ប្រាសាទបាពួន
ប្រាសាទបាពួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រលានជល់ដំរី។ ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។

ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។
ប្រាសាទនេះជាប្រភេទប្រាសាទភ្នំតំណាងអោយភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥ X ១២៤ ម៉ែត្រព័ទ្ធជុំវិញ។ លក្ខណៈពិសេសមួយទៀតនៃប្រាសាទនេះ គឺផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅទិសខាងកើត មានលក្ខណៈជាស្ពានទ្រដោយសសរមូលបីជួរ។ នៅជាន់ទីមួយ ទីពីរ ទីបី នៃប្រាសាទមានថែវធ្វើពីថ្មភក់។
EmoticonEmoticon