ការ​តំណាង​ពិធី​អភិសេកព្រះ​នាង​ល​ក្ម្សី​សម័យ​នគរ​ភ្នំ​

ការ​តំណាង​ពិធី​អភិសេកព្រះ​នាង​ល​ក្ម្សី​សម័យ​នគរ​ភ្នំ​
​ជាការ​ពិត យើង​បាន​ស្គាល់​ពី​ចម្លាក់​តំណាង​ឲ្យ​ការរៀប​អភិសេកព្រះ​នាង​ល​ក្ម្សី ឬ​ល​ក្ម្សី​ភិ​សេក​តាម​រូបចម្លាក់ មួយចំនួន​នា​សម័យ​ទំនើប ហើយ​យើង​ក៏​អាច​មើល​ចម្លាក់​នេះ ដែល​គេ​បាន​ឆ្លាក់​នៅលើ​ប្រាសាទបន្ទាយស្រី​នា ស​.​វ​ទី​១០ ដែរ ដោយសារតែ​ចម្លាក់​នេះ​ត្រូវបាន​ខ្មែរ​ចាត់ទុកថា ជា​ប្រផ្នូល​នៃ​សិរី​មង្គល ។​
​ ​ប៉ុន្តែ​គ្មានអ្វី​បញ្ជាក់ថា ខ្មែរ​បាន​ស្គាល់​រឿងនេះ​នា​សម័យមុនៗ​សោះ ពោលគឺ​សម័យ​បុ​រេ​អង្គរ ពីព្រោះ​យើង​ពុំ​បានឃើញ​ចម្លាក់ ឬ សិលាចារឹក ពិពណ៌នា​ឡើយ ។ មូលហេតុ​បណ្តាលមកពី​រហូតដល់​សព្វថ្ងៃនេះ ពុំទាន់​មានការ​កំណាយ​សំខាន់ៗ​ណាមួយ នៅតាម​ស្ថានីយ​ដើម្បី​ស្វែងយល់​ពី វប្បធម៌​បុ​រេ​អង្គរ ។ ចំណុច​អវិជ្ជមាន​នេះ​ធ្វើ​ឲ្យ​យើង​ស្ថិតក្នុង​ស្ថានភាព​មួយ​មិន​ប្រាកដប្រជា ដោយ​គ្មាន​ទិន្នន័យ​ច្បាស់លាស់ ។​
​ ​បើ​យោងតាម​ការរកឃើញ​នៅ​អង្គរបុរី ទើប​យើង​យល់ថា ដូនតា​ខ្មែរ​បាន​ស្គាល់​រឿង​ល​ក្ម្សី​អភិសេក តាំងពីដើម​សម័យ ប្រវត្តិសាស្ត្រ​ដែល​បាន​ហូរ​ចូល​ពី​ឥណ្ឌា​ម្ល៉េះ ។ ដូចនេះ​យើង​ជឿជាក់ថា ប្រវត្តិ​នៃ​ពិធី​អភិសេកព្រះ​នាង​ល​ក្ម្សី ជនជាតិខ្មែរ​យើង បាន​ស្គាល់​រួចស្រេច​ទៅហើយ តាំងតែ​សម័យ​នគរ​ភ្នំ​មកម្ល៉េះ ថ្វីត្បិតតែ​គ្មាន​ការចុះ​កាលបរិច្ឆេទ​ច្បាស់លាស់​ក្តី ហើយ​ថែមទាំង​បាន​ឆ្លាក់​រំលេច​ជា​ក្បាច់​នៅលើ​ហោជាងប្រាសាទ ឬ​វត្ត​អារាម ដើម្បី​ទុកជា​ទី​សក្ការ​:​បូជា ៕


EmoticonEmoticon