ចម្លាក់​ទេវរូប​នៃ​សតវត្សរ៍​ទី​៤​របស់​ខ្មែរ​

ចម្លាក់​ទេវរូប​នៃ​សតវត្សរ៍​ទី​៤​របស់​ខ្មែរ​
​ព្រះ​បដិមា​ជាច្រើន​នៃ​ព្រហ្មញ្ញសាសនា ដែល​ជនជាតិខ្មែរ​បាន​ស្ថាបនា​ឡើង​ក្នុងអំឡុង​សតវត្សរ៍​ទី​៣-៤ នៃ​គ្រិស្តសករាជ ដើម្បី​ជា​ទី​សក្ការៈបូជា​ត្រូវបាន​គេ​រកឃើញ​ជា​បន្តបន្ទាប់ ក្នុង​បរិវេណ​នៃ​ចក្រភព​ភ្នំ​នា​សម័យបុរាណ ដែល​មាន​ទំហំ​ធំធេង​លាតសន្ធឹង​ពី​ឈូង​សមុទ្រ​សៀម​បច្ចុប្បន្ន ដល់​ឈូង​សមុទ្រ​ចិន ។ រូបចម្លាក់​ដែល​ចាស់​ជាងគេ​បំផុត គឺ​រូបតំណាង​ព្រះ​វិស្ណុ ឬ​ព្រះ​នារាយណ៍ ដែល​គេ​បាន​រកឃើញ​នៅ​វត្ត​សាលា​ឆុង​ក្នុង​ឆៃយា ខេត្ត​សុរា​ធ​ធានី ។ តាម​បុរាណ​វិទូ​ថៃ​អះអាងថា រូបចម្លាក់​នេះ​ត្រូវបាន​គេ​ឆ្លាក់​ឡើង​នៅ​សតវត្សរ៍​ទី​៤ នៃ​គ្រិស្តសករាជ ។ 

ទន្ទឹម​នឹង​នេះ​គេ​ក៏​បាន​រកឃើញ​នូវ​រូបចម្លាក់​មួយចំនួនទៀត​នៅក្នុង​ប្រទេស ​ថៃ​ដូចជា ខេត្ត​បច្ចឹ​មបុរី​, នគរ​ស្រី​ធម្ម​រាជ និង​ពេជ្រ​ប៊ុន ។ ចម្លាក់​ទាំងនេះ​បាន​ស្ថាបនា​ឡើង​រវាង​សតវត្សរ៍​ទី​៥ និង​ទី​៧ នៃ​គ្រិស្តសករាជ ជា​សិល្បៈ​ខ្មែរ​មុន​អង្គរ សតវត្សរ៍​ទី​១ ដល់​ទី​៨ ។​
​ ​នេះ​ជា​កាលបរិច្ឆេទ​ថ្មី​បំផុត​ដែល​ត្រូវ​គេ​តាំង​ឡើង ។ អត្ថប្រយោជន៍​នៃ​ការតាំង​អាយុ​របស់​ប្រវត្តិ​សិល្បៈ​ខ្មែរ ដោយ​អ្នក​បុរាណ​វិជ្ជា​នា​សម័យ​អាណានិគម​បារាំង បាន​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន វត្តមាន​របស់​ជនជាតិ​ថៃ​ក្នុង​តំបន់​នេះ​ថ្មី​ថ្មោង​ណាស់​ចាប់​ពី​សតវត្សរ៍​ ទី​១៣ នៃ​គ្រិស្តសករាជ គេ​ពុំ​អាចសន្និដ្ឋាន​គំហើញ​នៃ​វត្ថុ​បុរាណ ឬក៏​បុរាណ​ដ្ឋា​ន​ទាំងនេះ​បាន​ជា​បុព្វសិទ្ធិ​របស់​ជនជាតិ​ថៃ​អន្តោប្រវេសន៍ ​នោះឡើយ ។ ម្យ៉ាងទៀត​ការកត់សម្គាល់​ខាងលើនេះ ផ្អែក​ទៅលើ​ព្រះ​បដិមា​មួយចំនួនទៀត ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ដូច​នៅ​កម្ពុជា​ក្រោម​ក្នុង​ខេត្ត​ត្រា​វិញ​ ជាដើម ។​
​ ​សូមបញ្ជាក់​ថា បដិមា​សាស្ត្រ​នៅ​កម្ពុជា​យើង​នា​សម័យ​បច្ចុប្បន្ន​នេះ​មាន​ចំណាស់​ដូច​ បដិមា​សាស្ត្រ ដែល​គេ​បាន​រកឃើញ​នៅ​ជ្រោយ​ម៉ា​ឡា​កា និង​ក្នុង​ឈូង​សមុទ្រ​សៀម ដោយហេតុ​ភូមិភាគ​នេះ​ស្ថិត​នៅក្នុង​ទឹកដី​នៃ​ចក្រភព​ភ្នំ ឬ​ហ្វូណន ។ ហេតុនេះហើយ​បានជា​មាន​ការចាំបាច់​ក្នុង​ការតាំង​អាយុ​សិល្បៈ​ខ្មែរ​ឡើង​វិញ​ ដូច​ចម្លាក់​ព្រះ​វិស្ណុ នៅ​ប្រទេស​ឥណ្ឌា​ចាត់ទុកថា ជា​សិល្បៈ​ស្ថិតនៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​២ និង​ទី​៣ នៃ​គ្រិស្តសករាជ ៕ 
ត្រា​ណេ


EmoticonEmoticon