បិតារបស់ព្រះវេស្សន្តរជានរណា? នគរស្រីពិរាស្ត្រមានអ្វីសំខាន់?

បិតារបស់ព្រះវេស្សន្តរជានរណា? នគរស្រីពិរាស្ត្រមានអ្វីសំខាន់?
ប្រសិនបើសួររឿងរបស់ព្រះវេស្សន្តរ ប្រហែលជាមានអ្នកដឹងរឿងច្រើន
តែប្រសិនជាសួររឿងរបស់ព្រះបាទស្រីសញ្ជ័យ ឬស្តេចស្រីពិរាស្ត្រ
ប្រហែលជាមិនសូវមានអ្នកដឹងរឿងប៉ុន្មាននោះទេ ។ ការបកស្រាយ
ខាងក្រោមរបស់ខ្ញុំនឹងលើកឡើងអំពីស្តេចស្រីពិរាស្ត្រ ដែលត្រូវជា
បិតារបស់ព្រះវេស្សន្តរ ដែលនេះគ្រាន់តែជាអត្ថបទសាកល្បង
តែប៉ុណ្ណោះ ពុំទាន់អាចយកជាការបាននោះទេ ។
ចាប់ផ្តើមចេញអំពីខណ្ឌទសពរ ដែលនាងសុបារសុវតី
បានសូមពរដំបូងរបស់នាងពី ព្រះឥន្ទ្រាធិរាជ ជាព្រះស្វាមី ថា
« បពិត្រសម្តេចព្រះឥន្ទ្រាធិរាជ ដ៏មានអំណាច អាចជាឥសូរ
កំពូលនៃអស់ទេវតាផងទាំងឡាយអើយ ខ្ញុំម្ចាស់សូមអោយបានជា
អាឃិអគ្គមហេសី នៃព្រះមហាក្សត្រ ព្រះបាទសិវិរាជ
ដែលគង់គ្រងព្រះរាជមន្ទីរ ព្ធដ៏ស្រុក ជេតុត្ថរនគរ ព្រះពរមួយនេះ
ជាបឋម។» មូលហេតុដែលព្រះនាងសុបារសុវតី ឬផុស្សតី បានសូមពរនេះ ក៏ដោយព្រះបាទសិវិរាជ ឬស្រីពិរាជ
ជាព្រះមហាក្សត្រដែលមានទសពិធរាជធម៌ កាន់ពាក្យសច្ចៈ
ប្រតិបត្តិសីល នៅនឹងធម៌នេះឯង ។
មានរឿងដំណាលដំពីស្តេចសិពិ (Shibi) នេះ ទាំងនៅក្នុងគម្ពីរ
ព្រះពុទ្ធសាសនា និងនៅក្នុងគម្ពីរព្រហ្មញ្ញសាសនា ថាស្តេចសិពិ
ឬស្តេចស្រីពិរាស្រ្ត នេះ ជាស្តេចប្រកបដោយទសពិធព្រះរាជធម៌ ជា
អ្នកប្រតបត្តិសីលទាន មានចិត្តស្រឡាញ់បណ្តាអាណាប្រជានុរាស្ត្រ ។
ដើម្បីសាកល្បងអំពីគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះឥន្ទ្រ
និងព្រះអគ្គី ក៏បានល្បងប្រែកាឡាជាសត្វខ្លែង និងសត្វព្រាប
ដោយសត្វខ្លែងដេញចាប់សត្វព្រាបយកមកធ្វើជាចំណី
ហើយសត្វព្រាបនោះបានហោះទៅសូមការជួយអន្តរាគមន៍ពី
ស្តេចសិពិ ស្តេចសិពិ ក៏យល់ព្រមជួយ តែសត្វខ្លែងបាននិយាយ
ទៅកាន់ស្តេចសិពិ ថា ប្រសិនបើព្រះអង្គមិនព្រមឲ្យសត្វព្រាបនោះ
មកជាចំណីរបស់ខ្ញុំទេ នោះប្រពន្ធ និងកូនរបស់ខ្ញុំនៅចាំខ្ញុំ
នៅនឹងសំបុក ប្រាកដជាអត់ស្លាប់ជាពុំខានឡើង ហើយដោយសារ
ពួកយើងជាមំសាសត្វ យើងមិនអាចមិនចាប់សត្វដទៃមកធ្វើជា
អាហារបាននោះទេ ។ ដោយសារតែស្តេចសិពិជាអ្នកកាន់សីលទាន
ដោយបានសន្យាទៅព្រាបហើយនោះ ព្រះអង្គក៏បញ្ជាឲ្យមន្ត្រីព្រះអង្គ
ទៅយកជញ្ជីងត្រាជូយកមកដាក់ថ្លឹងសត្វព្រាប ហើយព្រះអង្គ
ក៏កាត់សាច់ភ្លៅរបស់ព្រះអង្គយកទៅថ្លឹងផ្ទឹមនឹងព្រាប
ដើម្បីជាថ្នូរដូរយកជីវិតរបស់សត្វព្រាបពីសត្វខ្លែង តែនៅពេល
ព្រះអង្គកាត់ថែមយ៉ាងណា ក៏មិនមានទម្ងន់ស្មើសោះ
ព្រះអង្គក៏ឡើងទៅអង្គុយលើជញ្ជីងនោះធ្វើជាថ្នូរនឹងសត្វព្រាប
ដើម្បីឲ្យខ្លួនព្រះអង្គក្លាយជាចំណីរបស់ខ្លែង ។ នៅពេលបានឃើញ
អំពីគុណធម៌ដ៏ថ្លៃថ្លារបស់ស្តេចសិពិ ដែលហ៊ានលះបង់ជីវិតរបស់ខ្លួន
ចំពោះជីវិតអ្នកដទៃដូច្នេះហើយ ព្រះឥន្ទ្រ និងព្រះអគ្គី ក៏ប្រែខ្លួន
ក្លាយជារូបរាងដើម ហើយក៏ជប់ឲ្យស្តេចសិពិមានរូបរាងពេញលក្ខណៈ
ដូចដើមវិញ និងប្រសិទ្ធិពរជ័យថ្វាយស្តេចសិពិផងដែរ ។
សូម្បីតែក្នុងទង់ព្រះពុទ្ធសាសនាដែលមាន ៦ពណ៌ ក៏មានពណ៌ខៀវ
តំណាងឲ្យស្តេចសិពិលះបង់ខ្លួនចំពោះព្រះឥន្ទ្រ ដែលមានដូច
អត្ថន័យចម្រៀងទង់ឆពណ្ណរង្សីរបស់ខ្មែរ គឺ៖
« រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្ត្រ ។»
សូម្បីតែព្រះមហាក្សត្រខ្មែរព្រះបរមនាថនរោត្តមសីហមុនី ក៏មាន
ព្រះបរមនាមក្នុងរាជ្យជា « ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជា
ធិបតី» ។
ចម្លាក់រឿងស្តេចសិពិនេះ ក៏មានឆ្លាក់នៅច្រើនកន្លែងផងដែរ
នៅលើប្រាសាទនៅក្នុងរចនាប័ទ្មបាយ័ន ក្នុងសម័យដែលប្រទេសខ្មែរ
កាន់ព្រះពុទ្ធសាសនាមហាយាន ។
ក្រោយមកនៅពេលមានការនិពន្ធជាទសជាតក ឬមហាជាតិ នៅស្រីលង្កា ក៏មានការយកព្រះសិពិ ដែលប្រកបដោយ
ទសពិធរាជធម៌ និងសីលទាន យកមកធ្វើជាព្រះបិតារបស់ព្រះវេស្សន្តរ
ដែលនេះចាត់ទុកជាការខុសឆ្គងមួយ ព្រោះថា ស្តេចសិពិក៏ជា
ព្រះពោធិសត្វ ឯព្រះវេស្សន្តរក៏ជាព្រះពោធ៌សត្វ ការស.ជាតិនៅក្នុង
ព្រះពុទ្ធសាសនា ខុសពីអវតានៅក្នុងព្រហ្មញ្ញសាសនា ការស.ជាតិ
គឺជាការត្រឡប់មកចាប់ជាតិជាថ្មី ឯអវតាគឺគ្រាន់តែជាការបែងភាគ
តែប៉ុណ្ណោះ ដូចជាក្នុងរឿងមហាភារតៈ យើងឃើញមានក្រឹស្ណៈ
បរាសុរាម និងកូម៌ ជាវិស្ណុអវតា លេចចេញមកក្នុងពេលតែមួយ
តែចំពោះជំនឿព្រះពុទ្ធសាសនា គឺមិនមានរឿងបែងភាគនេះទេ
តែគឺជាការត្រឡប់មកចាប់ជាតិ ។ ដូច្នេះបង្ហាញឲ្យឃើញថាអ្នកនិពន្ធ
រឿងមហាវេស្សន្តរជាតកមានការធ្វេសប្រហែស ក្នុងការយកតួអង្គ
ពោធិសាត់តែមួយយកមកបង្ហាញ ២ ដង នៅក្នុងរឿងតែមួយ ។






EmoticonEmoticon