ពស់អានន្នក្នុងទេវកថាកូរសមុទ្រទឹកដោះ និង និមិត្តរូប🇰🇭
សត្វពស់ដែលខ្មែរយើងគោរពបូជាតាំងពីសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ ក៏ប៉ុន្តែ នាសម័យមុនអង្គរសម័យអង្គរ និង ក្រោយអង្គរ សត្វនេះដែលក្រោយពីបានទទួលអត្ថន័យមួយថ្មីបែបឥណ្ឌានិយម ហើយក្លាយទៅជានាគ ( ស្តេចពស់ ) មានឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុតក្នុងវិស័យសិល្បះ និង ស្ថាបត្យកម្ម ក៏ដូចជាជំនឿសាសនាផងដែរ ។
កេរ្តិ៍ឈ្មោះដ៏ធំធេងនៃសត្វនាគ ( ភាសាសំស្ក្រឹត ) ត្រូវបានគេជួបប្រទះក្នុងទេវកថាជាច្រើន ជាពិសេសក្នុងទេវកថាស្តីអំពីការកូរសមុទ្រទឹកដោះដែលខ្មែរ យើងបានឆ្លាក់នៅ ប្រាសាទអង្គរវត្ត ។ ស្ថាបត្យករខ្មែរបុរាណក្នុងរជ្ជកាលរបស់ ព្រះបាទសូរិយាវរ្ម័នទី ២ ដែលជាអ្នកសាងសង់ប្រាសាទដ៏ធំសម្បើមនេះ ហើយបាន ឆ្លាក់ព្រឹត្តិការណ៍អច្ឆរិយសាសនានេះ នៅលើជញ្ជាំងថ្មដែលមានប្រវែងប្រមាណជា ៥០ ម៉ែត្រ សម្រាប់តំណាងឲ្យការបង្កើតលោកក្នុងបរិបទព្រហ្មញ្ញាសាសនា ។
ក្នុងបុព្វសម័យពពួកទេវតា និង យក្ស ដែលរមែងតែងតែច្បាំងគ្នាជានិច្ចកាល បានយល់ព្រមចុះសម្រុង នឹង គ្នាដើម្បីយកទឹកមន្តអមតៈ គឺ ’ ទឹកអម្រឹត ” ដោយប្រណាំងប្រជែងការកូរទឹកនៃសមុទ្រទឹកដោះ ។
ដោយសារការកូរសមុទ្រទឹកដោះ នេះមានទំហំធំធេងឥតគណនា ពួកគេក៏ទៅអង្វរករនាគអានន្ទដើម្បីធ្វើខ្លួនឲ្យ ក្លាយទៅជាខ្សែពួរមួយប្រយោជន៍ នឹង ងាយបាចទឹកសមុទ្រ ។ នាគអានន្ទក៏ យល់ព្រមតែបានដាក់លក្ខខណ្ឌថាខ្លួននឹងទទួលនូវមួយភាគ នៃទឹកអម្រឹតនេះដែរ ។ ព្រមព្រៀងរួចកាលណាពួកគេក៏ចាប់ផ្តើមកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រឹត ។ ក្រុមទេវតាឈរម្ខាង ពពួកយក្សឈរម្ខាងទៀតដោយកាន់ក្បាល និង ចុងកន្ទុយពស់ ។ កកូរបានបន្តិចពពួកយក្ស ក៏សូមផ្លាស់ប្តូរទីកន្លែងដោយពួកគេយល់ថា កន្ទុយពស់គួរឲ្យធុញទ្រាន់ឆ្អើមណាស់ ក្រុមទេវតាក៏សុខចិត្តយល់ព្រមឲ្យពួកគេផ្លាស់ ទីតាំង ។ ដូច្នេះការកកូរសមុទ្រទឹកដោះ ក៏ត្រូវប្រព្រឹត្តឡើងដោយស៊ីសងសង្វាក់គ្នា ពីព្រោះទាំងពួកក្រុមទេវតាទាំងពួកយក្ស ខំប្រឹងកកូរដោយពេញទំហឹង ។
ដោយសារការកកូរលើកដំបូងមាន សន្ទុះខ្លាំងក្លាឥតឧបមា ភ្នំមន្តរគ្មានលំនឹងក៏ ស្រុតលិចក្នុងសមុទ្របាត់ទៅ ។ សំណាងល្អ ព្រះវិស្ណុ ដែលជាអ្នកថែរក្សាលោកឃើញសភាពការណ៍ដូច្នោះក៏ប្រញាប់ប្រញាល់ប្រែរូបជាសត្វអណ្តើកមួយដ៏ធំ ដើម្បីទ្រភ្នំនោះ ហើយក្រុមទេវតា និង ពួកយក្សក៏អាចបន្តសកម្មភាពបាចសមុទ្រ ទឹកដោះ របស់គេតទៅទៀត ។

* ការកូរសមុទ្រទឹកដោះ ឬ ហាលា ហាល
ការកកូរសមុទ្រទឹកដោះនេះមាន រយៈពេល ១.០០០ ឆ្នាំ ។ ចាប់ពីដើមសកម្មភាពកូរសមុទ្រនេះម្ល៉េះ នាគអានន្ទ បានស្ថិតក្នុងស្ថានភាពមួយដ៏លំបាកលំបិន បំផុតដោយហេតុថាដងខ្លួនរបស់គេត្រូវគេ ទាញបោះមិនឈប់ឈរចង់ខ្ជាក់ពិស ។ ព្រះ វិស្ណុ បានជ្រាបជាមុនស្រេចថាពិសអាចធ្វើ ឲ្យពពួកទេវតា យក្ស និង ធម្មជាតិ វិនាស សាបសូន្យទាំងអស់ ។ ដូច្នេះព្រះអង្គក៏ យកដៃទៅទប់ ហើយលេបក្អឹកក្នុងមាត់ទៅ ។ ព្រះវិស្ណុគ្រាន់តែរលាកបំពង់ក តែប៉ុណ្ណោះជាហេតុធ្វើឲ្យមានស្នាមខៀវ មួយនៅជាប់ នឹង បំពង់ករបស់ព្រះអង្គរហូតដល់សព្វថ្ងៃ ហើយត្រូវបានឲ្យ ឈ្មោះថា និលគន្ធ ( បំពង់ក ខៀវ ) ។
ក្រោយពីបានកូរសមុទ្រទឹកដោះ អស់ រយៈពេល ១០ សតវត្សរ៍ មក គេឃើញដំរី ស ក្បាល ៣ ដែលជាយានជំនិះរបស់ ព្រះឥន្ទ្រ លេចធ្លោរចេញពីសមុទ្រ ។ ក្នុងខណៈនោះគេក៏ឃើញដែរនូវ ត្បូងទទឹមដ៏ធំអស្ចារ្យ មួយ ជាតញ្ញូតាធម៌ ចំពោះព្រះវិស្ណុ ដែលបានជួយទ្រទ្រង់ការកូរសមុទ្រទឹកដោះ ។ បន្ទាប់មកទៀត គេឃើញមេគោព្រះនាងទេពីប៌វតី ( ប៌ វ តី : និមិត្តរូប នៃសេចក្តីសម្បូរសប្បាយ ) ។ សត្វសេះ ដែលមានពណ៌ដូចព្រះចន្ទ និង ស្រី ទេពអប្សរជាច្រើនដែលបានត្រូវបង្កើត ឡើងដោយការកូរសមុទ្រទឹកដោះ ។

ជាអវសានគេក៏ឃើញលេចចេញនូវផ្កាឈូក ១ ទង ដែលកាន់ដោយព្រះនាង លក្ស្មី តំណាងនូវសោភ័ណភាព ព្រមទាំង ក្មេងប្រុសម្នាក់មានរូបឆោមល្អសម្បុរខ្មៅ ហើយមានកាន់ថូទឹកអម្រឹតនៅដៃ ។ ពេលឃើញវត្តមាននៃ ទឹកអម្រឹតកាលណាពពួកយក្ស ក៏ហក់ទៅឆក់យកបាត់ភ្លាម ។ ក៏ប៉ុន្តែ ព្រះវិស្ណុបានកាឡារូបជាទេពធីតាមួយ ជាបន្ទាន់ហើយក៏បានដណ្តើមដប ទឹកអម្រឹត ពីពពួកយក្សបានដូចចិត្តហើយក៏ ប្រគល់សងទៅទេវតាវិញ ។
សូមបញ្ជាក់ថាក្នុងចម្បាំងរវាង ព្រះវិស្ណុ និង ពួកយក្ស ទឹកអម្រឹតជាច្រើនតំណក់ បានកំពប់ខ្ចាយស្រក់ទៅលើដី ។ ឃើញដូច្នេះពស់ក៏ម្នីម្នាវារទៅលេប ។ ក៏ប៉ុន្តែដោយសារនៅកន្លែងនោះដីមានស្មៅមុត ដុះពាសពេញអណ្តាតសត្វពស់ក៏ត្រូវញែកដាច់ជាពីររហូតដល់សព្វថ្ងៃ ។
* អត្ថន័យនៃការកូរសមុទ្រទឹកដោះ
តើហេតុដូចម្តេចបានជា ព្រះបាទសូរិយាវរ្ម័នទី ២ បានឆ្លាក់ទេវកថាការកូរ សមុទ្រទឹកដោះនេះនៅលើជញ្ជាំង ប្រាសាទអង្គរវត្ត ដែលជាប្រាសាទថ្មធំជាងគេបំផុតក្នុងលោកយើងនេះ ។ តើមូលហេតុបណ្តាមកពីអ្វី ?
ជាបឋមការវិភាគ នៃទេវកថាខាងលើនេះ អាចបង្ហាញឲ្យយើងដឹងថាការកូរ សមុទ្រទឹកដោះ គឺជាការបង្កើតលោកក្នុងមនោគមន៍សាសនាបុរាណ ដោយហេតុថាលោកយើងនេះត្រូវបានបង្កបង្កើតឡើង ក្រោយព្រឹត្តិការណ៍ដ៏មហស្ចារ្យ នេះ ។ មិនតែចំពោះសត្វលោកតែប៉ុណ្ណោះទេ ក៏ប៉ុន្តែចំពោះពពួកទេវតា និង ទេពអប្សរ នឹង ទេវី ថែមទៀតផង ពោលគឺការកូរសមុទ្រ ទឹកដោះខាងលើជានិមិត្តរូប នៃ ប្រភពជីវិតនៃលោក ។ ព្រោះថាលោកយើងត្រូវបានប្រសូត្រឡើងដោយការកូរសមុទ្រ ទឹកដោះក៏ដូច ពពួកទេវតា នឹង ទេពអប្សរនេះដែរ ។

បើសិនពិនិត្យនៅលើខ្លឹមសារ នៃ ទេវកថាខាងលើនេះយើងក៏អាចដឹងដែរ ថា ព្រះវិស្ណុ គឺតួអង្គដែលសំខាន់ជាងគេ ។ ព្រះអង្គគឺជាទេវតាទ្រទ្រង់ លោកយើងឲ្យមានសថេរភាពដែលមាន ភ្នំ មន្តរ ជាស្នួល ឬសសរទ្រូង នៃ ពិភពលោក ។ ដោយសារមូលហេតុ នេះហើយបានជាគេ ឧទ្ទិស ប្រាសាទអង្គរវត្ត ទៅនឹង ព្រះអាទិទេពអង្គនេះ ដោយមានព្រះបដិមាតំណាងជាច្រើនទៀតផង ដែលគេប្រៀបផ្ទឹមទៅនឹង ព្រះបាទ សូរិយាវរ្ម័នទី ២ អតីតព្រះមហាក្សត្រ ខ្មែរ ប្រកបដោយ ចេស្តារ ឫទ្ធារនុភាព និង ថាមពលដ៏ខ្លាំងក្លា អស្ចារ្យ ។ ព្រះបាទ សូរិយាវរ្ម័នទី ២ បាននាំមកចំពោះព្រះរាជាណាចក្រកម្ពុជា នូវវឌ្ឍនភាពដ៏មហារុងរឿងថ្កុំថ្កើងកប់កំពូល ដោយពឹងផ្អែកលើវិស័យសំខាន់ ៣ គឺ នយោបាយ ទឹកកសិកម្ម និង ពាណិជ្ជកម្ម ។ តាមពិតទង្វើរបស់ ព្រះមហាក្សត្រ ខ្មែរ ចំពោះប្រទេសជាតិខាងលើនេះ មិនខុសពី មុខងារយ៉ាងសំខាន់ៗរបស់ ព្រះវិស្ណុ ដែល ត្រូវបំពេញដើម្បីវិបុលភាពនៃសង្គមខ្មែរ នាសម័យបុរាណប៉ុន្មាន ទេ ។
សូមរំលឹកឡើងវិញថា ក្នុងរបបរាជា ធិ តេយ្យ ឥណ្ឌូ ខ្មែរ ព្រះរាជាគឺជាសញ្ញា និមិត្ត តំណាងព្រះអាទិទេពនៅស្ថានមនុស្ស យើងនេះហើយមានកាតព្វកិច្ចចម្បងរបស់ ព្រះអង្គគឺជាការផ្តល់នូវសុភមង្គល និង សិរីមង្គល ជូនសង្គមមនុស្សដោយត្រូវប្រកាន់ខ្ជាប់នូវទសពិធរាជធម៌ ។
ដូច្នេះហើយអវត្តមានរបស់ ព្រះមហាក្សត្រ អាចនាំមកនូវអស្ថិរភាព និង បាតុភូតធម្មជាតិដទៃផ្សេងៗក្នុងសង្គម ជាហេតុបណ្តាលឲ្យប្រជារាស្ត្រ វេទនា អត់បាយ ក្រហាយទឹក ។
នេះជាការគិតរបស់ពលរដ្ឋ ខ្មែរ ដែល ស្ថិតក្រោមឥទ្ធិពលរបស់មនោគមន៍វិជ្ជា រាជានិយម ។ សាសនាព្រាហ្មដែលដូចជា ព្រះពុទ្ធសាសនា ជាចន្ទល់ដ៏មាំរបស់របប រាជាធិតេយ្យ ។
ការពិនិត្យស៊ីជម្រៅ នៃ ទេវកថា និង និមិត្តរូបនៃ ផ្នែកស្ថាបត្យកម្មបុរាណអាច ផ្តល់នូវ ព័ត៌មាន ២ យ៉ាង គឺ :
- ទី ១ : ការឆ្លាក់ឆាកកូរសមុទ្រ ទឹកដោះ គឺធ្វើឡើងក្នុងបំណង ឬ ផែនការតែមួយ យ៉ាងច្បាស់លាស់ គឺ ការផ្តល់នូវវឌ្ឍនភាព និង សុភមង្គលដល់សង្គមជាតិ ដោយព្រះរាជាតាមរយៈទេវកថាបង្កើតលោក ដែលជាប្រភព នៃភាពរុងរឿងសម្បូរ សប្បាយ ថ្កុំថ្កើង នៅសម័យបុរាណ ។
សូមជម្រាបថាក្នុងមនោគមន៍វិជ្ជា សាសនាបុរាណ គ្រប់សកម្មភាពរបស់ ព្រះរាជា គឺជាសកម្មភាពរបស់ ព្រះអាទិទេព ពោលគឺព្រះរាជាត្រូវដើរតាម ឬ យកគំរូតាមព្រះអាទិទេព ។ បំណងរបស់ព្រះរាជា គឺជាបំណងរបស់ ព្រះអាទិទេព ។ ក្នុងន័យនេះហើយការទស្សនានូវរូបចម្លាក់ស្តីអំពីទេវ កថាខាងលើនេះនៅលើជញ្ជាំង ប្រាសាទអង្គរវត្ត ត្រូវចាត់ទុកថាជាការបូជាយញ្ញមួយដ៏ ភ្លឺថ្លាឧត្តុង្គឧត្តម ។ ពីព្រោះជនជាតិខ្មែរនាសម័យបុរាណ បាន ឆ្លាក់ផ្ទាំងចម្លាក់ទាំងនោះឡើង ដើម្បី រំលឹកអបអរនូវជ័យចេស្តារបស់ព្រះរាជា ព្រមទាំងគុណបំណាច់ដ៏ធំធេងរបស់ ព្រះអង្គដែលបានសាងសង់ប្រាសាទនេះឡើងហើយដែលជានិមិត្តរូប នៃ មោទនភាព កិត្យានុភាព ឫទ្ធានុភាព កប់កំពូលរបស់ជនជាតិខ្មែរ ។ សូមកុំភ្លេចថាចម្លាក់ជុំវិញជញ្ជាំង ប្រាសាទអង្គរវត្ត ដែលគេត្រូវមើលពីស្តាំ ទៅឆ្វេង គឺ ជាគម្ពីរធម៌ ធ្វើអំពីថ្មមួយ ដោយហេតុថាអ្វីៗដែលឆ្លាក់ នោះសុទ្ធសឹងតែទាក់ទិន នឹង ស្នារព្រះហស្ត ពោលគឺសកម្មភាពពិសិដ្ឋរបស់ ពួកទេវតា និង ព្រះមហាក្សត្រ ខ្មែរ ដោយម្នាក់ៗ កាលបើមើលរួចរមែងតែលួចសរសើរ មិនដាច់នូវវណ្ណកម្មដ៏អស្ចារ្យ នេះ ។

រួមសេចក្តីមកការ ឆ្លាក់រឿងកូរសមុទ្រ ទឹកដោះនៅជញ្ជាំងប្រាសាទ អង្គរ ដោយព្រះបាទ សូរិយាវរ្ម័នទី ២ នាសតវត្សរ៍ ទី ១២ នៃ គ្រិស្តសករាជ គឺជាការលើកតម្កើន នូវសម្មិទ្ធិផលរបស់ ព្រះមហាក្សត្រ អង្គ នេះផ្ទាល់ដែលបានស្ថាបនានូវខឿន អារ្យធម៌ - វប្បធម៌ ខ្មែរ នាសម័យអង្គរ ។ បើគេ និយាយម្យ៉ាងទៀត ចម្លាក់កូរសមុទ្រ ទឹកដោះ គឺជាការរំលឹកគុណបំណាច់របស់ ព្រះរាជាដែលបានបំពេញនូវតួនាទីចម្បង បំផុតនូវផ្ទៃក្រោមហាក់បីដូចជា ព្រះអាទិទេពនៅលើ ឋានសួគ៌ គឺ ការផ្តល់នូវទឹកអម្រឹត ប្រភព នៃជីវិតអមតៈដើម្បី ទ្រទ្រង់ជីវិត ឬក៏ផ្តល់នូវ ស្ថេរភាពចំពោះសង្គម ខ្មែរ ទូទាំងអតីតព្រះរាជាណាចក្រ កម្ពុជា ៕
ត្រា ណេ
ត្រា ណេ
EmoticonEmoticon