រូវបានគេរៀបរាប់ ជាសត្វ នៅ ហេមពាន្ត ជាគូនឹង រាជសីហ៍ ។ នៅវត្តដំរី ស ខេត្តបាត់ដំបង ក៏មានរូបគជសីហ៍ អមជុំវិញធ្លារបងវិហារ ជាមួយសត្វទេពផ្សេងៗ ក្នុងគម្ពីរត្រៃភូមិ។

ក្នុងឯកសារព្រះរាជពិធីទ្វារទសមាស រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប បានរៀបរាប់ថា សត្វគជសីហ៍ បានបង្ហាញខ្លួននា សម័យអង្គរ ហើយក៏ មិនដែរ បានឃើញ ក្នុងសម័យ ក្រោយៗ ទៀត ។ សត្វនេះ ជាសត្វមង្គល ដែលធ្វើឲ្យស្រុកទេស ចម្រើនរុងរឿង ក្នុងផ្នត់គំនិតខ្មែរបុរាណ ។
យើងក៏ឃើញមានវត្តមាន គជសីហ៍ ក្នុង សិល្បៈជ្វា និងចាម ដែល ឆ្លាក់ជា ទ្វារបាលប្រាសាទ ដូចតោ និងនាគ អបបង្កាន់ដៃ ដែរ ដោយខុសគ្នា ទៅតាម ការរចនា ស្រប លើ ការនិយម នៃ ជាតិសាសន៍ នីមួយៗ


EmoticonEmoticon